និស្សិតIT សាកលវិទ្យាល័យ ស៊ីតិចម្នាក់ បែកគំនិតលួចកាបូបលុយជាង១ពាន់ដុល្លារ រត់មិនរួចជាប់ខ្នោះ!

​ភ្នំពេញៈ បុរសជនសង្ស័យជានិស្សិតឆ្នាំទី២ម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយពីរូបគេបានធ្វើសកម្មភាពលួច យកកាបូបលុយមួយដែលមានលុយប្រមាណជាជាង១ពាន់ដុល្លារ បន្លំលួចយកពីកន្លែងលក់អីវ៉ាន់មួយកន្លែងបានហើយ ជិះម៉ូតូរត់ដោយអត់មានពាក់មួកសុវត្ថិភាព ក៏ត្រូវបាននគរបាលចរាចរណ៍ហៅសួរនាំ ខណៈនោះក៏ត្រូវនារីជាម្ចាស់ជិះតាមទាន់ និង ប្តឹងឲ្យចាប់នោះ។ ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទីព្រឹក ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅជំណុចផ្ទះលក់ចាប់ហួយលេខ…

អាហារពីរប្រភេទដែលគ្រប់គ្នាគិតថាគ្រោះថ្នាក់ ប៉ុន្តែបើញ៉ាំត្រឹមត្រូវវាល្អសម្រាប់សុខភាព

ជាទូទៅអ្នកណាក៏ដឹងដែរថា ការសេពគ្រឿងស្រវឹង ឬញ៉ាំសាច់ក្រហមច្រើនពេកពិតជាមិនល្អសម្រាប់សុខភាពនោះឡើង ព្រោះវាអាចប៉ះពាល់ដល់សរីរាង្គខាងក្នុង ហើយត្រូវប្រឈមនឹងជំងឺមហារីក។ បើយោងតាមស្ថិតិបានបង្ហាញថា តួលេខនៃអ្នកដែលចូលចិត្តសេពគ្រឿងស្រវឹង និងទទួលទានសាច់ក្រហម ពិតជាមានច្រើនលើសលប់ ជាពិសេសនៅពេលមានកម្មវិធីជួបជុំម្តងៗ។ ក៏ប៉ុន្តែ បើយោងតាមគេហទំព័រ soha បានបង្ហាញថា ការទទួលទានអាហារទាំងពីរមុខនេះបានត្រឹមត្រូវ អ្នកនឹងទទួលបានអត្ថប្រយោជន៍ចំពោះសុខភាពទៅវិញ។ ស្រាវីស្គី អាចជួយការពារជំងឺមហារីក ការទទួលទានស្រាវីស្គី អាចនាំឲ្យមានគ្រោះថ្នាក់ដល់រាងកាយដូចជា…

សមត្ថកិច្ចឃាត់ខ្លួននិសិត្សឆ្នាំទី៤នៃសាកលវិទ្យាល័យណតតុន រួមនិងមនុស្ស២នាក់ទៀត ពាក់ពន្ធ័គ្រឿងញៀន

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌទួលគោក សហការណ៍ជាមួយកម្លាំងអន្តរាគមន៍ពិសេសរាជធានីភ្នំពេញ ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះជាតិស្រវឹងនិងពង្រឹងច្បាប់ចរាចរណ៍ បានធ្វើការឃាត់ខ្លួនយុវជនចំនួន៣នាក់ ដកហូតបានថ្នាំញៀន១កញ្ចប់ និងម៉ូតូ១គ្រឿង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតចំណុចខាងលិចស្តុបចេនឡា តាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យុវជនទាំង៣នាក់ទី១ មានឈ្នោះ ស៊្រាង ផានិត ភេទប្រុស…

ខ្វះវីតាមីន D ក្នុងពេលមានផ្ទៃពោះ កូនកើតមកប្រឈមនឹងហានិភ័យធាត់លើសទម្ងន់

ការស្រាវជ្រាវមួយបានរកឃើញថា កង្វះវីតាមីន D ក្នុងអំឡុងពេលមានផ្ទៃពោះ អាចបណ្តោលឲ្យទារកកើតមកមានជំងឺធាត់លើសទម្ងន់ក្នុងវ័យកុមារភាព ក៏ដូចជាពេលពេញវ័យផងដែរ។ លើសពីនេះទៅទៀតកង្វះវីតាមីន D អាចបង្កើនហានិភ័យនៃជំងឺបេះដូង មហារីក ក្រិនថ្លើម និងជំងឺទឹកនោមផ្អែមប្រភេទទី១។ លោកសាស្ត្រាចារ្យ Vaia Lida Chatzi មកពីសាកលវិទ្យាល័យ California សហរដ្ឋអាមេរិកបាននិយាយថា ប្រហែលជា…

ហេតុអ្វីអ្នកជក់បារី ឬផឹកស្រា មិនគួរទទួលទានតែក្តៅ?

