សហភាពអឺរ៉ុប នឹងផ្តល់វ៉ាក់សាំង ប្រឆាំងកូវីដ១៩ ដល់ Covax ចំណែកក្រុមហ៊ុនផលិតឱសថធំៗវិញ នឹងលក់វ៉ាក់សាំងក្នុងតម្លៃថោកបំផុត ទៅឲ្យប្រទេសក្រីក្រ
កិច្ចប្រឹងប្រែងសំខាន់ៗ ត្រូវបានគេអនុម័តនៅថ្ងៃទីមួយ ក្នុងកិច្ចប្រជុំកំពូល G20 នៅទីក្រុងរ៉ូម។ ការរួមសាមគ្គី សហការជួយប្រទេសក្រីក្រ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ គឺជាកម្មវត្ថុចំបង។ លោកស្រី Ursula von der Leyen ប្រធានគណកម្មការអឺរ៉ុប បានថ្លែងថា គ្រប់គ្នាត្រូវតែទទួលបានវ៉ាក់សាំង ប្រឆាំងកូវីដ១៩។ នៅក្នុងន័យនេះ សហភាពអឺរ៉ុប…