មនុស្ស​៤០​នាក់​បានស្លាប់ នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​មួយរវាង​ក្រុម​ហាម៉ាស ​និង​កង​កម្លាំងសន្តិសុខ​អ៊ីស្រាអែល

ប្រទេស​អ៊ីស្រាអែល​បានចាប់​ផ្តើម​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ជា​ថ្មីទៅ​លើតំបន់ Gaza កាល​ពីព្រឹក​ព្រលឹមថ្ងៃ​ពុធ​ ដោយ​សំដៅ​ទៅ​លើ​គោលដៅ​ប៉ូលិស​ និងទីតាំង​កង​សន្តិសុខ​នានា។​ អគារ​លំនៅដ្ឋាន​និង​ការិយាល័យ​ធ្វើ​ការ​មួយ​កន្លែង​ បាន​បាក់​រលំ​ដោយ​សារ​ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល។​ ពុំ​មាន​មនុស្ស​ណា​ម្នាក់​ស្ថិត​ក្នុង​អគារ​ ដែល​ទទួល​រងការ​វាយប្រហារ​នោះ​ទេ។​ ​ ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​នេះ​ ដែល​អ៊ីស្រាអែល​ថា​ សំដៅ​ទៅ​លើ​គោលដៅទីតាំង​បាញ់​គ្រាប់​រ៉ុក្កែត ការិយាល័យ​ចារកម្ម​ និង​ផ្ទះ​របស់​មេដឹកនាំ​ក្រុម​ Hamasនោះ​ ​ បាន​សម្លាប់មនុស្ស​ចំនួន​៣៥​នាក់​ ដែល​រួម​មាន​កុមារ​ចំនួន​១០​នាក់​ផង​ដែរ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួងសុខាភិបាល​ក្នុង​តំបន់…

អំពើ​ហិង្សា​នៅ​ទីក្រុង​ Jerusalem​ បណ្តាល​ឲ្យមនុស្ស​យ៉ាងតិច​ ២០​ នាក់​ ​ ត្រូវ​បាន​សម្លាប់​ដោយ​ការ​វាយប្រហារ​តាម​អាកាស

(​រ៉​យ​ទ័​រ​)​ ៖​ អំពើ​ហិង្សា​ក្នុង​ទីក្រុង​ Jerusalem​ បាន​កើនឡើង​ខ្លាំង​ ដោយ​មន្ត្រី​សុខាភិបាល​តំបន់​ហ្គា​ហ្សា​និយាយ​ថា​មនុស្ស​យ៉ាងតិច​ ២០​ នាក់​ ដែល​ក្នុង​នោះ​មាន​កុមារ​ ៩​ នាក់​ ត្រូវ​បាន​សម្លាប់​ដោយ​ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ី​ស្រា​អែ​ល​បន្ទាប់​ពី​ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​បាន​បាញ់​គ្រាប់​រ៉ុក្កែត​នៅ​ជិត​ក្រុង​ Jerusalem​ ។​ ​យោធា​អ៊ី​ស្រា​អែ​ល​បាន​និយាយ​ថា​ខ្លួន​បាន​វាយប្រហារ​ទប់ទល់​ក្រុម​ប្រដាប់​អាវុធ​ ទីតាំង​បាញ់​គ្រាប់​រ៉ុក្កែត​ និង​ប៉ុស្តិ៍​យោធា​នៅ​ក្នុង​តំបន់​ហ្គា​ហ្សា​បន្ទាប់​ពី​ក្រុម​សកម្មប្រយុទ្ធ​នៅ​ទីនោះ​បាន​ឆ្លងកាត់​អ្វី​ដែល​នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​លោក​ Benjamin​ Netanyahu​ បាន​ហៅ​ថា​ជា​…

រដ្ឋមន្ត្រី​ការ​បរទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ ​ទៅ​ទីក្រុង​ឡា​អេ​ដើម្បី​ពិភាក្សា​អំពី​ការ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន

