ក្រោយខួបកំណើត ឆន សុវណ្ណរាជ ឈឺជាកញ្ចប់

ផ្អែកតាមការបង្ហោះរបស់លោកឆន សុវណ្ណរាជ លោកបានអះអាងថាលោកបានធ្លាក់ខួនដល់ថ្នាក់មិនអាចទទួលការងារសិល្បៈបាននោះទេ ដោយសារតែជំងឺដែលមកយាយីគឺមកជាកញ្ចប់ដែលមានន័យថាអស់ពីមួយទៅមួយដោយសារតែលោកប្រឹងធ្វើការហាលភ្លៀងហាលខ្យល់នាពេលកន្លងមក។ នេះជាសភាពដ៏អាក្រក់មួយដែលអ្នកគាំទ្របានឃើញបន្ទាប់ពីលោកទើបតែសើចសប្បាយក្នុងព្រឹត្តិការណ៍កម្រាលព្រំក្រហមនៅសាកលវិទ្យាល័យន័រតុនរបស់គ្រួសារតារាកម្ពុជា និងទើបតែមានស្នាមញញឹមក្នុងថ្ងៃខួបកំណើតកាលពីថ្ងៃទី៣ តុលា។ ឆន សុវណ្ណរាជ បានអះអាងថាលោកមានជំងឺផ្ដាសាយធ្វើទុក្ខប៉ុន្មានថ្ងៃមកហើយ ប៉ុន្តែសភាពធ្ងន់ធ្ងរដល់ថ្នាក់អោយលោកចេញទៅណាមិនកើត និងផ្អាកទទួលការងារគឺទើបតែនៅយប់ថ្ងៃទី៤ តុលា ដោយលោកបញ្ជាក់ថាជំងឺផ្ដាសាយធ្វើទុក្ខជាកញ្ចប់តែម្ដង ដែលសឹងនឹងធ្វើអោយលោកទ្រាំមិនបាន។ មកទល់ម៉ោងនេះនៅមិនទាន់ដឹងថាសភាពជំងឺរបស់លោកមានសភាពធូរស្រាលកម្រិតណានោះទេ ប៉ុន្តែយោងតាមការបង្ហោះចុងក្រោយគឺលោកមានសភាពក្ដៅខ្លួន ក្ដៅក្បាល មានទឹកមុខស្លេកស្លាំង និងមានសភាពក្រហមច្រមុះដោយសារតែសភាពហៀរសំបោរធ្វើទុក្ខផង។…

លោក ត្រាំ និងស្រ្តីទី១អាមេរិកលោកស្រី មេទ្បានី ត្រាំ ធ្វើដំណើរទស្សនកិច្ចនៅទីក្រុងឡាសវេហ្គាស ជាកន្លែងសម្លាប់មនុស្សយ៉ាងរង្គាល ដោយការបាញ់ប្រហារ

អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទស្សនកិច្ច នៅឡាសវេហ្គាស កាលពីថ្ងៃពុធបន្ទាប់ពីទីក្រុងមួយនេះ ត្រូវបានរង្គោះរង្គើដោយការបាញ់ប្រហារដ៏សាហាវបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលបានសម្លាប់មនុស្ស ៥៩ នាក់ និង ៥២៧ នាក់ទៀតរងរបួស។ នេះបើយោងតាមរយៈសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧។…

