ពិព័រណ៍ការសិក្សានៅប្រទេសជប៉ុនប្រចាំឆ្នាំ២០១៧

ពិព័រណ៍សិក្សានៅប្រទេសជប៉ុនប្រចាំឆ្នាំ២០១៧ ពិព័រណ៍ការសិក្សានៅប្រទេសជប៉ុនគឺជាកម្មវិធីដ៍ធំមួយដែលរៀបចំដោយ មជ្ឍមណ្ឌល CJCCក្នុងការលើកកម្ពស់និស្សិតកម្ពុជាដែលមានបំណងចង់ទទួលបានការអប់រំខ្ពស់នៅក្នុងប្រទេសជប៉ុនតាមរយៈអាហារូបករណ៍និងមធ្យោបាយផ្សេងៗ។ មជ្ឍមណ្ឌល CJCC រៀបចំព្រឹត្តិការណ៍នេះក្រោមការគាំទ្រពីក្រសួងអប់រំយុវជននិងកីឡាក្រសួងអប់រំយុវជននិងកីឡា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាស្ថានជប៉ុន JICA និងអង្គភាពពាក់ព័ន្ធដទៃទៀត។ កម្មវិធីនេះនឹងមានការធ្វើបទបង្ហាញពីសាកលវិទ្យាល័យចំនួន៧ ទាក់ទងនឹងប្រវត្តិរបស់សាកលវិទ្យាល័យ តម្លៃចូលរៀន មុខវិជ្ជាធំៗ និងកម្រិតនៃសាកលវិទ្យាល័យនីមួយៗនៅពេលព្រឹក ហើយពេលល្ងាចមានការពិគ្រោះយោបល់នៅស្តង់ដារសកលវិទ្យាល័យនានា។ លើសពីនេះទៅទៀតនឹងមានការធ្វើបទបង្ហាញអំពីអាហារូបករណ៍របស់ប្រទេសជប៉ុនពីស្ថានទូតជប៉ុននៅកម្ពុជា (អាហារូបករណ៍ MEXT)…

តារា៤រូប និយាយពីភាពយន្តរឿង«ផ្អើលភូមិ»

នៅថ្ងៃទី២៧ តុលា ២០១៧ខាងមុខនេះ ភាពយន្តរឿង«ផ្អើលភូមិ»ដែលជាស្នាដៃរបស់ផលិតកម្ម« រស្មីតាន់តាន់» ក្រោមការចែកចាយរបស់ក្រុមហ៊ុន«ពូព្រហ្ម» ដោយមានមហាជនច្រើនគួរសមផ្ដោតការចាប់អារម្មណ៍។ ក្នុងនោះតួអង្គ៣រូបដែលជាតួអង្គសំខាន់ក្នុងរឿងក៏បង្ហាញនូវឆន្ទៈក្នុងការរំពឹងខ្ពស់ផងដែរ ក្នុងពេលដែលរឿងទាំំងមូលឈានជិតដល់ថ្ងៃដាក់បញ្ចាំងលក់សំបុត្រ។ ខាត់ វ៉ៃហាំងៈ នៅក្នុងរឿងនេះលោកសម្ដែងជាតួអង្គ«គង់ដេត» ដោយត្រូវជាប៉ូលីសថ្នាក់អនុសេនីយឯកវ័យក្មេង ម៉ឺងម៉ាត់ចំពោះការងារ តែទន់ភ្លន់ ចំពោះស្នេហា តាមស្រឡាញ់កូនថៅកែហាន ជួយរកយុត្តិធម៌ឱ្យអ្នកភូមិ។ ក្នុងរឿងទាំំងមូលលោកចាប់ផ្តើមប្រឡូកក្នុងអាជីពសិល្បៈ បន្ទាប់ពីជាប់លេខ៤ក្នុងការប្រកួត…

អង្គុយធ្វើការលើស៨ម៉ោងក្នុងមួយថ្ងៃ ទទួលផលអាក្រក់៧យ៉ាង

ជាមធ្យមទម្លាប់ធ្វើការរបស់បុគ្គលិកនៅក្នុងការិយាល័យមានរយៈពេលចាប់ពី ៨ទៅ៩ម៉ោងក្នុងមួយថ្ងៃ ដោយមិនសូវបានផ្លាស់ប្តូរចលនាឡើយ ក្រៅពីការចូលបន្ទប់ទឹក។ ប៉ុន្តែតើអ្នកដឹងទេថា ទម្លាប់អង្គុយយូរពេកធ្វើឲ្យមានផលអាក្រក់ដល់សុខភាព? បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា អ្នកដែលមានទម្លាប់អង្គុយលើសពី ៨ម៉ោងក្នុងមួយថ្ងៃ មានផលប៉ះពាល់អាក្រក់ ៧ចំណុច៖ ខ្នង និងស្មា មនុស្សជាច្រើនមានអារម្មណ៍ឈឺចុករោយតាមឆ្អឹងខ្នង និងស្មា បន្ទាប់ពីការរអង្គុយយូរពេក។ តាមការស្រាវជ្រាវបានរកឃើញថា ការអង្គុយយូរឆ្អឹងខ្នង…

