ជួយshare ផង! សាលារាជធានីភ្នំពេញ ដាក់ចេញនូវគោលការណ៍កំណត់ពេលវេលាចរាចរ និងតម្រាយផ្លូវ ទៅតាមទំហំ និងប្រភេទរថយន្តដឹកជញ្ជូននីមួយៗគ្រប់ប្រភេទ
ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងទាំងស្រុងថា៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនជាម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូនតាមរថយន្តគ្រប់ប្រភេទ ម្ចាស់ក្រុមហ៊ុនសហគ្រាសផ្គត់ផ្គង់បេតុងលាយស្រេច និងម្ចាស់ការដ្ឋានសំណង់ទាំងអស់មេត្តាជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញនូវគោលការណ៍កំណត់ពេលវេលាចរាចរ និងតម្រាយផ្លូវ ទៅតាមទំហំ និងប្រភេទរថយន្តដឹកជញ្ជូននីមួយៗ ក្នុងន័យកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ ទោះជាមានការកំណត់យ៉ាងនេះក្តី កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញសង្កេតឃើញថា រថយន្តធំៗល្មើសច្បាប់មួយចំនួនបានបន្តចេញចូលរាជធានីភ្នំពេញ បណ្តាលឲ្យមានការកកស្ទះចរាចរណ៍…