(Reuter)​ រដ្ឋមន្ត្រី​ការ​បរទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ និង​ព្រះរាជអាជ្ញា​មក​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ (ICC)​ បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ឡា​អេ​ដើម្បី​ពិភាក្សា​អំពី​ការ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដោយ​តុលាការ​ ICC​ នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​រួម​របស់​ភាគី​ទាំង​ពីរ​ ។​ ​តុលាការ​ ICC​ កំពុង​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ចាប់តាំងពី​ឆ្នាំ​ ២០០៣​ ដោយ​គ្រប់​ភាគី​ទាំងអស់​នៅ​ក្នុង​ជម្លោះ​រួម​មាន​កងកម្លាំង​រដ្ឋាភិបាល​ កងកម្លាំង​តា​លី​បង់​ ក្រុម​ប្រដាប់​អាវុធ​ផ្សេង​ទៀត​ និង​កងកម្លាំង​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​។​ ​ភ្លាមៗ​បន្ទាប់​ពី​តុលាការ​ ICC​…

កូវីដ-១៩, សង្រ្គាម និងការប្រែប្រួលអាកាសធាតុបង្កឱ្យមានការបារម្ភពីវិបត្តិស្បៀងអាហាររឹតតែខ្លាំង

  (ប៉ារីស)៖ ការខូចខាតសេដ្ឋកិច្ចដោយជំងឺឆ្លងរាតត្បាតពិភពលោក (COVID-19) ក៏ដូចជាសង្គ្រាម-ជម្លោះប្រដាប់អាវុធ និងបញ្ហាបម្រែបម្រួលអាកាសធាតុ កំពុងជំរុញឱ្យមានការភ័យព្រួយកាន់តែខ្លាំងលើសុវត្ថិភាព និងសន្តិសុខស្បៀងអាហារ ដោយកាលពីឆ្នាំ២០២០កន្លងទៅនេះ វាបានឈានដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានក្នុងរយៈពេល ០៥ឆ្នាំ។ របាយការណ៍របស់សហភាពអ៊ឺរ៉ុប, អង្គការស្បៀងអាហារ និងកសិកម្ម (FAO) និងកម្មវិធីស្បៀងអាហារពិភពលោក ដែលកំពុងតាមដានស្ថានការណ៍ វិវឌ្ឍកាន់តែអាក្រក់ខាងលើនេះ បានបង្ហាញឱ្យដឹងទៀតថា…

រដ្ឋាភិបាល​​ក្រៅផ្លូវការ ​ប្រកាស​បង្កើត ​« កងកម្លាំង »​​ ដើម្បី​​ប្រឆាំង​នឹង​របប​យោធា​មីយ៉ាន់ម៉ា​

រដ្ឋាភិបាល​ឯកភាព​ជាតិ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​អ្នក​ប្រឆាំង​នឹង​របប​យោធា​នោះ​ បាននិយាយ​នៅ​ថ្ងៃ​ពុធ​ថា​ ខ្លួន​បាន​បង្កើត​នូវកងកម្លាំង​មួយ​ឈ្មោះ​ថា «កង​កម្លាំង​ការពារ​របស់​ប្រជាជន» ដើម្បី​ការពារអ្នក​គាំទ្រ​របស់​ខ្លួន​ពី​ការ​វាយ​ប្រហារ​និងអំពើ​ហិង្សាដោយ​របប​យោធា​នោះ។​ នេះ​បើតាម​សេចក្តីរាយការណ៍​របស់ទី​ភ្នាក់​ងារ​ព័ត៌មាន Reuters។ ​ ចាប់​តាំង​ពី​ក្រោយ​ថ្ងៃ​រដ្ឋ​ប្រហារ​យោធា​កាល​ពី​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ​ ដែល​បាន​ទម្លាក់​រដ្ឋាភិបាលជាប់​ឆ្នោត​របស់​អ្នក​ស្រី Aung San Suu Kyi មក​ ពលរដ្ឋ​បាន​ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ា​ជា​រៀង​រាល់​ថ្ងៃ ប្រឆាំង​នឹង​របប​សឹក​យោធា​នៅ​ក្នុង​ប្រទេសមីយ៉ាន់ម៉ា​ និងមាន​ការ​កើន​ឡើង​នូវ​អំពើ​ហិង្សាដោយ​ក្រុម​សន្តិសុខ​របស់មីយ៉ាន់ម៉ា​…