ទទួលទានផ្លែឈើពីរមុខ អាចជួយទប់ស្កាត់ជំងឺគាំងបេះដូង នឹងដាច់សរសៃឈាមខួរក្បាល

ភាគច្រើនជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល កើតមានចំពោះមនុស្សវ័យចំណាស់តែប៉ុណ្ណោះ ក៏ប៉ុន្តែបច្ចប្បន្ននេះសូម្បីតែមនុស្សវ័យក្មេងក៏ប្រឈមនឹងជំងឺនេះដែរ ដូច្នេះអ្នកចាំបាច់ត្រូវថែក្សាសុខភាពឲ្យបានល្អ។ ទោះជាយ៉ាងណាកាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្របានរកឃើញផ្លែឈើពីរប្រភេទ ដែលមានសមត្ថភាពអាចការពារសរសៃឈាមយ៉ាងមានប្រសិទ្ធភាព ដោយគ្រាន់តែទទួលទានវារាល់ថ្ងៃតែប៉ុណ្ណោះ។ បើយោងដែលចុះផ្សាយនៅក្នុងកាសែត Clinical Investigation Insight បានបង្ហាញថា ការទទួលទានផ្លែចេក ឬផ្លែប៊ឺរ ជាប្រចាំអាចជួយរក្សាបេះដូងឲ្យមានសុខភាពល្អ ព្រោះវាមានផ្ទុកបរិមាណនៃសារធាតុប៉ូតាស្យូមដ៏សម្បូរបែប។ អ្នកស្រាវជ្រាវបានធ្វើការសាកល្បងទៅលើសត្វកណ្តុរ បានរកឃើញថា…

សេចក្ដី​ជូន​ដំណឹង​ស្ដីពី​អាហារូបករណ៍​ថ្នាក់​អនុបណ្ឌិត​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ ANTWERP​នៃ​ប្រទេស​បែលហ្សិក

សេចក្ដី​ជូន​ដំណឹង​ស្ដីពី​អាហារូបករណ៍​ថ្នាក់​អនុបណ្ឌិត​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ ANTWERP​នៃ​ប្រទេស​បែលហ្សិក សម្រាប់​ឆ្នាំ​សិក្សា​២០១៨-២០១៩ ដោយ​មាន​ជំនាញ ៖ – Development Evaluation and Management – Governance and Development – Globalisation and Development សម្រាប់​ព័ត៌មាន​លម្អិត​សូម​ចូល​ទៅកាន់ ៖…

ទទួលទានវីតាមីនC កាន់តែច្រើនបេះដូងកាន់តែមានសុខភាពល្អ

ហេតុអ្វីបានជាការទទួលទានវីតាមីនC ល្អសម្រាប់សរសៃឈាមបេះដូង? ជាទូទៅអាហារដែលជួយឲ្យបេះដូងមានសុខភាពល្អមានដូចជា ត្រីដែលសម្បូរទៅដោយសារធាតុខ្លាញ់អូមេហ្គា-៣ សណ្តែក ស្ពៃ ស្រូវសាឡី និងសូកូឡាខ្មៅ។ ទន្ទឹមនឹងនេះ វីតាមីនC ក៏ត្រូវបានចាត់ចូលជាអាហារដែលល្អសម្រាប់សរសៃឈាមបេះដូង និងសុខភាពបេះដូង ផងដែរ។ ការស្រាវជ្រាវបានបង្ហាញថា អ្នកដែលខ្វះវីតាមីន C អាចប្រឈមនឹងហានិភ័យនៃជំងឺសរសៃឈាមបេះដូង កម្រិតខ្ពស់។ វីតាមីន C…

ថវិកាជិត១ម៉ឺនដុល្លារ ពីព្រឹត្តិការណ៍កម្រាលព្រំសប្បុរស ត្រូវបានប្រគល់ជូនគន្ធបុប្ផា

