Wednesday, ទី24 March, ឆ្នាំ2021 21:28 pm
បាត់ដំបងៈ យោងតាមផេករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិបាមឲ្យដឹងថា រថយន្តដឹកប្រេងរបស់ក្រុមហ៊ុនប្រេងឥន្ធនៈកម្ពុជាតេលាបានប៉ះទង្គិចជាមួយម៉ូតូបណ្តាលឲ្យរបួសធ្ងន់ម្នាក់។ហេតុការណ៍នេះកើតឡើងនៅលើកំណាត់ផ្លូវលំក្រាលកៅស៊ូត្រង់ចំណុចក្រុមទី០២ភូមិព្រៃទទឹងឃុំជ្រៃស្រុកថ្មគោលខេត្តបាត់ដំបងនៅថ្ងៃទី២៤ខែមីនាឆ្នាំ២០២១វេលាម៉ោង០៦និង៥០នាទី។
លោកវរសេនីយ៍ឯកផង់សុភាពអធិការនគរបាលស្រុកថ្មគោលបានរាយការណ៍អោយដឹងថាមានរថយន្តដឹកប្រេងឥន្ធនះធុនធ្ងន់ម៉ាកហ្វ៊ុយសូ(FUSO)ពណ៌សលាយប៉ៃតងលឿងស៊េរីឆ្នាំ១៩៩៥ពាក់ស្លាកលេខភ្នំពេញ3A-7345បើកបរពីទិសខាងត្បូងទៅជើង។លុះដល់ចំណុចកើតហេតុបានជែងម៉ូតូម៉ាកហុងដាឌ្រីមីC១២៥ពណ៍ខ្មៅស៊េរីឆ្នាំ២០២០ពាក់ស្លាកលេខបាត់ដំបង1AJ-1913បើកបរស្របទិសគ្នា។ខណៈរថយន្តជែងជិតផុតស្រាប់តែម៉ូតូនោះបត់ឆ្វេងធ្វើឱ្យបុកកង់ក្រោយរថយន្តFUSOត្រង់ចំហៀងខាងស្តាំបណ្តាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ចំនួន០១នាក់។
អ្នកបើកបរម៉ូតូឈ្មោះស៊ុនឆាយភេទប្រុសអាយុ៧២ឆ្នាំរស់នៅភូមិព្រៃទទឹងឃុំជ្រៃស្រុកថ្មគោលខេត្តបាត់ដំបងបណ្តាលអោយរងរបួសធ្ងន់(មិនពាក់មួកសុវត្ថិភាព)និងអ្នកបើកររថយន្តឈ្មោះអុលពិសិដ្ឋភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិអន្លង់វិលឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការវាស់វែងកន្លែងកើតហេតុនិងជនរងគ្រោះត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង។
បច្ចុប្បន្នមធ្យោបាយទាំង២គ្រឿងត្រូវបានយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីដោះស្រាយតាមនីតិវិធី៕
...