រដ្ឋាភិបាលកំពុងរៀបចំផែនការជំរុញឲ្យជនពិការមានការងារកាន់តែច្រើនថែមទៀត ក្នុងវិស័យឯកជន
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាសកម្មភាពជនពិការ កំពុងធ្វើការវិភាគលម្អិតទៅលើការផ្តល់លក្ខណៈវិនិច្ឆ័យប្រភេទជនពិការភាពនៅកម្ពុជា ដើម្បីស្វែងរកតួលេខជនពិការឲ្យបានជាក់លាក់ សម្រាប់រៀបចំផែនការជំរុញឲ្យវិស័យឯកជន អាចទទួលយកជនពិការចូលបម្រើការងា ស្របតាមការកំណត់របស់រាជរដ្ឋាភិបាលឲ្យបានយ៉ាងហោចណាស់១%។ លោក ឯម ចន្ទ័មករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មាន ក្នុងសិក្ខាសាលាថ្នាក់ជាតិ កាលពីថ្ងៃទី២៦ឧសភា ឆ្នាំ២០១៦នេះថា កន្លងមកនេះ វិស័យឯកជនមិនទាន់ជ្រើសរើសជនពិការឲ្យគ្រប់១%នៅឡើយទេ ដូច្នេះមន្ត្រីបច្ចេកទេសនៃក្រុមប្រឹក្សាសកម្មភាពជនពិការ កំពុងតែជួបជុំគ្នា…