កាលពីព្រឹកថ្ងៃពុធ ទី១២ តុលានេះ ថ្នាក់ដឹកនាំ និងនិស្សិតសាកលវិទ្យាល័យន័រតុន រួមជាមួយនឹងតារាសិល្បៈជាច្រើនរបស់គ្រួសារតារាកម្ពុជាបានប្រគល់ថវិកាចំនួនជិត១ម៉ឺនដុល្លារ ដែលទទួលបានពីព្រឹត្តិការណ៍តាំងពិពរណ៌ស្នាដៃនិស្សិត និងការប្រគំតន្ត្រីដែលមានឈ្មោះថាព្រឹត្តិការណ៍កម្រាលព្រំសប្បុរសធម៌កាលពីថ្ងៃទី២៩ តុលា ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ នេះជាថវិកាដែលទទួលបានពីការរ៉ៃអង្គាសដោយផ្ទាល់ដៃរបស់និស្សិតសាកលវិទ្យាល័យនរ័តុន និងការរ៉ៃអង្គាសរបស់តារាសិល្បៈដោយផ្ទាល់ ខណៈដែលថវិកាមួយចំនួនធំគឺបានពីការលក់ដូររបស់និស្សិតគ្រប់ផ្នែកនៅក្នុងព្រឹត្តិការណ៍ទាំងមូល ទើបទទួលបានថវិកាក្នុងចំនួនមួយច្រើនយ៉ាងនេះ។ លោកផាត់ តារារដ្ឋ ស្ថាបនិក«គ្រួសារតារាកម្ពុជា»បានអះអាងថានេះជាឆ្នាំទី២ដែលសាកលវិទ្យាល័យន័រតុន និងគ្រួសារតារាកម្ពុជាបានរៀបចំ ព្រឹត្តិការណ៍កម្រាលព្រំសប្បុរធម៌ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា…

គួរឲ្យស្តាយ! ថ្នាំព្យាបាលមហារីកជាង ៥០ភាគរយ គ្មានប្រសិទ្ធភាពចំពោះអ្នកជំងឺ

ការសិក្សាថ្មីៗជាច្រើនបានរកឃើញថា ឆ្នាំព្យាបាលជំងឺមហារីកចំនួន ២៧ប្រភេទ នៅក្នុងចំណោម ៤៨ប្រភេទ ដែលទទួលអាជ្ញាប័ណ្ណនៅអឺរ៉ុបមិនមានឥទ្ធិពលក្នុងការសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺបានឡើយ។ បើយោងតាមការស្រាវជ្រាវបានចុះផ្សាយក្នុងទស្សនាវដ្ដតី BMJ Magazine បង្ហាញថា ក្នុងចំណោមថ្នាំមហារីកទាំង ៤៨ប្រភេទ ដែលបានអនុម័តដោយទីភ្នាក់ងារឱសថអឺរ៉ុបហៅកាត់ថា(EMA) ក្នុងអំឡុងឆ្នាំ ២០០៩ ដល់ ២០១៣ មានចំនួន៥៧ភាគរយត្រូវបានគេសង្ស័យថា គ្មានប្រសិទ្ធភាព។ ការស្រាវជ្រាវដែលធ្វើឡើងដោយអ្នកជំនាញនៅមហាវិទ្យាល័យ…

៥ដំណាក់កាល អាចជួយឲ្យបុរសជៀសផុតពីជំងឺមហារីកក្រពេញប្រូស្តាត

បើយោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Medicine Hospital បានបង្ហាញថា បុរសដែលមានជំងឺមហារីកក្រពេញប្រូស្តាតដំណាក់កាលចុងក្រោយ មានសង្ឃឹមរស់តិចណាស់ ព្រោះអត្រានៃការស្លាប់ខ្ពស់បំផុតរហូតដល់ ៧០ភាគរយ។ អត្រានៃការកើតជំងឺក្រពេញប្រូស្តាតមានភាពខុសប្លែកគ្នា ពីប្រទេសមួយទៅប្រទេសមួយ។ បុសរជនជាតិអាមេរិក កាណាដា និងអឺរ៉ុបខាងលិច មានអត្រានៃការស្លាប់ដោយសារជំងឺមហារីក្រពេញប្រូស្តាតខ្ពស់ជាងគេងនៅលើពិភពលោក បើធៀបទៅនឹងបុរសនៅបណ្តោលប្រទេសអាស៊ីជាពិសេសជប៉ុន មានអត្រាទាបបំផុត។ ជំងឺមហារីកក្រពេញប្រូស្តាតមានកម្រិតទាប ឬខ្ពស់ ក៏អាស្រ័យទៅលកត្តាបរិស្ថាន របបអាហារ…