Bai Jing ក្រោក​ចេញ​ពីផ្នូរខ្មោច?

“ខ្ញុំ​មិន​មែន​ជា Bai​ Jing​ ដែល​ត្រូវ​បាន​គេ​សម្លាប់​នោះ​ទេ យើ​ងគ្រាន់តែ​មាន​ឈ្មោះដូច​គ្នា​តែ​ប៉ុណ្ណោះ” នា​ង​បានបញ្ចេញ​មតិ ជាសារ នៅ​លើ​ Microblog​ របស់​នាង បន្ទាប់ពីព័ត៌មានបែកបាក់ ដែល​ជា​សង្រ្គាម​ជម្លោះ​ស្ថិត​ក្នុងរង្វង់អ្នកសិល្បៈ ដូចជា Bai​ Jing​ ដែលត្រូវ​បាន​ប្តី​នាង​សម្លាប់កាលពីថ្ងៃ ប្រហស្បតិ៍ កន្លង​ទៅ​នេះ ។ មនុស្ស​ជា​ច្រើន​នៅ​លើ​បណ្តាញ…

មន្ទីរបញ្ចកោណធានាអះអាង​ចំពោះ​​ ដៃគូ​បើទោះ​ជាមាន​ការ​កាត់​បន្ថយ​កងទ័ព

កាលពី​ថ្ងៃសុក្រ​​សប្តាហ៍​មុន ក្រុម​មេដឹកនាំ​យោធា​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា ពួកគេ​បាន​ចាប់ផ្តើម​ការរៀបចំ​​សម្រាប់​កងទ័ព​​ថ្មី​និង​ប្រសិទ្ធភាព​ជាងមុន ខណៈពេល​ដែល​​​ទីក្រុង វ៉ាស៊ីនតោន (Washington) ត្រៀម​​កាត់​បន្ថយ​ថវិការក្នុង​វិស័យ​ការការពារ​ជាតិ។ អង្គភាព​​យោធា​ ​​​ដែល​ទទួលរង​ការទង្គិច​​​ធ្ងន់ធ្ងរ​បំផុត គឺ​កងទ័ព​សហរដ្ឋអាមេរិក ដែល ​​ប្រឈម​មុខ​​នឹង​​ការកាត់បន្ថយ​កងទ័ព​​ថ្មើ​រជើង​​​ចំនួន​ជាង​៧ម៉ឺន​​នាក់ និង​ការដក​​កងពលតូច​ចំនួន​ពីរ ចេញ​​ពី​មូលដ្ឋាន​ដ៏យូរលង់​នៅ​​ទ្វីប​អឺរ៉ុប។ លោក ឧត្តមសេនីយ៍ រ៉េយ អូឌីអឺណូ (Ray…

ជាង​២០០​នាក់​បាន​ស្លាប់​បន្ទាប់​ពី​ការ ​បាញ់​ផ្លោង​ក្នុង​ទីក្រុង​នៃ​ប្រទេស​ស៊ីរី

ទិដ្ឋភាព​ផ្ទះ​ដែល​អ្នកស្រុក​និយាយ​ថា​ត្រូវ​បាន​ខូច​ខាត​ក្នុង​អំឡុងពេល​នៃ ​ការ​បង្ក្រាប​របស់​ពួក​យោធា​លើ​បាតុករ​ប្រឆាំង​ប្រធានាធិបតី​ស៊ីរី​ Bashar al-Assad​ក្នុង​ទីក្រុង​ Rasten​ ថ្ងៃ​ទី​០៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១២។ ពួក​សកម្មជន​សិទ្ធិ​មនុស្ស​និយាយ​ថា​ កងកម្លាំង​ប្រដាប់​អាវុធ​ស៊ីរី​បាន​បាញ់​​សម្លាប់​​មនុស្ស​យ៉ាង​តិច​ណាស់ ២១៧​នាក់​នៅ​ក្នុង​ទី​ក្រុង​ហូម (Homs) នៅ​ក្នុង​អំពើ​ហិង្សា​ដែល​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​មក ខណៈ​ដែល​អ.ស.ប​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​បោះឆ្នោត​លើ​សេចក្ដី​សម្រេច​ដែល​មាន​គោលដៅ​នឹង​បញ្ឈប់​ការ​បង្ហូរ​ ឈាម​នេះ។ អង្គការ​សង្កេតការណ៍​សិទ្ធិ​មនុស្ស​ស៊ីរី ​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​នេះ​ថា មនុស្ស​រាប់រយ​នាក់​ត្រូវ​បាន​របួស…

បាន គឺមូន ថា​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​​​ យល់​ពី​«ភាព​អាសន្ន»​នៅ​ស៊ីរី

