Update៖ បុរសម្នាក់ធ្វើអត្តឃាត លោតពីលើអគារសាកលវិទ្យាល័យកម្ពុជាដោយមិនដឹងមូលហេតុ

ភ្នំពេញៈ បុរសវ័យ៣០ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់នៅលើដី ដែលមានគេអះអាងថា គាត់បានធ្វើអត្តឃាតខ្លួនឯងដោយលោតពីលើអគារកំពស់៦ជាន់ នៃសាកលវិទ្យាល័យកម្ពុជា ដែលមានទីតាំងក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង១រសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ។ យោតាមប្រភព័ត៌មានពីលោក ហង់ ម៉ៃ មុខរបរជាសន្តិសុខបំរើការងារនៅទីនោះបានរាយការណ៍បំភ្លឺប្រាប់ កម្លាំងសមត្ថកិច្ចមូលដ្ឋានថា មុនពេលកើតហេតុ គាត់បានឃើញបុរសនេះបានឡើងទៅលើអគារសាកលវិទ្យាល័យនៅជាន់ទី៦…

មុននេះបន្តិច និស្សិតនៃសាកលវិទ្យាល័យជាតិកម្ពុជាម្នាក់ លោតពីលើអគារជាន់ទី៦ សម្លាប់ខ្លួន!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា មុននេះបន្តិច មានករណីនិស្សិតនៃសាកលវិទ្យាល័យជាតិកម្ពុជាម្នាក់ បានលោតទម្លាក់ខ្លួនពីលើអគារជាន់ទី៦ សម្លាប់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១ និង៣០នាទី រសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ដែលមានទីតាំងនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាប់នឹងស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍។ ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕

សល់៣ថ្ងៃទៀត ស្ពានហាលឆ្លងទៅអង្គរវត្ត បិទចរាចរណ៍ទាំងស្រុង ប្រើស្ពានបណ្តែតទឹកវិញ

នៅថ្ងៃទី ២៥ ខែឧសភា ស្ពានហាលឆ្លងទៅអង្គរវត្ត នឹងត្រូវបិទចរាចរណ៍ទាំងស្រុង ហើយប្រើស្ពានបណ្តែតទឹកជំនួសវិញរហូតដល់ឆ្នាំ ២០២០។ នេះបើយោងតាមការចេញផ្សាយរបស់ គេហទំព័រអាជ្ញាធរជាតិអប្សរា។ ស្ពានបណ្តែតទឹកនេះ ចាប់ផ្តើមបើកការដ្ឋានសាងសង់តាំងពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ ហើយនឹងដាក់សម្ពោធជាផ្លូវការ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ…

កម្ពុជា ពោរពេញទៅដោយ ស្ថាបត្យកម្មខ្មែរ លុះត្រាតែផុសចេញពីឈាមជ័រកូនខ្មែរ

កាលពីពេលថ្មីៗនេះ លោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការនៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានពន្យល់ឲ្យដឹងថា បើ​ចង់ឲ្យវិស័យសំណង់នៅកម្ពុជា ពោរពេញទៅដោយអត្តសញ្ញាណខ្មែរ គឺត្រូវបំផុសចេញពីឈាមជ័រ និងបេះដូងរបស់កូនខ្មែរគ្រប់រូប។ ការជ្រើសរើសរចនាបថក្នុងការសាងសង់ គឺជាសិទ្ធិរបស់វិនិយោគិន ហើយអ្វីដែលកម្ពុជាអាចធ្វើបានគឺត្រូវបំផុសឈាមជ័រ ឲ្យកូនខ្មែរធ្វើចេញពីបេះដូង ព្យាយាមពន្យល់បង្ហាញដល់វិនិយោគិន ពីភាពអស្ចារ្យនៃរចនាបថខ្មែរ និងបញ្ចុះបញ្ចូលឲ្យទទួលយក។ សំណង់អគារនីមួយៗ…

តារាល្បីៗជាង៨០តួ ចូលរួមព្រឹត្តិការណ៍កម្រាលព្រំប្រចាំឆ្នាំ នៅស្ដាតអូឡាំពិក

នៅថ្ងៃទី២២ ឧសភា នេះ តារាចម្រៀង តារាកំប្លែង ពិធីករពិធីការិនី និងតារាសម្ដែងដែលសុទ្ធតែមានឈ្មោះបោះសំឡេងនៅក្នុងភពសិល្បៈយ៉ាងហោចជាង៨០តួ បានប្រកាសរួមគ្នាថានឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍កម្រាលព្រំប្រចាំឆ្នាំលើកទី២របស់គ្រួសារតារាកម្ពុជា នៅស្ដាតអូឡាំពិក បន្ទាប់ពីព្រឹត្តិការណ៍នេះធ្លាប់បានជោគជ័យម្ដងហើយកាលពីខែ៨ឆ្នាំមុន នៅសាកលវិទ្យាល័យន័រតុន។ នេះជាការរួមកម្លាំងរបស់តារាសិល្បៈទ្រង់ទ្រាយធំ ដើម្បីប្រមូលថវិកាពីគ្រប់សប្បុរសជនជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ លោកផាត់ តារារដ្ឋ អ្នករៀបចំព្រឹត្តិការណ៍ និងជាស្ថាបនិក«គ្រួសារតារាកម្ពុជា» បានអះអាងថាដោយសារតែមានការចូលរួមពីដៃគូសហការ និងសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ដែលគាំទ្រដោយក្រសួងអប់រំ…