បង្ហាញខ្លួនលើកម្រាលព្រំ! សោភា ទេពី និងឈួន ពន្លឺ ផ្ទុះដូចបាយពុះ

ក្នុងព្រឹត្តិការណ៍កម្រាលព្រំសប្បុរសធម៌នៅសាកលវិទ្យាល័យន័រតុនកាលពីថ្ងៃទី២៩ កញ្ញា គេកត់សម្គាល់ថាតារាសម្ដែងលោកឈួន ពន្លឺ ដែលត្រូវគេស្គាល់ថាម្ចាស់ពានតារាសម្ដែងឆ្នើមរបស់ទូរទស្សន៍អប្សរាកាលពីដើមឆ្នាំ២០១៧ និងតារាចម្រៀង ដែលត្រូវគេស្គាល់ថាជាអ្នករបាំផង កញ្ញា សោភា ទេពី ធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ តារាៗក្នុងពិភពសិល្បៈសុទ្ធតែបានទទួលស្គាល់ថាអ្នកទាំងពីរមានស្នេហាស៊ីជម្រៅ ខណៈដែលអ្នកទាំងពីរក៏ប្រកែកខ្លះនិងទទួលយកខ្លះធ្វើអោយផ្ទុះមន្ទិលដូចបាយពុះនៅចំពោះមុខអ្នកកាសែត។ អ្នកទាំងពីរត្រូវគេឃើញអ្នកកាសែតរោមសម្ភាសន៍ឡើងជិតឈឹងតាំងពីដើមកម្មវិធីនោះផង។ គ្រាន់តែចូលមកដល់វេទិកាកម្រាលព្រំ មានមនុស្សតិចណាស់មិនឃើញតារាប្រុសស្រីវ័យក្មេងទាំងពីរបណ្ដើរគ្នាចុះពីរថយន្តទំនើបទាំងគូ ដោយសកម្មភាព និងកាយវិការរបស់ពួកគេទោះអ្នកមិនដឹងពីទំនាក់ទំនងក៏ក្រលៀសភ្នែកថាអ្នកទាំងពីរជាគូស្នេហ៍ស្អិតរមួតនោះដែរ។ ស្របគ្នាដែលលោកសង្គមហ្វេសប៊ុក លោកឈួន…

មូលហេតុដែលធ្វើឲ្យខូចតម្រងនោម តែគ្មានអ្នកណាម្នាក់ដឹងទាល់តែសោះ

យើងគ្រប់គ្នាដឹងហើយថា ការស្រូបយកខ្យល់ពុលច្រើនពេកអាចធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធដង្ហើម បេះដូង និងសួត។ ក៏ប៉ុន្តែការសិក្សាថ្មីៗនេះបានរកឃើញថា ខ្យល់ពុលក៏អាចប៉ះពាល់ដល់ត្រមងនោមផងដែរ។ ការស្រាវជ្រាវដែលបានធ្វើឡើងដោយអ្នកជំនាញនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ត្រូវបានចេញផ្សាយនៅក្នុងកាសែត American Society of Nephrology បង្ហាញថា ការស្រូបយកខ្យល់ពុលចាប់ពី៨ឆ្នាំកន្លះឡើងទៅអាចធ្វើឲ្យបណ្តោលឲ្យកើតជំងឺតម្រងនោម។ នេះបើយតាមការសង្កេតទៅលើមនុស្សចំនួន ២,៥លាននាក់ នៅក្នុងឆ្នាំ ២០១៤។…

រំលឹកទិដ្ឋភាពកម្រាលព្រំក្រហមនៅន័រតុន រំជួលចិត្តជំនួសតារាស្រីបង្ហាញម៉ូដ

ក្នុងចំណោមតារាល្បីៗដែលមានសំណាងបានដើរនៅលើកម្រាលព្រំក្រហមសប្បុរសធម៌ របស់សាកលវិទ្យាល័យន័រតុន និងគ្រួសារតារាកម្ពុជា នៅសាកលវិទ្យាល័យន័រតុនជ្រោយចង្វារ គេកត់សម្គាល់ថាតារាល្បីឈ្មោះ ដែលមានឈ្មោះដើរម៉ូដនៅលើកម្រាលព្រំ មើលទៅមិនខុសពីព្រឹត្តិការណ៍បង្ហាញខ្លួនរបស់តារាល្បីៗ នៅលើកម្រាលព្រំដូចគ្នាដែលកើតមានឡើងនៅក្រៅប្រទេសនោះទេ។ តារាៗនៅវគ្គដើរម៉ូដនេះ ទទួលបាននូវការស្វាគមន៍ពីសំណាក់ហ្វេន ធ្វើអោយពួកនាងទទួលបាននូវភាពលេចធ្លោរយ៉ាងខ្លាំង ជាពិសេសតារាស្រីដែលមានស្តីលធ្វើអោយហ្វេសទាក់ទាញជាងគេ។ តារាទាំងនេះគ្រាន់តែដល់វិនាទីត្រូវប្រកាសអោយដើរនៅលើកម្រាលព្រំ គេកត់សម្គាល់ថាម្នាក់ៗ ទទួលបាននូវសំលេងស្វាគមន៍ ហ៊ោកញ្ជ្រៀវយ៉ាងកងរំពងពីសំណាក់អ្នកទស្សនារាប់ពាន់នាក់ ជាពិសេសអ្នកគាំទ្រដែលជាប់នៅព្រំដោយផ្ទាល់។ យ៉ាងណាមិញ សន្ទុះគាំទ្រចំពោះតារាស្រីទាំងនោះ ក៏អាស្រ័យលើស្ទីលដើរលើកម្រាលព្រំ…