អង្គការ​សហប្រជាជាតិ/ស៊ីរី៖ អគ្គលេខាធិការ​អ.ស.ប លោក បាន គីមូន បាន​ថ្លែង​ថា​ក្រុម​ប្រឹក្សា​សន្ដិសុខ​បាន​ទទួល​ស្គាល់​អំពី​ភាព​បន្ទាន់​នៃ ​សភាពការណ៍​ក្នុង​ប្រទេស​ស៊ីរី ខណៈ​ពេល​ដែល​ប្រជាជាតិ​អារ៉ាប់​ និង​បស្ចិម​ប្រទេស​ជំរុញ​ដល់​ក្រុមប្រឹក្សា​សន្តិសុខ​ឲ្យ​អនុម័ត​សេចក្ដី​ សម្រេច​មួយ​ដែល​អំពាវនាវ​ឲ្យ​ប្រធានាធិបតី​ស៊ីរី លោក បាស្សា អាល អាសាដ (Bashar Al Assad) ចុះ​ចេញ​ពី​តំណែង។ ប្រេសិត​រុស្ស៊ី​ទៅ​កាន់​សហភាព​អឺរុប​ និយាយ​ថា​…

២ ឆ្នាំ ស្រាផ្តាំមាត់ឲ្យផ្តាច់ស្នេហ៍ (អត្ថបទ តចប់)

បើ​ថ្ងៃ​ស្អែក​ជា​ថ្ងៃ​បែក​បង​នឹង​ស្រី បែកៗ​ បែក​គ្នា​ចុះ យើង​រស់​នៅ​ជាមួយគ្នា មិនចុះ​សម្រុង​នឹង​គ្នា នោះ​ទេ តើ​ពាក្យ​បែក​នេះ​អូន​និយាយ​ឡើង​សុំា​ហើយ​មែន? ទើប​មិន​ស្តាប់​ពាក្យអង្វររបស់បង? បង​មិន​អាច​ទទួល​យក​នូវ​ពាក្យថា​បែក​នោះ​​ទេ ព្រោះ​អី​បេះ​ដូង​របស់​បង​ពេ​ល​នេះ​គឺ​មានតែ​អូន បង​ពិត​ជាមិនអាចមែន ហើយក៏​មិន​ដែល​ចង់លឺ​ពាក្យ​បែក​ទាំង​អស់​នោះ​ដែរ ។ ​ ហេតុអ្វី​អូន​នៅមិន​ទទួល​យក​ពាក្យអង្វរសង្សារម្នាក់​នេះ ? ឲ្យឱកាសបងមួយចុង​ក្រោយ​បាន​ទេ ?​ព្រលឹង​ចិត្តបង អូន​ក៏​ដឹង​​​អស់​ហើយ​ពេល​ដែល​បង​ស្គាល់​អូន​ដំបូង​ បង​បាន​ប្រាប់អូនអស់​ហើយថា​បេះ​ដូង​បង​ម្នាក់​នេះ​ទទួល​បាន​នូវ​ស្នាម​ដំ​បៅ​ម្តង​រួច​មក​ហើយ…

នគរបាល​ខណ្ឌចំការមន​បង្ហាញមុខ​ក្រុម​ចោរឆក់​​ និង​ប្លន់ម៉ូតូស្គូបពី​ក្នុង​រាជធានី​

នៅ​រសៀល ​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១២​ នៅ​អធិការដ្ឋាន​នគរបាល​ ខណ្ឌចំការមន​ មាន​រៀបចំ​ធ្វើ​សន្និសីទកាសែត​មួយ​ ដើម្បី​បង្ហាញមុខ​ក្រុម​ចោរ​ ឆក់​ និង​ប្លន់​កក្រើក​ភ្នំពេញ​៩​នាក់​នា​ពេល​កន្លង​មក​ បន្ទាប់​ពី​សមត្ថកិច្ច​ចាប់ខ្លួន​បានជា​បន្ដបន្ទាប់​ ។​ ​លោក​ វរសេនីយ៍ឯក​ អ៊ុ​ច​ សុ​ខុន​ អ​ធិ​ការ​នគរបាល​ខណ្ឌចំការមន​ និង​លោក​ វរសេនីយ៍ត្រី​ ហាង​…