ព្រះរាជ​ទាយាទ​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​​៖​ សហរដ្ឋអាមេរិក​គឺជា​ ដៃគូ​យុទ្ធសាស្ត្រ​ ​ ដែល​ខ្លួន​កំពុង​ស្វែងរក​ដំណោះស្រាយ​

(Reuter)​ កាលពី​ថ្ងៃ​អង្គា​រ៍​ព្រះរាជ​ទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត​ Mohammed​ bin​ Salman​ បាន​ថ្លែង​សុន្ទរកថា​មួយ​ដែល​បាន​ចាក់​ផ្សាយ​ថា​ សហរដ្ឋអាមេរិក​គឺជា​ ដៃគូ​យុទ្ធសាស្ត្រ​ ហើយ​ទីក្រុង​ Riyadh​ មានគំនិត​ខុស​គ្នា​បន្តិចបន្តួច​ជាមួយ​រដ្ឋបាល​របស់​ប្រធានាធិបតី​លោក​ Biden​ ដែល​ខ្លួន​កំពុង​ស្វែងរក​ដំណោះស្រាយ​។​ ​ព្រះរាជ​ទាយាទ​ក៏​បាន​មាន​បន្ទូល​ផង​ដែរ​ថា​ អា​រ៉ាប់​ប៊ី​សា​អូឌីត​នឹង​មិន​ទទួលយក​នូវ​ការ​ដាក់​សម្ពាធ​ ឬ​ការ​ជ្រៀតជ្រែក​ណាមួយ​នៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​ឡើយ​។​ ​ប្រធានាធិបតី​លោក​ Joe​ Biden​ បាន​និយាយ​ថា​លោក​នឹង​និយាយ​ជាមួយ​សម​ភាគី​អា​រ៉ា​ប៊ី​សា​អូឌីត​គឺ​ព្រះរាជ​ទាយាទ​…

ឥណ្ឌូណេស៊ី៖ រក​ឃើញ​ខ្មោច​នាវា​មុជ​ទឹក នាវិក​ទាំង​៥៣​រូប​បាន​បាត់​បង់​ជីវិត​ទាំង​អស់

នាវា​មុជ​ទឹកKRI Nanggala 402 ​បាន​បាក់​ជា​បី​កំណាត់ លិច​ក្នុង​បាត​សមុទ្ទ​ជម្រៅ​៨៥០​ម៉ែត្រ​ និង​ត្រូវ​បាន​រក​ឃើញ​ដោយ​នាវា​មុជ​ទឹក​សង្គ្រោះ​របស់​សិង្ហបុរី នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី ២៥​មេសា។ នេះបើ​តាម​ការ​លម្អិត​របស់​លោក​អគ្គមេបញ្ជាការ​កងទ័ព​ជើង​ទឹក Yodo Margono។ មុនប្រកាស​​​រក​ឃើញ​នាវាមុជ​ទឹកបន្តិច ក្រុម​អ្នក​ស្វែង​រក​រើស​បានបំណែក​នាវា​ជា​ច្រើន​ផ្សេងទៀត ដូច​ជា​ ដងយុថ្កា សម្លៀកបំពាក់សុវត្ថិភាព​​របស់​នាវិក។ កាលពីថ្ងៃ​សៅរ៍​ម្សិលមិញ ក្រុមសង្គ្រោះ​បាន​រក​ឃើញ​វត្ថុ​ជា​ច្រើន​របស់​នាវា​អណ្តែត​លើ​ផ្ទៃទឹក​ តែ​ពុំ​ទាន់​អាច​កំណត់​បាន​ថា​តើ​នាវាលិច​នៅ​ទីណា​ឱ្យ​ប្រាកដ។ អាជ្ញាធរ​ឥណ្ឌូណេស៊ី នៅ​តែ​មិន​ផ្តល់​មូលហេតុ​ផ្លូវការ​នៃ​ការ​លិច​នាវាមុជទឹក​នេះ​ទេ…

