ក្រុម​អន្ធពាល​បាន​ឆ្មក់​ចូល​ប៉ុស្តិ៍​នគរបាល​ជា​ច្រើន​កន្លែង​ដើម្បី​ប្លន់​យក​អាវុធ​នៅ​រដ្ឋធានី​ Port-au-Prince​ របស់​ប្រទេស​ហៃ​ទី

(Reuters)​ ៖​ កាលពី​ចុង​ស​ប្តា​ហ៍​ ក្រុម​អន្ធពាល​បាន​ឆ្មក់​ចូល​ប៉ុស្តិ៍​នគរបាល​ជា​ច្រើន​កន្លែង​ដើម្បី​ប្លន់​យក​អាវុធ​នៅ​រដ្ឋធានី​ Port-au-Prince​ របស់​ប្រទេស​ហៃ​ទី​ នៅ​ក្នុង​ការ​វាយប្រហារ​ដ៏​សាហាវ​មួយ​ ខណៈ​ដែល​អំពើ​ហឹ​ង្សា​រវាង​ក្រុម​ប្រដាប់​អាវុធ​បាន​ផ្ទុះ​ឡើង​ដោយ​មាន​ជម្លោះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​សង្កាត់​មួយ​នៅ​ភាគ​ខាងត្បូង​ដែល​បង្ខំ​ឲ្យ​ប្រជាជន​រាប់​ពាន់​នាក់​ភៀសខ្លួន​។​ ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ​ ក្រុម​អន្ធពាល​បាន​រីក​រាលដាល​នៅ​ក្នុង​ប្រទេស​ក្រីក្រ​បំផុត​នៅ​ទ្វីបអាមេរិក​ ចំ​ពេល​ដែល​ភាព​ចលាចល​នយោបាយ​ និង​ភាព​វឹកវរ​សេដ្ឋកិច្ច​ដែល​កំពុង​កើនឡើង​។​ ក្រុម​ប្រដាប់​អាវុធ​មាន​អាវុធ​លើស​កម្លាំង​សន្តិសុខ​របស់​ហៃ​ទី​ និង​មានការ​ប្រយុទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ដណ្តើម​យក​ទឹកដី​បាន​កើនឡើង​។​ ​កាលពី​ថ្ងៃអាទិត្យ​ អង្គការសហប្រជាជាតិ​បាន​និយាយ​ថា​ ខ្លួន​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ផល​ប៉ះពាល់​នៃ​អំពើ​ហិង្សា​ដែល​កំពុង​កើនឡើង​លើ​ជន​ស៊ី​វិល​ដោយ​បាន​រំលឹក​ពី​ឧប្បត្តិហេតុ​ស្រ​ដៀង​គ្នា​នេះ​កាលពី​ឆ្នាំ​មុន​ដែល​បាន​បង្ខំ​ឲ្យ​ប្រជាជន​រាប់​ពាន់​នាក់​ភៀសខ្លួន​។​ ​ប្រទេស​ហៃ​ទី​ក៏​កំពុង​ប្រឈម​មុខ​នឹង​ការ​កើនឡើង​នៃ​ករណី​ជំងឺ​រាតត្បាត​កូ​វីត​ ១៩​ ហើយ​កំពុង​ជំរុញ​ឲ្យ​មានការ​ធ្វើ​ប្រជាមតិ​មួយ​នៅ​ចុងខែ​មិថុនា​អំពី​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​។​…

នគរបាល​​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​នឹង​ចាប់ផ្តើម​បំពាក់​កាមេរ៉ា​លើ​ខ្លួន​ក្នុង​ពេល​ប្រតិបត្ដិការ​ ដែល​ធ្វើ​តាម​ការ​ទាមទារ​របស់​ក្រុម​សិទ្ធិ​មនុស្ស

