ផ្ទុះមីនតោ១គ្រាប់ បណ្តាលឲ្យពលរដ្ឋ២នាក់ ស្លាប់និងរងរបួសធ្ងន់ នៅខេត្តបាត់ដំបង

បាត់ដំបងៈ នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ មានករណីផ្ទុះគ្រាប់មីនតោន ដែលសល់ពីសម័យសង្គ្រាម បណ្តាលឲ្យស្លាប់ប្រជាពលរដ្ឋម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ចំណែកឯគោយន្ត១គ្រឿង ត្រូវរងការខូចខាតទាំងស្រុង ស្ថិតនៅក្រុមទី១១ ត្រង់ចំណុចភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ។ ជនរងគ្រោះឈ្មោះ ប៊ន សុគា ភេទប្រុស…

​រដ្ឋាភិបាល​រុស្ស៊ី​៖ ខ្លួន​នឹង​មិន​រំពឹង​នូវ​ការ​ស្តារ​ឡើង​វិញជា​ផ្លូវការ​ពី​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ជំនួប​រវាងលោក Vladimir Putin ​និង​លោក Joe Biden

រដ្ឋាភិបាល​រុស្ស៊ី​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​លើក​ឡើង​ថា​ខ្លួន​នឹង​មិន​រំពឹង​នូវ​ការ​ស្តារ​ឡើង​វិញជា​ផ្លូវការ​ណា​មួយ​ស្តីពី​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ជំនួប​កំពូលមួយ​រវាងប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ​និង​ប្រធានាធិបតី​អាមេរិក​លោក Joe Biden ​នៅ​ខែ​ក្រោយ​នោះ​ទេ។ អ្នក​នាំ​ពាក្យរដ្ឋាភិបាល​រុស្ស៊ី លោក Dmitry Peskov ​ថ្លែង​ថាមិន​គួរ​ «រំពឹង​ទុកខ្លាំង​ពេក» ​ពី​វឌ្ឍនភាព​នៃ​ជំនួប​កំពូល​នោះ​ហើយ​ថា ទោះ​ជា​យ៉ាង​ណា​ក្តីក៏​កិច្ច​ប្រជុំ​នោះ​មាន​សារៈ​សំខាន់​ជា​ខ្លាំង។ បើ​តាមការ​លើក​ឡើង​របស់​វិមាន​ក្រឹមឡាំងនិង​សេតវិមាន​បាន​ឲ្យ​ដឹង​ថា​ប្រធានាធិបតីរុស្ស៊ី​លោក Vladimir Putin ​និងប្រធានាធិបតីអាមេរិក​លោក Joe…

ប្រទេស​កាន់សាសនា​អ៊ីស្លាមជាច្រើន​ កំពុង​អំពាវនាវ​ដល់​អង្គការ​សហប្រជាជាតិ ស៊ើប​អង្កេតលើ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​​កើតមាន ​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ក្រុមហាមាស

ហ្គាហ្សា៖ បណ្ដា​ប្រទេស​កាន់សាសនា​អ៊ីស្លាម​ កំពុង​អំពាវនាវ​ដល់​អង្គការ​សហប្រជាជាតិ ស៊ើប​អង្កេត​ពី​ការប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​អាច​កើតមាន អំឡុង​ជម្លោះ​រយៈពេល​ ១១​ថ្ងៃ​រវាង​អ៊ីស្រាអែល និង​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​ហា​ម៉ាស់ និង​ដើម្បី​បង្កើត​ក្រុម​ស៊ើបអង្កេត​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​។​ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ នឹង​រៀបចំ​សម័យប្រជុំ​ពិសេស​មួយ​ស្ដីពី​ស្ថាន​ការវិវឌ្ឍន៍​ចុងក្រោយ ​នៃ​ជម្លោះ​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ តប​តាម​សំណើ​របស់​ប្រទេស​ប៉ា​គី​ស្ថាន ​ដែល​ជា​អ្នក​សម្របសម្រួលនៃ​អង្គការ​កិច្ច​សហប្រតិបត្តិការ​អ៊ីស្លាម (OIC) និង​រដ្ឋ​អ៊ីស្រាអែល​។ ប្រទេស​ទាំងនោះ​បាន​ដាក់​ជូន ​ពង្រាង​សេចក្ដី​សម្រេច​កាលពី​ល្ងាច​ថ្ងៃ​អង្គារ ​ដែល​នឹង​បង្កើត​គណៈកម្មការ​អន្តរជាតិ​ឯករាជ្យ​ សម្រាប់​ការស៊ើបអង្កេត​រាល់​ការរំលោភ​សិទ្ធិមនុស្ស ​ក្នុង​ដែនដី​គ្រប់គ្រង​ដោយ​ប៉ា​ឡេ​ស្ទី​ន…