ភា​ព​តាន​តឹង​បាន​ប៉ោង​ឡើង​ជា​ថ្មី ​រវាង ប៉ាឡេស្ទីន និង​កងកម្លាំង​​អ៊ីស្រាអែល ​មាន​​ការ​ប៉ះទង្គិច​ជា​ថ្មី ​នៅ​ហ្សេរុយសាឡិម

ការ​ប៉ះទង្គិច​យ៉ាង​ហិង្សា​ខ្លាំង​មិន​ធ្លាប់​មាន​នៅ​ទីក្រុង​ចាស់ ក្រុង​សក្តិសិទ្ធ​​ក៏​បាន​ផ្ទុះ​ឡើង។ ក្រោយ​បាតុកម្ម​អស់​ពេញ​មួយ​យប់​​ថ្ងៃព្រហស្បតិ៍ រវាង​ម្ខាង​ជា​​បាតុករប៉ាឡេស្ទីន ម្ខាង​ជា​បាតុករ​អ៊ីស្រាអែល​ជាតិនិយមជ្រុល ​ការ​ប៉ះទង្គិច​ហិង្សា​រវាង​ជន​ប៉ាឡេស្ទីន​​និង​ប៉ូលិស​អ៊ីស្រាអែល​បាន​កើត​ឡើង​ បណ្តាលឱ្យ​មាន​របួស​ជាង​១២០នាក់ នៅ​ទីលាន​វិហារ​អ៊ីស្លាម​ ដែល​ជា​ក្រុង​សក្តិសិទ្ធ​ទីបី​របស់​សាសនាអ៊ីស្លាម និង​ដែល​មានប្រជាជនរាប់​សិប​ពាន់​នាក់​កំពុង​សូត្រ​ធម៌។ បាតុករប៉ាឡេស្ទីនជា​ច្រើន​​ក្រុមទៀត​ បាន​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​ជា​ច្រើន​កន្លែង​ផ្សេង​ទៀត នៅ​តំបន់ហ្សេរុយសាឡិម​ខាង​កើត ដែល​សុទ្ធ​តែ​ត្រូវ​បញ្ចប់​ដោយ​ការ​ប៉ះទង្គិច​យ៉ាងហិង្សា និង​បន្ត​រហូត​ដល់​ថ្ងៃ​សុក្រទី ២៣​មេសាទៀត។   មិនបាន​ធូរ​ស្បើយ​ នៅ​យប់​ថ្ងៃសុក្រ​ឆ្លង​ចូល​ថ្ងៃ​សៅរ៍ រ៉ុកកែត​ចំនួន​៣៦​គ្រាប់​បាន​បាញ់​ចេញ​ពី​តំបន់​ហ្កាហ្សា ដែន​ដី​ប៉ាឡេស្ទីន​មួយ​ដុំ​​ទៀត​ដែលនៅ​ដាច់ពី​ស៊ីហ្សកដានីនិង​ហ្សេរុយសាឡិម។…

