ស.ស.យ.ក. រាជធានីភ្នំពេញ បើកព្រឹត្តិការណ៍ជួយជំរុញសិស្សជាប់បាក់ឌុប

កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកម្មវិធីអបអរសាទរលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ អមជាមួយវេទិកាតម្រង់ទិសការសិក្សាយ៉ាងអធឹកអធម នៅទីស្នាក់ការរបស់ខ្លួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តមអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីសិស្សានុស្ស អាណាព្យាបាលសិស្ស លោកគ្រូ-អ្នកគ្រូ និងស្ថាប័នពាក់ព័ន្ធប្រមាណជាង៧០០នាក់។ ការរៀបចំពិធីអបអរសាទរលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នាថ្ងៃនោះ ក្រុមការងារ…

ADB ប្រកាសចាប់ផ្ដើមអនុវត្ត យុទ្ធ​សាស្ត្រ​ ឆ្នាំ២០៣០ ដើម្បីឆ្លើយតប​ចំពោះ​ការផ្លាស់ប្ដូរតម្រូវការនៅអាស៊ី និងប៉ាស៊ីហ្វិក

ក្រុមប្រឹក្សាភិបាល​ធនាគារអភិវឌ្ឍន៍​អាស៊ី (ហៅកាត់ថា ADB) បាន​អនុម័ត​លើយុទ្ធសាស្ត្ររយៈពេលវែង​ថ្មីរបស់ធនាគារនេះ ដែលមានឈ្មោះថា យុទ្ធសាស្ត្រ​ឆ្នាំ ២០៣០ ដោយបានដាក់ចេញ​នូវ​ចក្ខុវិស័យ​ទូលំទូលាយ និងការឆ្លើយតបជា​យុទ្ធសាស្ត្រ​របស់ស្ថាប័ននេះ ចំពោះ​ការវិវត្តនៃ​តម្រូវការ​របស់អាស៊ី និង​ប៉ាស៊ីហ្វិក។ លោក Takehiko Nakao ប្រធាន ADB មានប្រសាសន៍ថា “អាស៊ី និងប៉ាស៊ីហ្វិក បានសម្រេច​នូវ​វឌ្ឍនភាព​យ៉ាងធំធេង…

ត្រៀម! រដ្ឋាករទឹកក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹកនៅតំបន់ខាងជើងខាងលិច និងខាងក្នុងព្រលានយន្តហោះ ក្នុងរយ:ពេល៨ម៉ោង

ភ្នំពេញៈ យោងតាមផេក រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សូមជំរាបជូនដំណឹងដល់ប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមានទីតាំងនៅភូមិសាស្ត្រសង្កាត់កាកាបទី១ សង្កាត់កាកាបទី២ មេត្តាជ្រាបថាៈ នៅវេលាម៉ោង៨យប់ ថ្ងៃទី១១ខែកក្កដា ឆ្នាំ២០១៨ ដល់ម៉ោង៤ទៀបភ្លឺ រដ្ឋាករទឹកក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹកនៅតំបន់ខាងជើង ខាងលិច និងខាងក្នុងព្រលានយន្តហោះ ដែលប៉ះពាល់ប្រជាពលរដ្ឋចំនួន…

បុរស៣នាក់ ត្រូវប្រធានសហគ្រាស អេឡិចទ្រិសុីធី អង្គរកា ប្តឹងថា លួចថាមពលអគ្គិសនី របស់ក្រុមហ៊ុន!

តាកែវៈ នៅថ្ងៃស្រុក ០៦កើត ខែ ពិសាខ ឆ្នាំច សំរិទ្ធិសក័២៥៦១ ត្រូវនិងថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៨សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ពន្ធ័ករណីលួចថាមពលអគ្គិសនី របស់ក្រុមហ៊ុន ។ ហើយកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ម៉ោង ១០និងសូន្យនាទី សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីឈ្មោះ…

Prince Real Estate Group បន្តបោះទុនលើវិស័យអចលនទ្រព្យនៅកម្ពុជា ដល់ ៥ពាន់លាន$

ក្រុមហ៊ុនព្រីនស៍ រៀល អេស្ទេត គ្រុប នឹងបន្តបោះទុនវិនិយោគបន្ថែមក្នុងឧស្សាហកម្ម អចលនទ្រព្យនៅកម្ពុជា ឱ្យកើនដល់ ៥ពាន់លានដុល្លារ នៅប៉ុន្មានឆ្នាំខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃវិស័យសំណង់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។ លោក Li Min តំណាងក្រុមហ៊ុនព្រីនស៍ រៀល អេស្ទេត បានលើកឡើងថា វត្តមានជាង ៣ឆ្នាំ…