តាមការសិក្សាថ្មីមួយបានរកឃើញថា ការទទួលតែក្តៅខ្លាំងពេក អាចបង្កើនហានិភ័យនៃជំងឺមហារីកបំពង់អាហារចាប់ពី ២ទៅ ៥ដង សម្រាប់អ្នកដែលជក់បារី និងផឹកស្រារាល់ថ្ងៃ។ អ្នកស្រាវជ្រាវបានធ្វើការវិភាគទិន្នន័យទៅលើមនុស្សពេញវ័យជិត ៥០០,០០០នាក់នៅក្នុងប្រទេសចិនដោយប្រើរយៈពេលអស់៩ឆ្នាំកន្លះ បានរកឃើញថា ក្នុងចំណោមមនុស្សសរុប ១៧០០នាក់ដែលទម្លាប់ផឹកតែក្តៅ មានជំងឺមហារីកបំពង់អាហារ។ នេះជាដំណឹងអាក្រក់មួយសម្រាប់អ្នកដែលចូលចិត្តទទួលទានតែ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់អ្នកដែលជក់បារី ឬផឹកស្រា ប្រសិនបើទទួលទានតែក្តៅបង្កើនហានិភ័យជំងឺមហារីកបំពង់អាហារកាន់តែខ្ពស់។ លោក Jun…

ក្រុមហ៊ុន ASIAN Consortium Group ស្នើនាំចូលជីជីវសាស្រ្ត មកកម្ពុជា

កាលពីម្សិលមិញនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោក Philipe GUERRER នាយកក្រុមហ៊ុន អេស៊ាន ខនសតស្យូមគ្រុម (ASIAN Consortium Group) និងសហការី ចូលជួបពិភាក្សាការងារទាក់ទងនឹង ការធ្វើអាជីវកម្មជីជីវសាស្រ្ត។ លោក…

សៀវភៅមគ្គុទេសក៍សម្រាប់ការជ្រើសរើស គ្រឹះស្ថានសិក្សា និងមុខជំនាញ បន្តការសិក្សានៅកម្រិតឧត្តមសិក្សា

សៀវភៅមគ្គុទេសក៍សម្រាប់ការជ្រើសរើស គ្រឹះស្ថានសិក្សា និងមុខជំនាញ បន្តការសិក្សានៅកម្រិតឧត្តមសិក្សា សម្រាប់​សិស្សានុសិស្ស ដែល​កំពុង​សិក្សា​នៅ​ថ្នាក់ទី១២ ឆ្នាំ​សិក្សា​២០១៧-២០១៨ នេះ អាច​ស្វែង​យល់​អំពី​សាកលវិទ្យាល័យ​ក្នុង​ស្រុក​ដើម្បី​បន្ត​ការ​សិក្សា​ទៅ​តាម​ជំនាញ​ដែល​ពេញចិត្ត ។ សូម​ទាញ​យក​សៀវភៅ​មគ្គុទេសក៍​ឧត្ដមសិក្សា​ឆ្នាំ​២០១៧ ​ជាទម្រង់ pdf តាមរយៈ​តំណ ៖ https://goo.gl/LCZTV3 ។ សៀវភៅ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ផ្ដល់​ព័ត៌មាន​អំពី​គ្រឹះស្ថាន​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន រួម​ទាំង​ណែនាំ​មុខ​ជំនាញ​សិក្សា​ដល់​សិស្ស​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​មធ្យមសិក្សា​ទុតិយភូមិ​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​ការ​ជ្រើសរើស​មុខ​ជំនាញ និង​គ្រឹះស្ថាន​ឧត្ដមសិក្សា​សម្រាប់​បន្ត​ការ​សិក្សា​ឱ្យ​ស្រប​ទៅ​នឹង​សមត្ថភាព និង​ឧបនិស្ស័យ​របស់​ខ្លួន។…