តុលាការ​កាត់ទោស​ពីបទ​មនុស្សឃាត ទៅលើប៉ូលីសដែល​យក​ជង្គត់សង្កត់ក​លោក Georges Floyd

តុលាការ​ក្រុងមីណេអាប៉ូលីស បានចេញសាលក្រម កាលពីថ្ងៃទី​២០មេសា ដោយបានសម្រេច​ថា សមត្ថកិច្ចនគរបាលឈ្មោះ Dereck Chauvin បាន​ធ្វើអំពើមនុស្ស​ឃាត។ ជនជាប់ចោទត្រូវបានបញ្ជូន​ ទៅមន្ទីរឃុំឃាំង ដើម្បីរងចាំស្តាប់​ការកំណត់ទោស ក្នុងរវាង​៨សប្តាហ៍ទៀត។ សម្រែកត្រេកអរនៅខាងមុខតុលាការ របស់ប្រជាជន និង​សកម្មជន​ទាមទារសិទ្ធិជនស្បែក​ខ្មៅ បានកងរំពងឡើង។ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក…

ប្រទេស​ន័​រ​វែ​ស​អនុញ្ញាត​ឲ្យ​យោធា​អា​មេ​រិ​កសាង​សង់​អគារ​លើ​ដី​របស់​ខ្លួន​តាម​កិច្ចព្រមព្រៀង​ថ្មី​

ប្រទេស​ន័​រ​វែ​ស​ដែល​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ជិតខាង​ដ៏​ធំ​គឺ​រុ​ស្ស៊ី​បាន​និយាយ​ថា​ ខ្លួន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដែល​បាន​កែសម្រួល​ជាមួយ​សហរដ្ឋអាមេរិក​ ស្តី​ពី​វិធី​គ្រប់គ្រង​សកម្មភាព​យោធា​របស់​សហរដ្ឋអាមេរិក​នៅ​លើ​ទឹកដី​របស់​ខ្លួន​។​ ​រដ្ឋាភិបាល​បាន​និយាយ​ថា​ កិច្ចព្រមព្រៀង​រវាង​សម្ព័ន្ធមិត្ត​ណា​តូ​ទាំង​ពីរ​នឹង​អនុញ្ញាត​ឲ្យ​សហរដ្ឋអាមេរិក​សាងសង់​អាគារ​នៅ​មូលដ្ឋាន​អាកាស​ន័​រ​វែ​ស​ចំនួន​ ០៣​កន្លែង​ និង​មូលដ្ឋាន​កងទ័ពជើងទឹក​មួយ​កន្លែង​ផង​ដែរ​ ប៉ុន្តែ​នឹង​មិន​មាន​មូលដ្ឋាន​យោធា​សហរដ្ឋអាមេរិក​ដាច់​ដោយឡែក​នោះ​ទេ​។​ ​កិច្ចព្រមព្រៀង​ដែល​ធ្វើ​ឡើង​ដោយ​សម្លេង​គាំទ្រ​ភាគតិច​របស់​រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្ត្រី​លោក​ Erna​ Solberg​ ត្រូវ​តែ​ផ្តល់​សច្ចាប័ន​ដោយ​សភា​ប្រទេស​ន័​រវេ​ស​មុន​ពេល​ចូល​ជា​ធរមាន​។​ ​រដ្ឋាភិបាល​បាន​និយាយ​ថា​ “​កិច្ចព្រមព្រៀង​នេះ​ធ្វើ​និយ័ត​កម្ម​ និង​សម្របសម្រួល​វត្តមាន​ ការ​បណ្តុះបណ្តាល​ និង​ការ​ហ្វឹកហ្វឺនរ​បស់ទ័ព​សហរដ្ឋអាមេរិក​នៅ​ប្រទេស​ន័​រវេ​ស​ ដូច្នេះ​វា​ជួយ​សម្រួល​ដល់​ការ​ផ្តល់​ជំនួយ​កងទ័ព​របស់​សហរដ្ឋអាមេរិក​ក្នុង​ប្រទេស​ន័​រ​វែ​ស​ក្នុង​ករណី​ដែល​មាន​វិបត្តិ​ ឬ​សង្គ្រាម​“​ ៕…