(​រ៉​យ​ទ័​រ​)​ ៖​ ស្នងការ​នគរបាល​ហ្វី​លី​ពី​ន​បាន​និយាយ​ថា​ នគរបាល​រាប់រយ​នាក់​នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​នឹង​ចាប់ផ្តើម​បំពាក់​កាមេរ៉ា​លើ​ខ្លួន​ក្នុង​ពេល​ប្រតិបត្ដិការ​ ដែល​ធ្វើ​តាម​ការ​ទាមទារ​របស់​ក្រុម​សិទ្ធិ​មនុស្ស​ក្នុង​ការ​ទទួលខុសត្រូវ​ការងារ​បន្ទាប់​ពី​មានការ​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​ និង​ការ​ចោទប្រកាន់​ពី​បទ​បិទ​បាំង​ ។​ ​សេចក្តី​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ខឹងសម្បារ​ជា​សាធារណៈ​ចំពោះ​ការ​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ច័ន្ទ​ទៅ​លើ​ស្ត្រី​ម្នាក់​របស់​នគរបាល​ដែល​ចប់​ម៉ោង​បំពេញការងារ​ ដែល​បង្ក​ឲ្យ​មានការ​ថ្កោលទោស​ពី​ក្រុម​សកម្មជន​ដោយ​និយាយ​ថា​ ភាព​សាហាវឃោរឃៅ​របស់​នគរបាល​បាន​ក្លាយជា​លក្ខណៈ​ប្រព័ន្ធ​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រធានាធិបតី​លោក​ Rodrigo​ Duterte​ និង​សង្គ្រាម​បង្ហូរឈាម​របស់​គាត់​លើ​ការ​បង្ក្រាប​គ្រឿងញៀន​។​ ​ការ​បាញ់​សម្លាប់​លោកស្រី​ Lilibeth​ Valdez​ ដែល​មាន​អាយុ​ ៥២​ ឆ្នាំ​ត្រូវ​បាន​ថត​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​ហើយ​ត្រូវ​បាន​ចែកចាយ​លើ​បណ្តាញ​សង្គម​។​ ​នគរបាល​ម្នាក់​ឈ្មោះ​…

ប្រធានាធិបតីរុស្សី លោក Vladimir Putin បានបញ្ជាក់ថា លោកត្រៀមខ្លួនជាស្រេច ដើម្បីបន្តកិច្ចចរចាសន្ធិសញ្ញាសន្តិភាពជាមួយប្រទេសជប៉ុន

ប្រធានាធិបតីរុស្សី លោក Vladimir Putin បានបញ្ជាក់ថា លោកត្រៀមខ្លួនជាស្រេច ដើម្បីបន្តកិច្ចចរចាសន្ធិសញ្ញាសន្តិភាពជាមួយប្រទេសជប៉ុន ទោះបីការធ្វើវិសោធនកម្មកាលពីឆ្នាំមុននៃរដ្ឋធម្មនុញ្ញប្រទេស ដែលបានហាមឃាត់ការប្រគល់ឲ្យផ្នែកណាមួយនៃដែនដីរបស់ខ្លួន។ លោក Putin បាននិយាយទៅកាន់ប្រធានទីភ្នាក់ងារព័ត៌មានអនប្តរជាតិ តាមប្រព័ន្ធអ៊ីនធឺណិត អំឡុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ ក្នុងទីក្រុង St. Petersburg។ ប្រទេសជប៉ុន និងរុស្សី នៅមិនទាន់បានចុះហត្ថលេខាលើសន្ធិសសញ្ញាសន្តិភាពជាង៧៥ឆ្នាំមកហើយ…

អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី៖ ការអភិវឌ្ឍ​អាវុធ​ជីវសាស្ត្រ​នៅ​ជុំវិញ​ពិភពលោក​គួរតែ​ត្រូវបាន​ហាមឃាត់​ដូចជា​ការហាមឃាត់​ទៅលើ​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​នោះដែរ​

​សមាជិក​នៃ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​រុស្ស៊ី លោក Armais Kamalov បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន TASS ថា ការអភិវឌ្ឍ​អាវុធ​ជីវសាស្ត្រ​នៅ​ជុំវិញ​ពិភពលោក​គួរតែ​ត្រូវបាន​ហាមឃាត់​ដូចជា​ការហាមឃាត់​ទៅលើ​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​នោះដែរ​។​ ​លោក Kamalov បាន​បញ្ជាក់ថា «​វា​មាន​មន្ទីរពិសោធន៍​ជាច្រើន​ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក​នៅថ្ងៃនេះ​។ វា​មិនមែនជា​រឿង​អាថ៌កំបាំង​នោះទេ ដែលថា​មន្ទីរពិសោធន៍​ទាំងនោះ​ស្ថិតនៅ​ក្នុងប្រទេស​ហ្ស​ក​ហ្ស៊ី អារ​មេ​នី និង​សាធារណៈរដ្ឋ​ដទៃទៀត​។ វា​គួរឱ្យភ្ញាក់ផ្អើល​ដែល​ការចូល​ទៅកាន់​មន្ទីរពិសោធន៍​បែបនេះ គឺមាន​ដែន​កំណត់ ហើយ​យើង​មិន​យល់​ពីអ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​នៅ​ទីនោះ​ទេ​។ យើង​អាច​ស្មាន​បាន​។…

អាមេរិកនឹងប្រគល់មូលដ្ឋានទ័ពអាកាស Bagram ឲ្យអាហ្វហ្គានីស្ថានវិញ , នេះបើតាមមន្ត្រីអាមេរិក

