ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំសហរដ្ឋអាមេរិក អំពាវនាវឱ្យប្រទេសទាំងពីរសហការគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩
ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំសហរដ្ឋអាមេរិក លោក Qin Gang បានអំពាវនាវឱ្យប្រទេសទាំងពីរចូលរួមសហការគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ។ លោក Qin បានសរសេរនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃសុក្រថា «តើប្រទេសយើងទាំងពីរធ្វើការងារជាមួយគ្នាដោយរបៀបណាចំពោះដំណោះស្រាយ ឧទាហរណ៍វ៉ាក់សាំងដែលមានប្រសិទ្ធភាពជាងនេះ និងការជួយដល់បណ្តាប្រទេសផ្សេងៗទៀត?»។ អ្នកការទូតរូបនេះបានទៅដល់ទីក្រុងវ៉ាស៊ីនតោនកាលពីចុងខែកក្កដា ហើយកំពុងស្ថិតក្នុងការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃនៅក្នុងគេហដ្ឋានរបស់លោក។ លោកបាននិយាយថា លោកមិនអីទេក្នុងការធ្វើចត្តាឡីស័កនេះ ប៉ុន្តែការរីករាលដាលយ៉ាងខ្លាំងនៃទម្រង់វីរុសឌែលតា…