អាជ្ញាធរក្រុងសៀមរាប នឹងផាកពិន័យទៅលើ អ្នកចោលសំរាមតាមទីសាធារណៈ
អាជ្ញាធរក្រុងសៀមរាបបានប្រកាសថា អាជ្ញាធរនឹងធ្វើការផាកពិន័យទៅលើ ប្រជាពលរដ្ឋណា ដែលយកសំរាមទៅបោះចោលតាមទីសាធារណៈ ធ្វើឱ្យប៉ះពាល់ដល់សោភណភាពក្រុង ហើយចំពោះក្រុមហ៊ុនដឹកជញ្ជូនសំរាមណា ដែលមិនបានដឹកជញ្ជូនសំរាមចេញ ឱ្យបានទាន់ពេលក៏ត្រូវធ្វើការផាកពិន័យដែរ។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានជាតិ។ លោក សូ ប្លាតុង អភិបាលក្រុងសៀមរាបបានឱ្យដឹងថា ចាប់ពីពេលនេះតទៅ អាជ្ញាធរក្រុងសៀមរាបសហការ ជាមួយមន្ទីរបរិស្ថាន បានដាក់ពង្រាយធុងសំរាមខ្នាតតូច និងធំជាច្រើន នៅតាមដងផ្លូវនិងទីប្រជុំជនសម្រាប់…