ប្រទេស​អូស្រ្តាលីបានចេញ​សេចក្តី​ប្រកាសបិទ​ស្ថាន​ទូត​របស់​ខ្លួន​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន

ប្រទេស​អូស្រ្តាលីបានចេញ​សេចក្តី​ប្រកាសបន្ទាន់​មួយ​នៅ​ថ្ងៃ​អង្គារ​ម្សិល​មិញ​ ដោយ​លើក​ឡើង​ថា​ ខ្លួន​នឹង​បិទ​ស្ថាន​ទូត​របស់​ខ្លួន​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ក្នុង​សប្តាហ៍​នេះ​ ដោយ​បារម្ភ​ពីការ«កើន​ឡើង​នៃ​បរិយាកាស​សន្តិសុខ​ដែល​គ្មាន​ភាព​ប្រាកដ​ប្រជា» ​ក្នុង​ទីក្រុងកាប៊ុល​ ស្រប​ពេល​ដែលកង​កម្លាំង​បរទេស កំពុងចាក​ចេញ​ពី​ប្រទេស​នេះ។ ក្រុម​ឧទ្ទាម​តាលីបង់ ​ដែល​បាន​បង្កើន​ការវាយ​ប្រហារនៅ​ទូទាំង​ប្រទេសក្នុង​សប្តាហ៍​ថ្មីៗនេះ​ បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​និយាយ​ថា​ ខ្លួន​នឹង​ផ្តល់ឲ្យ​មាន​នូវ​ «បរិយាកាស​សុវត្ថិភាព»​ មួយ​ដល់​ក្រុម​អ្នក​ការទូត​បរទេស និង​អង្គការមនុស្ស​ធម៌​ផ្សេងៗ​ទៀត។ សហរដ្ឋ​អាមេរិក​ និងកង​កម្លាំង​សម្ព័ន្ធមិត្ត​ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​ ក្នុង​ការដក​កងទ័ព​របស់​ខ្លួនដែល​នៅ​សល់ ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​…

កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​ដែល​ប្រទេស​អេ​ហ្ស៊ី​ប​ជា​អ្នក​សម្រុះសម្រួល​រវាង​អ៊ី​ស្រា​អែ​ល​ និង​ក្រុម​ Hamas​ បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ​នេះ

(Reuter)​ កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​ដែល​ប្រទេស​អេ​ហ្ស៊ី​ប​ជា​អ្នក​សម្រុះសម្រួល​រវាង​អ៊ី​ស្រា​អែ​ល​ និង​ក្រុម​ Hamas​ បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ​នេះ​ ហើយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Joe​ Biden​ បាន​សន្យា​ថា​ នឹង​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​តំបន់​ Gaza​ Strip​ បន្ទាប់​ពី​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយ​ការ​ប្រយុទ្ធ​គ្នា​ដ៏​អាក្រក់​បំផុត​នៅ​កំឡុង​ពេល​ជា​ច្រើន​ឆ្នាំ​។​ ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ជា​ច្រើន​នាក់​បាន​ចេញ​ដើរ​តាម​ដងផ្លូវ​នានា​នៅ​តំបន់​ Gaza​ បន្ទាប់​ពី​បាន​ពួន​ដោយ​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​បាញ់​គ្រាប់​ផ្លោង​របស់​អ៊ី​ស្រា​អែ​ល​អស់​រយៈពេល​១១​ថ្ងៃ​។​ មេក្រូ​បាន​បញ្ចេញ​សំលេង​ពី​វិហារ​អ៊ី​ស្លា​ម​ដោយ​មាន​ពាក្យស្លោក​ថា​ “​ការ​ទទួល​បាន​ជ័យ​ជំនះ​ដោយ​ការ​តស៊ូ​ដើម្បី​ដណ្តើម​ទឹកដី​ពី​ការ​កាន់កាប់​របស់​ (​អ៊ី​ស្រា​អែ​ល​)​ បាន​សម្រេច​…

សម្តេចតេជោ ហ៊ុន សែន ៖ ទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ គឺជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត…

លោក ចូ បៃដិន បាន​ប្រាប់ទៅ ប្រមុខដឹកនាំអាជ្ញាធរប៉ាឡេស្ទីន ថា​អ៊ីស្រាអែលគេមានសិទ្ធិ ក្នុងការ​ការពារប្រទេសគេ