ផលប្រយោជន៍រមៀត

មើមរមៀតពុំត្រឹមមានប្រយោជន៍ជួយផ្សះសម្លាកប៉ុណ្ណោះទេ តែនៅនាំមកឥទ្ធិពលមានប្រយោជន៍ផ្សេងៗទៀតចំពោះសុខភាពមនុស្ស ។ ផលប្រយោជន៍សំខាន់ៗ៤ របស់មើមរមៀត +ជួយបញ្ចុះទម្ងន់ ចរាចរនិងចម្រោះឈាម +ជួយសរីរាង្គប្រឆាំងតបពពួកបាក់តេរីរស់នៅបញ្ញើក្អែកក្នុងពោះវៀន ពិសេសល្អសម្រាប់ប្រព័ន្ធរំលាយអាហារ +ជួយប្រឆាំងមហារីក ប្រឆាំងរលាក បន្ថយគ្រោះថ្នាក់ឆ្លងមេរោគ +ជួយកម្ចាត់មេរោគ ឆាប់សះមុខរបួស ពេលប្រើប្រាស់ត្រូវយកចិត្តទុកដាក់ឱ្យបានត្រឹមត្រូវ ដើម្បីឱ្យរមៀតពង្រីកអស់ឥទ្ធិពល ។ ម្សៅរមៀត បង្ការគ្រោះថ្នាក់មហារីកពោះវៀន ប្រើប្រាស់រមៀតជាប្រចាំក្នុងពេលទទួលទានអាហារ…

ផ្ទាំងដី​បាក់ស្រុត​សម្លាប់មនុស្ស ២៥ នាក់នៅកោះប្រទេសភីលីពីន

ផ្ទំាងដីធំៗ​ដែល​បាន​ស្រុតសង្កត់​លើផ្ទះ​អ្នកភូមិ​ស្រុក​នៅ​តំបន់​ដាច់​ស្រ​​យាលនៅភាគ​ទក្សិណ​នៃប្រទេស​ភីលីពីន បាន​​សម្លាប់មនុស្ស ២៥ នាក់ និងជាង​ ១០០ នាក់​ទៀត​បាន​​បាត់​ខ្លួន នេះ​បើ​តាមសំដី​របស់​ចា​ហ្វាយ​ខេត្ត​ដែល​ស្ថិត​ក្នុងតំបន់​ខេត្តនេះ កាល​ពីថ្ងៃ ព្រហស្បតិ៍ ។ នេះ​គឺជា​គ្រោះធម្មជាតិមួយ​ដែល​បាន​​កើត​ឡើង​នៅកោះ Mindanao ប​ន្ទាប់ពីព្យុះនៃត្រូពិច​ដែល​បាន​សម្លាប់​មនុស្ស​ជាង ១២០០ នាក់​ កាលពី​ខែ កន្លង​ទៅ ។ អាកាសធាតុ​តែងតែប្រែប្រួលម្តងហើយ…

បើនារីផិតក្បត់វិញ​ តើបុរសគិតយ៉ាងដូចម្តេច?

រឿង​ផិត​ក្បត់​ប្រិយមិត្តបាន​លឺមកហើយ​ ថា​វា​មានន័យ​យ៉ាង​ដូចម្តេច​​ ?​ មិន​ថា​សង្គមកម្ពុជា​ ឬ ប្រ​ទេស​នៅ​លើ​សកល​លោក​នោះ​ទេ ពិត​ជា​ជួប​ប្រទះ​នូវ​ហេតុ​ការណ៍នេះ​ជាក់​ជា​មិនខានឡើយ ។ សុបញ្ញា ដែល​ជានិស្សិត​ម្នាក់​មកបន្ត​ការសិក្សា​នៅរាជធានីភ្នំពេញ មាន​ស្រុក​កំណើត​នៅក្រុង​កំពត​បាន​ប្រាប់គេហទំព័រដំណឹង ថា រឿង​ផិតក្បត់នេះ​សម្រាប់នារី​នាង​គឺ​ជា​ផ្ទាំ​សំពត់ស ដែ​ល​រងចាំតែ​គេ​យក​ស្នាម​ខ្មៅ​ទៅបៀក​តែប៉ុណ្ណោះ (និស្សិតរូបនេះ​មិនឲ្យថតរួប)។ រីឯ ចិត្រា​ដែល​ជានិស្សិត​សិក្សា​ផ្នែកពេទ្យ លោក​បាន​និយាយថា រឿង​នារី​ផិតក្បត់ នេះ​ពិត​ជា​បាន​ដឹង​ថា​…

ភរិយាកំណាចសម្លាប់ប្តីយក​​ ​​សាច់ធ្វើម្ហូប

តាម​ប្រភពពី​ ExpressTribune​​​ ចេញ​ផ្សាយ ​កាល​ពី​ថ្ងៃទី ២៥​ វិច្ឆិ​កា​ បាន​ឱ្យ​ដឹង​ថា ស្ត្រី​ជន​ជាតិ​ប៉ាគី​ស្ថាន​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន ពី​បទ​​សម្លាប់​ប្តី​ និង​​យក​សាច់​ទៅ​ធ្វើ​ម្ហូប។​ ហេតុ​ការណ៍​​ដ៏​ព្រៃ​ផ្សៃ​នេះ​កើតឡើងនៅតំបន់​ Shah Faisal ទីក្រុង Karachi ខេត្ត​ Sindh ប្រទេស ប៉ាគីស្ថាន ។…