កក្រើកមិនគួរជឿ! ព្រឹត្តិការណ៍កម្រាលព្រំសប្បុរសធម៌នៅនរ័តុន

កាលពីថ្ងៃទី២៩ កញ្ញា សាកលវិទ្យាល័យន័រតុន និងគ្រួសារតារាកម្ពុជា បានរួមគ្នាបើកព្រឹត្តិការណ៍កម្រាលព្រំសប្បុរសធម៌យ៉ាងអស្ចារ្យ នៅសាកលវិទ្យាល័យន័រតុនជ្រោយចង្វារ ដោយការប្រគំតន្ត្រីនោះ ត្រូវគេចាត់ទុកថាជាមហាព្រឹត្តិការណ៍គួរអោយសរសើរនោះផង ដោយសារតែមាននៅក្នុងវេទិកាមានសុទ្ធតែជាតារាល្បីៗ លំដាប់ប្រទេសរហូតដល់ជិត៨០តួ ដោយសូម្បីតែអ្នកកាន់ហិបក៏សុទ្ធតែជាតារាឡើងកូដ និងជាតារាល្បីជួរមុខ។ មកទល់ម៉ោងនេះ ព្រឹត្តិការណ៍ទាំងមូលត្រូវបានអ្នកបានឃើញផ្ទាល់ដក់ជាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែមានទស្សនិយភាពជក់ចិត្ត តាំងពីដើមដល់ចប់ ជាមួយនឹងវត្តមានតារាល្បីៗ។ យ៉ាងណាមិញ នៅមិនទាន់ដឹងថា និស្សិតសាកលវិទ្យាល័យន័រតុន…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចកាច់កម៉ូតូ ខណៈដែលម្ចាស់ចូលច្រៀងក្នុងខារ៉ាអូខេស្លីមកាហ្វេ

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពលួចកាច់កម៉ូតូ ខណៈម្ចាស់ចូលច្រៀងខារ៉ាអូខេស្លីមកាហ្វេ។ ហេតុការណ៍នេះបានកើតឡើង១២ និង៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល ផ្លូវរថភ្លើង សង្កាត់បឹងកក់១ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ញ៉ែម កន្យាណ ភេទស្រី អាយុ២៧ មុខរបរ…

មាស អាលីស សម្រេចចិត្តប្ដូររបត់

នៅទីបំផុតតារាចម្រៀងដែលត្រូវគេស្គាល់ថានិយមច្រៀងរាំតែប្រភេទបទបែបស្រគត់ស្រគំ និងបទជាមរតដើមក្នុងជំនាន់សង្គមរាស្រ្តនិយម បានប្ដូររបត់ថ្មីហើយ បន្ទាប់ពីនាងបង្ហាញខ្លួននៅក្នុងកម្មវិធីតន្ត្រីសប្បុរសធម៌ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា នៅសាកលវិទ្យាល័យន័រតុនកាលពីថ្ងៃទី២៧ កញ្ញា ស្រាប់តែបកស្រាយបទយុវវ័យយ៉ាងរំពើនដោយពេលនាងច្រៀង គឺមានតែហ្វេនរបស់ម្ចាស់ដើមស្រែកច្រៀងជាមួយនោះផង។ អ្នកធ្លាប់តែឮនាងច្រៀងបទពីដើម ដល់ពេលមកឮនាងស្រែកច្រៀងបទសម័យក្រោមចំណងជើងថា «សាក់សូហ្វូនបាត់ស្នេហ៍» របស់តារាចម្រៀង ឱក សុគន្ធកញ្ញា សុទ្ធតែលាន់មាត់ថាតារាស្រីនេះច្រៀងបទសម័យពីរោះ ចុះហេតុអ្វីនាងមិនឡើងបង្អួតសំឡេងតាំងពីយូរ។ អ្នកនាងមាស អាលីស បានអះអាងថា ទឹកដមសំឡេងរបស់នាងមិនមែនបកស្រាយបទសម័យមិនបានកើតនោះទេ…