បើតាមប្រភពពីលិខិតប្រកាសមួយរបស់សេតវិមាន​អាមេរិក គឺលោក ចូ បៃដិន បានលើកឡើង ពីការបារម្ភទាក់ទិននឹងបញ្ហាផ្ទុះសង្គ្រាមនេះ ហើយ​លោកបានអំពាវនាវ ឲ្យទាំង​សងខាង​មានការអត់ធ្មត់។ ប្រភពដដែលនេះបន្ថែមថា តាមទូរស័ព្ទ លោក ចូ បៃដិន បាន​ប្រាប់ទៅ លោក ម៉ាស​មូដ អាបាស ប្រមុខដឹកនាំអាជ្ញាធរប៉ាឡេស្ទីន ថា​អ៊ីស្រាអែលគេមានសិទ្ធិ ក្នុងការ​ការពារប្រទេសគេ…

អ៊ីស្រាអែល បាន​ប្រុងប្រៀប​កងទ័ព​នៅ​តាម​បណ្តោយ​ព្រំដែន​តំបន់ Gaza ខណៈ​អំពើ​ហិង្សា​មានកាន់តែច្រើនក្នុងទឹកដី​អ៊ីស្រាអែល

មាន​សេចក្តី​រាយការណ៍​ថា ជនជាតិ​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែលកាន់​តែ​ច្រើន ​បានត្រូវ​សម្លាប់​នៅ​ក្នុង​តំបន់ Gaza និង​តំបន់​ភាគ​ខាង​ត្បូង​អ៊ីស្រាអែល ខណៈ​ដែល​អំពើ​ហិង្សា​បង្ហូរ​ឈាម ​បាន​ផ្ទុះឡើង​នៅ​ក្នុង​ទីក្រុង​ចម្រុះ​សាសន៍​អារ៉ាប់​ជ្វីវ​ជា​ច្រើននៅ​ក្នុង​ទឹកដី​អ៊ីស្រាអែល។ ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​បាន​ដកស្រង់​ប្រភព​ពី​ក្រសួង​សុខាភិបាល​តំបន់ Gaza មក​ចុះផ្សាយ​ថា ចំនួន​មនុស្ស​ស្លាប់​ឥឡូវនេះ បាន​ឡើង​ដល់​៨៣នាក់ ​រួម​មាន​កុមារ​១៧​នាក់ ​និង​ស្ត្រី​៧​នាក់។ ចំណែក​អ៊ីស្រាអែល​វិញ​ប្រកាស​ថា​ មាន​អ្នក​ស្លាប់​ ៧​នាក់​ពីការវាយ​ប្រហារ​តាមគ្រាប់​រ៉ុក្កែត រួមមាន​ក្មេង​ស្រី​អាយុ​៦ឆ្នាំ​ម្នាក់​ផង។…

លោកស្រី​ Avril​ Haines​ នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​សហរដ្ឋអាមេរិក​បាន​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​គ្មាន​កងទ័ព ព្រំដែនកូរ៉េទាំពីរ

(Reuter)​ ទីភ្នាក់ងារសារព័ត៌មាន​ Yonhap​ បាន​រាយការណ៍​ថា​ លោកស្រី​ Avril​ Haines​ នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​សហរដ្ឋអាមេរិក​បាន​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​គ្មាន​កងទ័ព​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​កូរ៉េ​ខាងជើង​ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​ ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ Haines​ កើតឡើង​មួ​យស​ប្តា​ហ៍​មុន​ជំនួប​កំពូល​លើក​ដំបូង​រវាង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ Moon​ Jae​ ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក​ថ្មី​លោក​ Joe​ Biden​ នៅ​វ៉ា​ស៊ី​ន​តោន​។​ ​សារព័ត៌មាន​ Yonhap​ បាន​ផ្សាយ​រូបថត​លោកស្រី​…

អតីតយុទ្ធជនពិការ មានជីវភាពលំបាកខ្វះខាត បានទទួលជំនួយឧបត្ថម្ភស្បៀង អាហារពីមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ

ដើម្បីដោះស្រាយការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជូនបងប្អូនអតីតយុទ្ធជនពិការដោយសារសង្គ្រាម ដែលរងផលប៉ះពាល់ដោយ សារការឆ្លងរីករាលដាលមេរោគកូវីដ-១៩ នៅរសៀលថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២១ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីត យុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី ទៅស្វែងយល់ពីជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ឋជន ក្នុងកាលៈទេសៈដែលប្រទេសជាតិ កំពុងរង…