បុរសជិះកង់ម្នាក់ ត្រូវរថយន្តបុកពីក្រោយ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ
ភ្នំពេញៈ នៅវេលាម៉ោង១២និង២០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រថយន្តមួយគ្រឿងបើកបុកពីក្រោយបុរសម្នាក់កំពុងជិះកង់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ត្រង់ចំណុចវិទ្យាល័យច្បារអំពៅ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះបានជិះកង់មួយគ្រឿង តួស្រី ពណ៌លឿង…