សហគ្រាសកម្ពុជា ២ ទទួលជ័យលាភីលើសុខភាព សុវត្ថិភាពការងារអាស៊ានល្អ និងល្អឥតខ្ចោះ

គណៈកម្មការសម្របសម្រួលនៃបណ្តាញសុខភាព និងសុវត្ថិភាពការងារ (ASEAN-OSHNET) បានពិនិត្យ ដោយផ្អែកលើឯកសារលក្ខខណ្ឌវិនិច្ឆ័យ របស់អាស៊ានអូស្ហណេតដែលមានសហគ្រាសចំនួន ១៩ មកពីប្រទេសអាស៊ាន ចំនួន ៩ (កម្ពុជាមាន ២សហគ្រាស) បានទទួលជ័យលាភីជាសហគ្រាសអនុវត្តតាមគោលការណ៍សុខភាព និងសុវត្ថិភាពការងារអាស៊ានបានល្អ និងល្អឥតខ្ចោះ។ ពិធីផ្តល់ពានរង្វាន់របស់បណ្តាញសុខភាព និងសុវត្ថិភាពការងារដល់សហគ្រាសដែលមានស្នាដៃល្អ និងល្អឥតខ្ចោះ ជាកម្មវិធីមួយដែលរៀបចំឡើងដោយប្រទេសសមាជិកអាស៊ានអូស្ហណេតជារៀងរាល់ ០២ឆ្នាំម្តង…

ចូលឆ្នាំខ្មែរ២០១៨ កម្មករនិយោជិត អាចឈប់សម្រាក ៤ថ្ងៃ ដោយមានប្រាក់ឈ្នួលជាធម្មតា

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ កម្មករនិយោជិតទាំងអស់ អាចឈប់សម្រាករយៈពេល ៤ថ្ងៃ ដោយមានប្រាក់ឈ្នួលជាធម្មតា គឺចាប់ពីថ្ងៃទី ១៤ ដល់ ១៧ ខែមេសា ឆ្នាំ ២០១៨។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញផ្សាយនៅថ្ងៃនេះ។ ក្នុងករណីចាំបាច់បំផុត ដែលសហគ្រាស គ្រឹះស្ថាន មិនអាចបញ្ឈប់សកម្មភាពរបស់ខ្លួនបាន…

កម្ពុជា ស្នើឱ្យកូរ៉េផ្តល់កូតាថ្មីលើជំនាញសេវាកម្មដល់ ពលករខ្មែរ

រាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យភាគីកូរ៉េផ្តល់កូតាថ្មី លើការងារផ្នែកសេវាកម្ម ដល់ពលករខ្មែរ ដើម្បីជួយលើកស្ទួយដល់សេដ្ឋកិច្ចគ្រួសារក៏ដូចជា សេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតនៃសាធារណកូរ៉េថ្មីប្រចាំកម្ពុជា ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការស្នើសុំកូតាថ្មីជំនាញ ផ្នែកសេវាកម្មពីភាគីកូរ៉េនេះ គឺដើម្បីបង្កើនចំនួនកូតារបស់ពលករខ្មែរធ្វើការនៅកូរ៉េ ឱ្យបានច្រើនថែមទៀតខណៈនៅឆ្នាំ…

ទ្រព្យសកម្មរបស់ធនាគារ ABA កើនដល់ជិត ២០០០លានដុល្លារ ក្នុងឆ្នាំនេះ

ទ្រព្យសកម្មរបស់ធនាគារ ABA បានហក់ឡើងដល់ជិត ២ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៨នេះ ក្រោយធនាគារជាតិកាណាដា បានក្លាយជាភាគទុកនិក ៩០ភាគរយលើធនាគារនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយនៅថ្ងៃនេះ។ លោក Louis Vachon អគ្គនាយក និងជានាយកប្រតិបត្តិធនាគារជាតិកាណាដា បានបញ្ជាក់ថា ក្រោយពេលដែលធនាគារជាតិកាណាដា បានប្រកាសធ្វើជាម្ចាស់ភាគហ៊ុនស្ទើរទាំងស្រុងក្នុង ធនាគារ…

ចំណូលពន្ធ ៦ឆ្នាំចុងក្រោយ សម្រេចបានគ្រប់ និងលើសផែនការកំណត់

លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយនេះចាប់តាំងពី ២០១២មក អគ្គនាយកដ្ឋានពន្ធដារ តែងតែសម្រេចបានគ្រប់ និងលើសផែនការដែលច្បាប់កំណត់ ជាពិសេសឆ្នាំ ២០១៧ គឺជាកំណត់ត្រាថ្មីរបស់ពន្ធដារ ដែលសម្រេចបាន ១១៣ភាគរយ នៃផែនការច្បាប់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។ ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា លទ្ធផលសម្រេចបាននេះ…