ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​នៅក្នុង​ប្រទេស​ប្រេស៊ីល​ បាន​កើនឡើងដ​ល់​ជាង​ ៥ សែន​នាក់​ ដែលជា​ចំនួន​ខ្ពស់​បំផុតទី ២​ នៅលើ​ពិភពលោក​

រលក​យក្ស​ចម្លង​កូវីដ​លើកទី៣​ កំពុង​បោកបក់​ទៅលើ​ប្រេស៊ីល​ដែល​ជា​ប្រទេស​ដ៏ធំ​មួយ​នៅ​អាមេរិក​ខាងត្បូង​។ ការ​ឆ្លង​រាតត្បាត​កូវីដ១៩​ នៅតែ​មាន​សន្ទុះខ្លាំង​ ហើយ​បើ​តាម​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ប្រេស៊ីល​ លោក ម៉ាសេឡូ កេរ៉ូហ្គា (Marcelo Queiroga) រហូត​មក​ទល់​នឹង​ពេលនេះ​ មនុស្សចំនួនជាង​ ៥ សែននាក់​បាន​បាត់បង់​ដោយសារជំងឺ​កូវីដ​។ កាលពីថ្ងៃសៅរ៍​ ទី១៩​ មិថុនា​ម្សិលមិញ​ អាជ្ញាធរ​សុខាភិបាល​ប្រេស៊ីលបាន​រាយការណ៍​ថាក្នុង​ចំណោម​អ្នក​ស្លាប់ចំនួន​ ៥សែន​ ៨…

ក្រុមហ៊ុនយក្សរបស់ប្រទេសជប៉ុនកំពុងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងកូវីដ-១៩ នៅមុនព្រឹត្តិការណ៍អូឡាំពិក

ក្រុមហ៊ុនយក្សរបស់ប្រទេសជប៉ុនកំពុងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងកូវីដ-១៩ នៅមុនព្រឹត្តិការណ៍អូឡាំពិក ខណៈដែលរដ្ឋាភិបាលកំពុងព្យាយាមដើម្បីសំរេចគោលដៅនៃការចាក់ថ្នាំបង្ការរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមិថុនានេះ។ យុទ្ធនាការដែលបាន ចាប់ផ្តើមជាមួយនឹងការគាំទ្ររបស់រដ្ឋាភិបាលត្រូវការភាពបន្ទាន់បន្ថែមទៀតជាមួយនឹងការចាប់ផ្តើមនៃព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូដែលនៅសល់តែជាងមួយខែទៀតប៉ុណ្ណោះ ហើយមានការភ័យខ្លាចថាការហូរចូលនៃភ្ញៀវទេសចរអាចបណ្តាលឱ្យមានការឆ្លងរីករាលដាលឡើងវិញ។ រហូតមកដល់ពេលនេះ មានក្រុមហ៊ុនជាង ២.៣០០ បានដាក់ពាក្យសុំបើកមជ្ឈមណ្ឌលចាក់វ៉ាក់សាំងដែលនឹងផ្តល់ការចាក់ថ្នាំបង្ការដល់ប្រជាជនប្រមាណ ១១ លាននាក់ ភាគច្រើនបុគ្គលិករបស់ពួកគេ សមាជិកគ្រួសារនិងអ្នករស់នៅក្បែរនោះ។ ក្រុមហ៊ុន…

ចិន​កំពុង​ព្យាយាមសម្របសម្រួល​ក្នុង​ការ​ធ្វើការ​ជាមួយ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ ខណៈ​គូប្រជែង​គឺ​សហ​រដ្ឋ​អាមេរិក

ចិន​កំពុង​បង្ហាញ​ចំណាប់​អារម្មណ៍​ថ្មី​ក្នុង​ការ​ធ្វើការ​ជាមួយ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ទាក់ទង​នឹង​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​សម្បូរ​ធនធាន​ធម្មជាតិ​ ខណៈ​គូប្រជែង​គឺ​សហ​រដ្ឋ​អាមេរិក​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី ​Joe Biden​ មាន​សន្ទុះ​ការ​ទូត​ជាមួយ​ចិន។​ នេះ​បើតាម​អ្នកវិភាគ​នៅអាស៊ី។​ ប្រទេសចិន​ដែលមាន​យោធា​និង​សេដ្ឋកិច្ច​ធំជាងគេ​នៅ​អាស៊ី​បាន​រៀបចំ​កិច្ច​ប្រជុំ​ដោយផ្ទាល់​និង​កម្រ​មួយ​នៅថ្ងៃ​ទី​៧និងទី​៨​ ខែ​មិថុនា ​ដោយ​មាន​រដ្ឋមន្រ្តី​ការ​បរទេស​នៃ​ប្រទេស​អាស៊ីអាគ្នេយ៍​ទាំង​១០​និង​សមភាគី​ចិន​គឺ​លោក​ Wang Yi ។​ លោក ​Wang Yi និង​រដ្ឋមន្ត្រីសមាគម​អាស៊ាន​ដែល​មាន​១០​ប្រទេស​ ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​៩​ ខែ​មិថុនា​អំពី​កិច្ច​ប្រជុំ​របស់​ពួកគេ​នៅ​ទីក្រុង ​Chongqing​ប្រទេស​ចិន​ថា​…

