សម្តេចតេជោ រីករាយជាមួយពលរដ្ឋកោះកុង

​កោះកុងៈ នៅថ្ងៃទី១៩ មិថុនា ព្រឹកមិញនេះ ខ្ញុំសប្បាយរីករាយណាស់ ដែលបានចុះមកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារភូមិថ្មី ដែលស្ថិតនៅក្នុង ភូមិ ចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ព្រមទាំងបានថតរូប Selfie ជាអនុស្សាវរីយ៍យ៉ាងសប្បាយរីករាយជាមួយពួកគាត់ទៀតផង។ នេះគឺជាសំណេររបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។…

កម្ពុជា-កូរ៉េ បើកការប្រកួតបាល់ទាត់ដណ្តើមពានរង្វានអគ្គកុងស៊ុលកូរ៉េ

ភ្នំពេញៈ ក្រោមកិច្ចសហការរវាងអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េ ប្រចាំកម្ពុជា និងសមាគមជនជាតិកូរ៉េ ប្រចាំកម្ពុជា បានរៀបចំការប្រកួតកីឡាបាល់ទាត់មួយ ដើម្បីដណ្តើមយកពានរង្វាន់ពីអគ្គកុងស៊ុលកូរ៉េ ប្រចាំកម្ពុជា ដែលការប្រកួតកីឡានេះ ធ្វើឡើងក្នុងបំណងពង្រឹងមិត្តភាពឲ្យបានរឹងមាំបន្ថែមទៀត ក្នុងន័យមួយ គឺសហការគ្នា រីកចម្រើនជាមួយគ្នា។ ការប្រកួតជាមិត្តភាពនេះ ត្រូវបានធ្វើឡើងនៅព្រឹក និងល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងទីលានបាល់ទាត់មួយកន្លែង ស្ថិតនៅក្នុងសង្កាត់ឃ្មួញ…

បច្ចុប្បន្ន វ.គ.ស.ក កំពុងរៀបចំបង្កើតកម្មវិធីសិក្សាគណនេយ្យករជំនាញថ្នាក់ជាតិ នឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០១៦

ភ្នំពេញ: នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នាសណ្ឋាគារអ៊ីនធឺខន វិទ្យាស្ថានគណនេយ្យ និងសវនករកម្ពុជា (វ.គ.ស.ក ) បានប្រារព្ធមហាសន្និបាតប្រចាំឆ្នាំលើកទី១៣ ក្រោមវត្តរបសលោក ងីតាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាស្នងការរាជរដ្ឋាភិបាលប្រចាំ វ.គ.ស.ក និងមានការចូលរួមពីសំណាក់សមាជិក សមាជិការ របស់វិទ្យាស្ថានទាំងខ្មែរ និងជនបរទេសប្រមាណ១៥០នាក់ផងដែរ។…

ក្រសួងសេដ្ឋកិច្ច បញ្ជ្រាបការយល់ដឹងអំពីច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម ដល់សមាគមគ្រឹះស្ថានឧត្តមសិក្សា

ភ្នំពេញ: នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ ក្រុមប្រឹក្សាជាតិគណនេយ្យ, វិទ្យាស្ថានគណនេយ្យករ ជំនាញនិងសវនករកម្ពុជា និងគ្រឹះស្ថានឧត្តមសិក្សា បានសហការគ្នារៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី គណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ ក្រោមវត្តមានរបស់លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ ព្រមទាំងមានការចូលរួមពីលោក ហេង វ៉ានដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា…

ភ្នំពេញមានអាទិភាពមុនគេ ក្នុងការធ្វើជំរឿនស្ថិតិប្រជាពលរដ្ឋ

​ភ្នំពេញៈ មានកិច្ចការសំខាន់ៗចំនួន០៣ ដែលត្រូវអនុវត្តយុទ្ធនាការ​រៀបចំទិន្នន័យ​ប្រជាពលរដ្ឋ គឺ​ការចុះបញ្ជី​ប្រជាពលរដ្ឋ ការចុះបញ្ជី​ស្ថិតិ​ប្រជាព​រដ្ឋ និង​ ការផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​។ ​​​​​​​​​​​​ ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​តារា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន អត្តសញ្ញាណ​កម្ម​នៃក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ក្នុងពិធីបើក​កិច្ចប្រជុំ​គណៈកម្មការ គ្រប់គ្រង​ស្ថិតិ​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​នៅព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៦​ នៅ​សាលា​រាជធានី​ភ្នំពេញថា…