អាហារដែលមានផ្ទុកកូលេស្តេរ៉ុលខ្ពស់ អាចបង្កជំងឺមហារីក ១០០ដង

ការស្រាវជ្រាវថ្មីមួយដោយសាកលវិទ្យាល័យ កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានបង្ហាញថា ការទទួលទានរបបអាហារដែលមានផ្ទុកកូលេស្តេរ៉ុលខ្ពស់ អាចបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនធំខ្លាំងបំផុត។ ការសិក្សាបានបង្ហាញថា ដើម្បីឆ្លើយតបទៅនឹងកម្រិតកូលេស្តេរ៉ុលខ្ពស់ កោសិកានៅក្នុងពោះវៀនធំរបស់សត្វកណ្តុរដែលធ្វើការពិសោធន៍ត្រូវបានបំបែក និងបង្កើតជាលិកាឡើងវិញយ៉ាងឆាប់រហ័ស។ យន្តការនេះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើកោសិកាមហារីក ដែលធ្វើឲ្យដុំសាច់មហារីកលូតលាស់លឿនជាងសត្វកណ្តុរ ដែលស៊ីអាហារមានសុខភាពល្អ ១០០ដង។ អ្នកវិទ្យាសាស្ត្របាននិយាយថា ការទទួលទានអាហារដែលមានកូលេស្តេរ៉ុលកម្រិតខ្ពស់ ប្រៀបដូចជាលេបថ្នាំឲ្យឆាប់ស្លាប់អញ្ចឹងដែរ។ នៅក្នុងការសិក្សានេះ អ្នកស្រាវជ្រាវបានព្រមាណថា អាហារមួយចំនួនដែលបង្កើនកម្រិតកូលេស្តេរ៉ុលអាក្រក់…

ប្រយ័ត្ន! ញ៉ាំបាយហើយភ្លាមចូលគេងភ្លែត បង្កើនហានិភ័យដាច់សរសៃឈាមខួរក្បាល

បើយោងតាមការសិក្សាមួយដោយសាកលវិទ្យាល័យក្រិច (Greece) បានឲ្យដឹងថា ការប្រញាប់ចូលគេងលឿនពេកក្រោយពេលទទួលទានអាហារភ្លាមៗ អាចបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។ បើទោះបីជាក្រោយពេលទទួលទានបាយហើយអ្នកមានអារម្មណ៍ងងុយគេងក៏ដោយ ក៏ប៉ុន្តែអ្នកឯកទេសផ្នែកសុខភាព បានព្រមានថា ការគេងភ្លាមៗក្រោយពេលទទួលទានអាហាររួច ជាពិសេសពេលល្ងាច អាចបង្កគ្រោះថ្នាក់ដល់សុខភាពខ្លាំងបំផុត។ ហេតុអ្វី ទម្លាប់គេងភ្លាមៗក្រោយពេលញ៉ាំអាហារជារឿងដ៏មានគ្រោះថ្នាក់? នៅពេលដែលអ្នកគេងភ្លាមៗក្រោយពេលទទួលទានអាហារ រាងកាយមិនបានសម្រាកគ្រប់គ្រាន់នោះទេ ហើយប្រព័ន្ធរំលាយអាហារត្រូវធ្វើធ្ងន់។ ទម្លាប់បែបនេះញឹកញាប់ពេកអាចបណ្តោលឲ្យអ្នកជួយបញ្ហារំលាយអាហារ ក្រហាយទ្រូង គេងមិនលក់ និងកើនឡើងហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។…

កូរទាល់តែផ្អើលសាលាកសិកម្មម្សិលមិញ ពីវត្តមានតារាចាស់ថ្មី

កាលពីថ្ងៃទី៥ កុម្ភៈ តារាសិល្បៈចាស់ក្មេងយ៉ាងច្រើនកុះករ ដែលភាគច្រើនគឺជាតារាល្បីៗនៅក្នុងពិភពសិល្បៈ បានបើកការប្រគំតន្ត្រីយ៉ាងកក្រើកតែម្ដងបំផុសអោយមានការបរិច្ចាគឈាមនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទកសិកម្មចម្ការដូង។ វត្តមានតារាៗ ត្រូវគេឃើញច្រៀងកូរ កំប្លែងកូរ និង រាំកូរឡើងផ្អើលនិស្សិតនៅក្នុងថ្ងៃនោះផង បើទោះជាការច្រៀងរាំពេញមួយថ្ងៃនោះ មិនទទួលបានប្រាក់កម្រៃ។ វត្តមានតារាដែលបានបង្ហាញខ្លួននៅក្នុងថ្ងៃនោះ ត្រូវគេកត់សម្គាល់ថាបង្កបរិយាកាសសប្បាយរីករាយ តាំងពីម៉ោងបើកឆាកតែម្ដង បន្ទាប់ពីការចូលរួមរបស់តារាៗចាស់ក្មេងទាំងនេះ រួមគ្នារំលេចការច្រៀងរាំដោយមិនប្រកាន់តារាចាស់ថ្មី ហើយធ្វើអោយការច្រៀងរាំ ទទួលបានការគាំទ្រពីសំណាក់និស្សិតយ៉ាងពេញទំហឹង។ នេះជាឆ្នាំទី២របស់គ្រួសារតារាកម្ពុជា…