Park Bom បង្ករការចាប់អារម្មណ៍ដល់មហាជន ក្រោយបន្ថែមព័ត៌មានមួយចំនួនចូលក្នុងបណ្តាញសង្គម Instagram

  (កូរ៉េ)៖ នាពេលថ្មីៗនេះ តារាចម្រៀងល្បីឈ្មោះប្រចាំប្រទេសកូរ៉េ Park Bom បានបង្ករការចាប់អារម្មណ៍ដល់អ្នកគាំទ្រលើបណ្តាញសង្គមជាខ្លាំង បន្ទាប់ពីនាងបានបន្ថែមព័ត៌មានមួយចំនួនចូលទៅក្នុងគណនី Instagram ផ្ទាល់ខ្លួន ពោលគឺបានណែនាំមិត្តក្នុងបណ្តាញសង្គម ឲ្យស្គាល់បងស្រីរបស់នាង។ នៅថ្ងៃទី០៧ ខែមិថុនា ថ្មីៗនេះ Park Bom បានចែកចាយរូបភាពបងស្រីរបស់នាងឈ្មោះ Park Go…

អាជ្ញាធរ​សឹង្ហ​បុរី​បានអនុម័ត​ជា​បណ្តោះអាសន្ន​ទៅលើ​ឧបករណ៍​ធ្វើតេស្ត​ខ្យល់​ដង្ហើម​សម្រាប់​ជំងឺ​កូ​វីដ​-១៩

​យោងតាម​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​​ចាប់ផ្តើម​អាជីវកម្ម​ផលិត​ឧបករណ៍​ធ្វើតេស្ត​ជំងឺ​កូ​វីដ​-១៩ បានឱ្យដឹងថា អាជ្ញាធរ​សឹង្ហ​បុរី​បានអនុម័ត​ជា​បណ្តោះអាសន្ន​ទៅលើ​ឧបករណ៍​ធ្វើតេស្ត​ខ្យល់​ដង្ហើម​សម្រាប់​ជំងឺ​កូ​វីដ​-១៩ ដែលមាន​គោលបំណង​បង្ហាញថា​នរណាម្នាក់​បាន​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​វីរុស​ក្នុង​រយៈពេល​មិន​ដល់​មួយ​នាទី​។​ ​ ​ក្រុមហ៊ុន Breathonix ដែលជា​ក្រុមហ៊ុន​ពី​សាកលវិទ្យាល័យ​ជាតិ​សឹង្ហ​បុរី​បាន​និយាយថា ខ្លួន​កំពុងធ្វើការ​ជាមួយ​ក្រសួងសុខាភិបាល​ដើម្បី​ធ្វើការ​សាកល្បង​នៃ​ការដាក់​ពង្រាយ​បច្ចេកវិទ្យា​នៅ​ចំណុច​មួយ​ក្នុងចំណោម​ចំណុច​ត្រួតពិនិត្យ​ទាំង ៥ នៅតាម​ព្រំដែន​នៃ​ទីក្រុង​នេះ​ជាមួយ​ប្រទេស​ម៉ាឡេស៊ី​។​ ​ក្រុមហ៊ុន​នោះបាន​និយាយ​កាលពី​ឆ្នាំមុន​ថា ឧបករណ៍​ធ្វើតេស្ត​ខ្យល់​ដង្ហើម​នេះ​ទទួលបាន​ភាពត្រឹមត្រូវ​ជាង ៩០​ភាគរយ​នៅក្នុង​ការសាកល្បង​គ្លីនិក​នៅក្នុង​ប្រទេស​សឹង្ហ​បុរី​។​ ​អ្នក​ត្រូវ​ធ្វើតេស្ត​គ្រាន់តែ​ដាក់​ឧបករណ៍​ស្ទង់​មួយ​ទៅក្នុង​មាត់ ដែល​វា​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​ឧបករណ៍​ដកដង្ហើម​។ ឧបករណ៍​វាស់​ស្ទង់​ដ៏​ធំ​មួយ​វិភាគ​ទៅលើ​ភាគល្អិត​មើលមិនឃើញ​ដែល​គេ​ហៅថា សមាសធាតុ​សរីរាង្គ​ងាយ​នឹង​បង្ក​ជាហេតុ (VOC) នៅក្នុង​ដង្ហើម​ហត់នឿយ​របស់​មនុស្ស​។​…

ប្រធានអង្គការ WHO៖ ករណី​ឆ្លង​កូវីដ១៩​ក្នុង​២​សប្តាហ៍​ចុង​ក្រោយ មាន​ច្រើន​ជាង​ចំនួន​ឆ្លង​សរុប​កាលពី​៦ខែដំបូង

ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើង​ក្នុងពេល៩​សប្ដាហ៍​ជាប់​គ្នា ហើយ​ការ​ស្លាប់​កើន​ឡើង​៦​សប្ដាហ៍​ជាប់​គ្នា នេះ​បើ​តាម​ការ​ថ្លែង​របស់​លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus នាយក​អង្គការ​សុខភាព​ពិភពលោក (WHO) ទៅ​កាន់​រដ្ឋ​ជា​សមាជិកក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។​ លោក​បាន​និយាយ​ថា៖ «ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​សរុប​ ដែល​ត្រូវ​បាន​រាយការណ៍​ទូទាំង​ពិភពលោក ក្នុង​ពេល​ពីរ​សប្ដាហ៍​ចុង​ក្រោយ​នេះ​ មាន​ចំនួន​ច្រើន​ជាង​ករណី​ដែល​បាន​រាយការណ៍​ក្នុង​រយ:ពេល​ ៦​ខែ​ដំបូង​នៃ​ការ​ឆ្លង​រាត​ត្បាត។ ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ ប្រទេស​នៅ​ក្នុង​តំបន់នានា​នៃ​អង្គការ​សុខភាព​ពិភពលោក…

អ្នក​ជំនាញ​កំពូល​ខាង​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក ​ផ្ដល់​អនុសាសន៍​ឲ្យ​ ឥណ្ឌាបិទខ្ទប់​នៅ​ក្នុង​ប្រទេស​

អ្នក​ជំនាញ​កំពូល​ខាង​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក លោក​បណ្ឌិត Anthony Fauci បាន​ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយនឹង​កាសែតIndian Express ថា៖ «វីរុស​កូរ៉ូណា​បង្ហាញ​ឲ្យ​យើង​ឃើញ​ថា ប្រសិន​បើ​យើង​មិន​ចាត់​វិធានការ​ណា​មួយ​ទេ នោះ​វា​នឹង​ផ្ទុះ​ឆ្លង​រាតត្បាត​ពាសពេញ​សង្គម»។ លោក​បណ្ឌិត Fauci បា។ គិត​ត្រឹម​ថ្ងៃ​សៅរ៍ ប្រទេស​ឥណ្ឌា​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​សរុប​ចំនួន​ជិត ២០ លាន​នាក់ ហើយ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​មាន​ចំនួន​ជាង ២ សែន…

មន្រ្តីស្ថានទូតកម្ពុជា ប្រចាំប្រទេសឡាវ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់និស្សិត-សិក្ខាកាមយោធា-ប៉ូលីសកម្ពុជានៅសាកលវិទ្យាល័យជាតិឡាវចំនួន ៦៦នាក់

នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ មន្រ្តីស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់និស្សិត-សិក្ខាកាមយោធា-ប៉ូលីសកម្ពុជានៅសាកលវិទ្យាល័យជាតិឡាវចំនួន ៦៦នាក់(អង្ករចំនួន ២០០គីឡូ ត្រីខ ៦៦យួរ ពងមាន់ ៦៦យួរ និងមី ៦៦កេះ) កំពុងជួបប្រទះការលំបាកពីការ Lockdown ទីក្រុងវៀងច័ន្ទ ដោយសារជំងឺ covid-19…

ដណឹងបន្ទាន់អាជ្ញាធរខណ្ឌឬស្សីកែវ អំពាវនាវស្វែងរកអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៩រូប រស់នៅក្នុងខណ្ឌឬស្សីកែវ

  អាជ្ញាធរខណ្ឌឬស្សីកែវ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខណ្ឌប្ញស្សីកែវ មេត្តាជ្រាបថា នៅថ្ងៃទី១១-១២ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ និងក្រុមគ្រូពេទ្យ បានស្វែងរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន ២៩ នាក់ រួមមាន ៖   ១/ ស្ត្រី អាយុ…

ករណីផ្ទុះអាវុធ នៅស្ពានអាកាសទឹកថ្លា មានមេធាវី៩រូប ស្ម័គ្រចិត្តការពារក្តីជូនសន្តិសុខ

តាមរយៈសេចក្តីប្រកាសព័ត៌មានក្រុមមេធាវីបានគូសបញ្ជាក់ថា ការជួយការពារក្តីដោយសារមើលឃើញស្ថានភាពគ្រួសារជនសង្ស័យ ភឿន ភិរៈ ជាកូនកំព្រាឪពុក និងជាអតីតតបញ្ញវន្តដែលបានទទួលអាហារូបករណ៍នៅដេប៉ាតឺម៉ង់ផ្នែកភាសាបារាំង នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្រុមមេធាវី បានអះអាងថា ការស្វះស្វែងគាំពារផ្នែកច្បាប់នេះ ដើម្បីការពារសិទ្ធិជនសង្ស័យក្នុងការទទួលបានយុត្តិធម៌ តាមនីតិវិធីច្បាប់។ មេធាវីទាំង៩រូប ដែលបានស្ម័គ្រចិត្តចូលខ្លួនការពារក្តីដោយមិនគិតថ្លៃជូនលោក ភឿន ភិរៈ នេះរួមមាន៖ មេធាវី អ៊ន ហ៉ីង,…