  (កាប៊ុល)៖ មន្រ្តីអាហ្វហ្គានីស្ថានម្នាក់បាននិយាយថា យោធាអាមេរិកនឹងប្រគល់មូលដ្ឋានទ័ពអាកាស Bagram របស់ខ្លួនទៅឱ្យកងកម្លាំងអាហ្វហ្គានីស្ថាន ក្នុងរយៈពេលប្រហែល ២០ថ្ងៃខាងមុខទៀត ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងដកកងទ័ពរបស់ខ្លួនចេញពីប្រទេសនេះ បន្ទាប់ពីការធ្វើសង្គ្រាមអស់រយៈពេល ជិតពីរទសវត្សរ៍មកនេះ។ ព្រមពេលជាមួយគ្នា ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ក្នុងលក្ខខន្ឌមិនបញ្ចេញឈ្មោះ មន្ត្រីមួយរូបនៃក្រសួងការពារជាតិអាមេរិកម្នាក់ ក៏បានបញ្ជាក់ដូច្នេះយ៉ាងខ្លីដូច្នេះដែរថា «ខ្ញុំអាចបញ្ជាក់បានថា យើងនឹងប្រគល់មូលដ្ឋានទ័ពអាកាស Bagram…

រដ្ឋមន្ត្រីការបរទេសហុងគ្រី បានធ្វើទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែលភាគកណ្តាល ដែលទទួលរងដោយគ្រាប់រុកក្កែត អំឡុងសង្គ្រាមរយៈពេល១១ថ្ងៃ

រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានធ្វើទស្សនកិច្ចនៅទីតាំងប្រទេសអ៊ីស្រាអែលភាគកណ្តាល ដែលទទួលរងដោយគ្រាប់រុកក្កែត ដែលបានចេញពីតំបន់ហ្គាហ្សា អំឡុងសង្គ្រាមរយៈពេល១១ថ្ងៃកាលពីខែមុន។ លោក Szijjarto និយាយថា ប្រទេសហុងគ្រី គឺជាមិត្តរបស់ប្រទេសអ៊ីស្រាអែល ហើយប្រជាជនហុងគ្រី ចាត់ទុកប្រជាជនអ៊ីស្រាអែល ជាមិត្តដូចគ្នា។ សង្គ្រាមនាពេលបច្ចុប្បន្នបង្ហាញថាប្រទេសអ៊ីស្រាអែល បានវាយប្រហារតាមអាកាសរាប់រយលើកនៅទូទាំងតំបន់ហ្គាហ្សា ជាអ្វែដែលប្រទេសនេះនិយាយថា ដាក់គោលដៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស់។…

អេហ្ស៊ីបនៅតែបន្តប្រឹងប្រែង សម្រុះសម្រួល រវាងក្រុមហាម៉ាស និងកងទ័ពអ៊ីស្រាអែល ដើម្បីការពារកិច្ចព្រមព្រៀងដ៏ផុយស្រួយនេះ

យោងតាមលិខិតប្រកាសរបស់ខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Abbas Kamel ប្រធានស៊ើបការណ៍​សំងាត់របស់​អេហ្ស៊ីប បានមកដល់ក្រុងហ្សេរុយសាឡឹម នៅថ្ងៃអាទិត្យ ទី​៣០ឧសភា​ ដើម្បីនិយាយជាមួយ​ភាគីអ៊ីស្រាអែល ស្តីពីការពង្រឹង សហប្រតិបត្តិការ​រវាងប្រទេសទាំង២ នៅក្នុងដំណោះស្រាយ​តំបន់ហ្កាហ្សា​។ នៅក្នុងជំនួប​នេះ ភាគីទាំង២ បាននិយាយគ្នា អំពី​ការគូសវាសផែនការ ឈានទៅកសាងតំបន់ហ្កាហ្សាឡើងវិញ។ ភាគីអ៊ីស្រាអែល បានលើកឡើងផងដែរ…

សហរដ្ឋអាមេរិក​កំពុង​ព​ន្លឿ​ន​ផែន​ការ​ដែល​កំពុង​បង្កើត​ឡើង ​ដើម្បី​ជម្លៀស​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន

