តើអ្នកកំពុងតែដាច់ចរន្តអគ្គិសនី? តើមានមូលហេតុអ្វីបានដាច់ចរន្តអគ្គិសនី? តើបញ្ហាខ្វះទឹកនៅរដូវប្រាំងពាក់ព័ន្ធអ្វីនឹងការប្រើប្រាស់ថាមពលអគ្គិសនី?
ពោធិ៍សាត់ៈ យោងតាមផេកមន្ទីររ៉ែ និងថាមពលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្នុងនាមជាប្រជាពលរដ្ឋ គួរតែស្វែងយល់អំពីបញ្ហារួមនៅក្នុងរដូវប្រាំង ដែលមានសភាពក្តៅហួតហែងខ្លាំងនេះ ជាជាងការការស្តីបន្ទោស ឬនិយាយដោយគ្មានមូលដ្ឋានគ្រិះត្រឹមត្រូវ អំពីបញ្ហាអគ្គិសនីនៅកម្ពុជា។ ថាមពលអគ្គិសនីមួយផ្នែកធំ ដែលបងប្អូនប្រជាពលរដ្ឋ កំពុងតែប្រើប្រាស់ គឺត្រូវបានផលិតឡើងដោយប្រភពវារីអគ្គិសនី។ ហើយវារីអគ្គិសនី អាចដំណើរការទៅបាន គឺដោយសារប្រភពទឹក។ ចុះបើគ្មានប្រភពទឹក តើយើងអាចផលិតថាមពលអគ្គិសនីបាន ដោយរបៀបណាចំពោះវារីអគ្គិសនី?…