នឹកដល់រឿងអតីត វង្ស ថាណាន់ ផ្អើលៗនៅកណ្ដាលហ្វូងនិស្សិត

ខុសពីតារាភាគច្រើនដែលមានអារម្មណ៍រំភើប និងអរចង់ហោះជាមួយនឹងការបង្ហាញខ្លួនក្នុងកម្មវិធីធំដុំដែលមានអ្នកទស្សនាកកកុញ សម្រាប់តារាចម្រៀងក្មេងកំព្រាលោក វង្ស ថាណាន់ ដែលមានឱកាសបានបង្អួតបទOriginal របស់ខ្លួនបែរជាមានអារម្មណ៍ផ្អើលៗទៅវិញ បើទោះជាលោកមានបទពិសោធន៍បង្ហាញខ្លួនរាប់មិនអស់នៅលើកញ្ចក់ទូរទស្សន៍។ លោកថាហេតុផលនៃការផ្អើលនោះ មិនមែនភ័យនឹងឆាក ឬការប្រគំតន្ត្រីដែលមានលក្ខណៈជាទ្រង់ទ្រាយធំនោះទេ ប៉ុន្តែវាហាក់ធ្វើអោយចង់ស្រក់ទឹកភ្នែក ដែលលោកគ្រាន់តែជាកូនកំព្រាមិនធ្លាប់បានស្គាល់ការថ្នាក់ថ្នមរបស់ឪពុកម្ដាយដូចគេ ស្រាប់តែមានវាសនាបានក្លាយជាតារាចម្រៀងដែលអាចបរិច្ចាគបទចម្រៀងជួយដល់កុមារៗក្រីក្រនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាទៅកើត។ លោកមានបានបញ្ជាក់ថា រំភើបណាស់ដែលលោកបានរួមចំណែកជួយដល់សង្គម ហើយបានបង្ហាញខ្លួនជាមួយនឹងតារាល្បីៗនៅលើវេទិកាធំដុំរបស់គ្រួសារតារាកម្ពុជា ដែលបានធ្វើឡើងក្រោមការរៀបចំរបស់សាកលវិទ្យាល័យន័រតុន ដើម្បីជាប្រយោជន៍ដល់មន្ទីរពេទ្យគន្ធបុប្ផា។ លោកថាខ្លួនធ្លាប់ក្រ…

តារាចាស់ថ្មី រួមគ្នាកំដៅឆាកន័រតុន ដើម្បីគន្ធបុប្លា យប់មិញ

កាលពីថ្ងៃទី២៧ កញ្ញា គ្រួសារតារាកម្ពុជា និងសាកលវិទ្យាល័យន័រតុន បានរួមគ្នាធ្វើការប្រគំតន្ត្រីដើម្បីគន្ធបុប្ផាទ្រង់ទ្រាយធំគួរសម ដោយព្រឹត្តិការណ៍នេះ ដើម្បីប្រកូកប្រកាសអោយដឹងថា នៅថ្ងៃទី២៩ កញ្ញានេះ នឹងមានការបើកព្រឹត្តិការណ៍ធំមួយ ដើម្បីប្រមូលផ្ដុំតារាល្បីៗ នៅលើកម្រាលព្រំរួមគ្នា។ តារាចាស់ថ្មីប្រមាណ១០រូបបានធ្វើអោយឆាកតន្ត្រីនេះ មានការចាប់អារម្មណ៍មិនធម្មតា ដោយនៅក្នុងថ្ងៃនោះ ក៏មានសកម្មភាពរៃអង្គាសថវិកា ពីសំណាក់និស្សិតទាំងមូល បានច្រើនគួរសមផងដែរ។ តារាដែលបានបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍ថ្ងៃទី២៧…