មេបញ្ជាការ​ជាន់ខ្ពស់​មួយ​រូប​បាន​និយាយ​ថា សហរដ្ឋអាមេរិក​កំពុង​ព​ន្លឿ​ន​ផែន​ការ​ដែល​កំពុង​បង្កើត​ឡើង ​ដើម្បី​ជម្លៀស​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​បាន​ធ្វើ​ការ​ឲ្យ​យោធា​អាមេរិក​ មុន​ការ​ដក​កងទ័ព​នៅ​ខែ​តុលា។ ប្រធាន​ក្រុម​សេនាធិការ​ចម្រុះ​លោក​ឧត្ដមសេនីយ៍ Mark Milley បាន​និយាយ​ថា ​​អ្នកបកប្រែ​ភាសា និង​បុគ្គលិក​មួយ​ចំនួន​ទៀត​អាច​ជា​គោលដៅ​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​តា​លី​បង់​។​ ​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ចំនួន ១៨,០០០​នាក់​បាន​ដាក់​ឯកសារ​ស្នើសុំ​ទិដ្ឋាការ​ពី​សហរដ្ឋ​អា​មេ​រិក ​ដើម្បី​ធ្វើ​អន្តោប្រវេសន៍​ទៅកាន់​សហរដ្ឋអាមេរិក ក្រោម​កម្មវិធី​ពិសេស​មួយ​។ ប៉ុន្តែ​ផែនការ​នេះ​ត្រូវ​បាន​លើក​ពេល ដែល​ធ្វើ​ឲ្យ​អ្នក​ដាក់​សំណើ​រួចរាល់​ត្រូវ​រង់ចាំ​រយៈពេល​ជាច្រើន​ឆ្នាំ​។​ មេបញ្ជាការ​ជាន់​ខ្ពស់​រូប​នេះ​បាន​និយាយ​ថា ​ការងារ​សំខាន់​បំផុត​នោះ​គឺ​ត្រូវ​ធានា​ថា ​យើង​នៅ​តែ​មាន​ភាព​ស្មោះត្រង់​ជាមួយ​ពួកគេ ហើយ​យើង​ធ្វើ​អ្វី​ដែល​ចាំបាច់​ដើម្បី​ធានា​ពី​ការ​ការពារ​របស់​ពួកគេ…

UN៖ សកម្មភាព​វាយប្រហាររបស់​អ៊ីស្រាអែល​ ​​លើ​តំបន់​ហ្កាហ្សា​ អាច​ចាត់​ទុក​ថា​ជា​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម

នៅក្នុង​ជំនួប​ប្រជុំ​វិសាមញ្ញ​របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស លោកស្រី​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ Michelle Bachelet បាន​ប្រកាស​ថា ការ​វាយប្រហារ​​តាម​ផ្លូវ​អាកាស​ ប៉ះពាល់​ដល់​ជីវិត​ជនស៊ីវិល និង​ការ​ខូច​ខាត​ជា​សម្ភារៈ​ស៊ីវិល ដោយ​គំនិត​រើសអើង និង​ដោយ​ប្រើ​កម្លាំង​ហួសហេតុ​ (មិនស៊ី​នឹង​កម្លាំង​ម្ខាង​ទៀត) អាច​រាប់​បាន​ថា​ជា​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម។ បើ​តាម​លោកស្រី​ឧត្តមស្នងការ​ គេ​ពុំ​ឃើញ​មាន​ភស្តុតាង វត្តមាន​ទាហាន​ ឬសកម្មភាព​យោធា​ណា​មួយ​នៅ​ក្នុង​អាគារ​ដែល​អ៊ីស្រាអែល​បាន​បាញ់​កម្ទេច នៅ​តំបន់​ហ្កាហ្សា​នោះទេ។ ចំណែក​ការ​បាញ់​រ៉ុកកែតរបស់​ពួក​អ៊ីស្លាមជ្រុលនិយម​ហាម៉ាស់ចេញពី​តំបន់​ហ្កាហ្សា​សំដៅ​អ៊ីស្រាអែលវិញ ក៏មិនបែងចែក​ថាមួយ​ណា​​យោធា​ មួយ​ណា​ជា​​ស៊ីវិល​ដែរ…

លោក​ប្រធានាធិបតី ស៊ីរី៖ ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ក្នុង​ប្រទេស ​ហែកហួរ​ដោយ​សង្គ្រាម​គឺជា​ការ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ស៊ី​រី​មាន​សិទ្ធិ​សេរីភាព​

បន្ទាប់ពី​ការបោះឆ្នោត លោក​ប្រធានាធិបតី Bashar Assad ដែល​មាន​វ័យ ​៥៥​ឆ្នាំ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ក្នុង​ប្រទេស ​ហែកហួរ​ដោយ​សង្គ្រាម​គឺជា​ការ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ស៊ី​រី​មាន​សិទ្ធិ​សេរីភាព​។ ថ្លែង​បន្ទាប់ពី​ការបោះឆ្នោត​ នៅ​ក្នុង​តំបន់​ជាយក្រុង​ដូ​ម៉ា​នៃ​រដ្ឋធានី​ដា​ម៉ាស់ លោក Assad និយាយ​ថា ​លទ្ធផល​នៃ​ការបោះឆ្នោត​គឺជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ មិន​មែន​ជា​សិទ្ធិ​របស់​ភាគី​ខាង​ណា​នោះ​ទេ​។ ​តំបន់​នេះ​គឺជា​តំបន់​មួយ​ក្នុងចំណោម​មូលដ្ឋាន​ ដ៏​សំខាន់​របស់​ក្រុម​ឧទ្ទាម ក្នុង​ប្រទេស​នេះ​ រហូតដល់​មូលដ្ឋាន​នេះ​ត្រូវ​វាយ​ដណ្ដើម​បាន…