ប្រឡងចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ

ក្រសួងទេសចរណ៍ សូមជំរាបជូនដំណឹងដល់សាធារណជន សិស្ស និស្សិត និងអ្នកបម្រើការជាមគ្គុទ្ទេសក៍ទេសចរណ៍ ឲ្យបានជ្រាបថា ក្រសួងនឹងបើកការប្រឡងជ្រើសរើសបេក្ខជនចំនួួន២៥០នាក់ដើម្បីចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី៣ នៅសាកលវិទ្យាល័យមេគង្គកម្ពុជា រាជធានីភ្នំពេញ។ ឈប់​ទទួល​ពាក្យ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ២០១៧​។ កាលបរិច្ឆេទនៃការប្រឡង ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧។ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័រខាងក្រោមនេះ http://www.cambodiatourismprofessionals.gov.kh/

នៅថ្ងៃនេះកូរ៉េខាងត្បូង នឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី

កូរ៉េៈ ប្រជាជនកូរ៉េខាងត្បូង នឹងត្រូវទៅបោះឆ្នោត ដើម្បីជ្រើសរើសប្រធានថ្មី នៅថ្ងៃអង្គារនេះ ចំពេលមានការព្រួយបារម្ភអំពីបញ្ហាសេដ្ឋកិច្ច អំពើពុករលួយ និងទំនាក់ទំនងរបស់ពួកគេជាមួយកូរ៉េខាងជើង។ ការប្រញាប់បោះឆ្នោតមុនពេលកំណត់នេះ ត្រូវបានធ្វើទ្បើង បន្ទាប់ពីលោកស្រី ផាក គឺនហេ ដែលជាប្រធានាធិបតី ស្ត្រីដំបូងរបស់ប្រទេសនេះ ត្រូវបានសភា និងតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែង ដោយសារតែរឿង​អាស្រូវ​ពុក​រលួយ។ នេះបើយោងតាមរយៈ សារព័ត៌មាន…

អាហារធម្មតាអញ្ចឹងសោះ តែជំងឺមហារីកសួតមិនហ៊ានបៀតបៀនឡើយ

ជំងឺមហារីកសួត កើតឡើងដោយសារតែ ការរស់នៅក្នុងបរិស្ថានកខ្វក់ ទម្លាប់ជក់បារី និងការទទួលទានអាហារ​មិនល្អជាដើម។ ក៏ប៉ុន្តែ បើយោងតាមគេហទំព័រ soha បានបង្ហាញថា ជំងឺមហារីក អាចការពារបាន ប្រសិនបើអ្នក​ទទួលទាន​អាហារ​ធម្មជាតិ​៥ប្រភេទ​ជាប្រចាំ។ ជាពិសេសអាហារទាំងនោះ​ពិតជាងាយស្រួល​រកខ្លាំងណាស់​នៅលើទីផ្សានានា ហើយ​មានតម្លៃ​ថោក​ថែម​ទៀត។ ១.ប៉េងប៉ោះ ផ្លែប៉េងបោះមានផ្ទុកសារធាតុលីកូពីន (Lycopen) ដែលមានប្រសិទ្ធភាព​ប្រឆាំងនឹងជំងឺមហារីក​ខ្លាំងបំផុត។ មិនត្រឹមតែប៉ុណ្ណោះ ប៉េងបោះ…

ហាមទទួលទានខ្លាញ់ច្រើនពេក ប្រយ័ត្នងាប់មេជីវិតឈ្មោល

ការស្រាវជ្រាវមួយបានធ្វើឡើងដោយក្រុមអ្នកជំនាញ​មកពីសាកលវិទ្យាល័យ Harvard បានរកឃើញថា ជាតិខ្លាញ់​មានផល​ប៉ះពាល់​ធំបំផុត​ដល់មេជីវិតឈ្មោល។ ព្រោះអាស៊ីតខ្លាញ់​ឆ្អែត អាចបំផ្លាញ់​ចំនួនមេជីវិតឈ្មោល​ដែលមាន​សុខភាពល្អ​ឲ្យខ្សោយ​បន្តិច​ម្តងៗ។ ហេតុនេះហើយទើបអ្នកជំនាញផ្តល់​អនុសាសន៍ឲ្យប្រើប្រេង​អូលីវជំនួសវិញ ទើបមេជីវិតឈ្មោល​មានសុខភាពល្អ និង​សកម្មថែមទៀត។ វេជ្ជបណ្ឌិត Jill Altman ដែលបានធ្វើការសិក្សាទៅលើ​បញ្ហានេះមាន​ប្រសាសន៍ថា ចំពោះបុរស​ដែលចង់បាន​កូនឆាប់ៗ គួរជៀសវាង​ទទួលទានខ្លាញ់ ទោះបីជាសាច់ ឬនំ ដែលដំណើរការ​ចម្អិនដោយ​ប្រើខ្លាញ់ក៏ដោយ។ ផ្ទុយទៅវិញ​អ្នកគួរតែ​ប្រើប្រេងអូលីវ និងព្យាយាមទទួលទានត្រី​ដែលសម្បូរទៅដោយ​អាស៊ីតខ្លាញ់អូមេហ្គា៣។…

វចនានុក្រមជីវវិទ្យា

ការសិក្សាមុខវិទ្យា ជីវវិទ្យានៅឯសាកលវិទ្យាល័យ ពិតជាលំបាកព្រោះនិស្សិតទាំងអស់មិនយល់នូវពាក្យលំបាកក្នុងភាសា អង់គ្លេស។ ដូច្នោះហើយ យើងសូមណែនាំនិស្សិតទាំងអស់ ឲ្យស្គាល់វចនានុក្រមជីវវិទ្យាថ្មីមួយដែលសម្បូរ ដោយ កន្សោមពាក្យ និង​ ពាក្យជាច្រើនក្នុងភាសាអង់គ្លេស ។ ចុចដោនឡូដ នៅខាងក្រោមនេះ https://drive.google.com/open?id=0B79AQfCxE1NrQmpRUlBIUUVSWDA