រថយន្ត PAL-V អាចបើកបរនៅលើផ្លូវថ្នល់និងអាកាសនឹងមាននៅលើទីផ្សារក្នុងឆ្នាំ២០១៨

ហូឡង់ៈរថយន្តស៊េរីថ្មីដែលអាចហោះហើរបាននឹងមានដាក់លក់នៅលើទីផ្សារក្នុងរយះពេលប្រមាណជាពីរឬបីឆ្នាំខាងមុខ នេះបើយោងទៅតាមសហគ្រាសផលិតរបស់រថយន្តនេះ។ រឿងប្រលោមលោកប្រឌិតផ្នែកវិទ្យាសាស្ត្របានបោះជំហ៊ានទៅមុខកាន់តែជិតនឹងពេលសម្ពោធរថយន្តស៊េរីថ្មី PAL-V ដែលជារថយន្តអាចរត់នៅលើផ្លូវថ្នល់ផង និងអាកាសផង។ ក្រុមហ៊ុនហូឡង់ PAL-V Europe NV ដែលនៅពីក្រោយការនិយមផលិតគ្រឿងម៉ាស៊ីនកំប៉ិចកំប៉ុកនោះ ថ្មីៗនេះបានសុំប្រកាសនីយប័ត្រតក្កកម្មសម្រាប់បច្ចេកវិទ្យានៅប្រទេសឥណ្ឌា ហើយបានបើកតារាងរង់ចាំ ចំពោះអតិថិជនទាំងឡាយដែលមានបំណងចង់ទិញរថយន្ត PAL-V នេះនៅពេលដែលក្រុមហ៊ុនចាប់ផ្តើម​ចែកចាយនៅលើទីផ្សារ។ យាន្តជំនិះដែលមានកង់បី PAL-V ត្រូវបានគេនិយាយថាជារថយន្តដែលមានភាពងាយស្រួល ហើយលឿនជាងទោចក្រយានយន្ត(ម៉ូតូ)ពេលបើកបរនៅលើផ្លូវថ្នល់ព្រោះវាប្រើប្រព័ន្ធរនាំងបិទជិត…

ពិធីប្រគល់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងនៃស្នងការនគរបាលខេត្តស្ទឹងត្រែង

ស្ទឹងត្រែងៈ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦នេះស្នងការនគរបាលខេត្តស្ទឹងត្រែងបានប្រារព្ធពិធីប្រគល់រថយន្តពន្លត់អគ្គិភ័យជូនដល់ស្រុកចំនួន៣ គឺមាន ស្រុកសេសាន ស្រុកសៀមបូក និងស្រុកសៀមប៉ាង។ ឱកាសនោះផងដែរ ក៏មានការចូលរួមជាអធិបតីក្នុងអង្គពិធីទាំងមូល ដោយមានវត្តមានរបស់លោក ម៉ម សារឿន អភិបាលនៃគណពអភិបាលខេត្តស្ទឹងត្រែងផងដែរ។ លោកឧត្តមសេនីយ៍ ម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឹងត្រែងបានថ្លែងថា ការប្រគល់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ដែលក្រសួងមហាផ្ទៃ…

សមត្ថកិច្ចចុះត្រួតពិនិត្យការដ្ឋានសំណង់អគារ ដែលមានជនបរទេសចម្រុះជាតិសាសន៍

ភ្នំពេញៈ ការដ្ឋានសងសង់អគារដ៏ធំនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទឹកដីសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលជាកន្លែងអតីតភោជនីយដ្ឋានស៊ីតធីខែត (CITY CAT Restaurant) ត្រូវបានឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត អនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំកម្លាំងចុះត្រួតពិនិត្យពលករគ្មានច្បាប់…

សហគ្រាសធុនតូច និងមធ្យមកំពុងជួបបញ្ហាប្រឈមដែលបង្កឲ្យរាំងស្ទះ ដល់ដំណើរការលូតលាស់អាជីវកម្ម

ភ្នំពេញៈ វិស័យសហគ្រាសធុនតូចនិងមធ្យម កំពុងតែជួបប្រទះនូវបញ្ហាប្រឈម ជាច្រើន ដែលបង្កឲ្យមានភាពរាំងស្ទះ ដល់ដំណើរការលូតលាស់លើអាជីវកម្ មរបស់ពួកគេ។ យោងតាមលិខិតជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះបានឲ្យដឹងថា បើទោះបីជាវិស័យសហគ្រាសធុនតូច និងមធ្យមមានសក្តានុពលខ្ពស់ ក្នុងការជម្រុញសេដ្ឋកិច្ច ការបង្កើតការងារ និងការបង្កើនចំណូល សម្រាប់ប្រជាពលរដ្ឋក្តី ក៏វិស័យនេះ នៅជួបបញ្ហាប្រឈមជាច្រើន…

ក្រុមប្រឹក្សាជាតិគណនេយ្យ និងវិទ្យាស្ថានវ៉ានដា សហការគ្នារៀបចំសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីបទប្បញ្ញត្តិពាក់ព័ន្ធនឹងគណនេយ្យនិងសវនកម្ម

ភ្នំពេញ: កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ក្រុមប្រឹក្សាជាតិគណនេយ្យ វិទ្យាស្ថានគណនេយ្យករ ជំនាញនិងសវនករកម្ពុជា និងវិទ្យា ស្ថានវ៉ានដា បានសហការគ្នារៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីបទប្បញ្ញត្តិពាក់ព័ន្ធនឹងគណនេយ្យនិងសវនកម្ម ក្រោមានវត្តមានលោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ ព្រមទាំងការអញ្ជើញចូលរួមពីសំណាក់ លោក ហេង វ៉ានដា…