វត្តមាននាវានេសាទចិនជាច្រើនគ្រឿង ធ្វើឲ្យទំនាក់ទំនងចិន-ហ្វីលីពីនកាន់តែមិនល្អ
កោះតៃវ៉ាន់ ៖ ក្រុមអ្នកវិភាគនិយាយថា ការទាមទាររបស់ហ្វីលីពីនឲ្យមានការដកចេញនូវនាវាចិនចំនួន ២២០គ្រឿងចេញពីតំបន់សមុទ្រមានជម្លោះ បានធ្វើឲ្យទំនាក់ទំនងរវាងចិននិងហ្វីលីពីនកាន់តែចុះដុនដាប។ គេឃើញថា ទំនាក់ទំនងរវាងចិននិងហ្វីលីពីនធ្លាប់មានសភាពល្អប្រសើរនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ បើទោះជាមានជម្លោះដែនទឹករវាងគ្នាក៏ដោយ។ យោងទៅតាមប៉ុស្តិ៍ទូរទស្សន៍ជាតិហ្វីលីពីននៅក្រុងម៉ានីល អង្គភាពទទួលបន្ទុកការងារមួយនៃរដ្ឋាភិបាលហ្វីលីពីនបាន «បង្ហាញការព្រួយបារម្ភ» នៅពេលនាវានេសាទចិនបានមកដល់តំបន់ថ្មប៉ប្រះទឹកនៃប្រជុំកោះ Spratly ក្នុងតំបន់សមុទ្រចិនខាងត្បូង ខណៈរដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីនបានទាមទារឲ្យនាវានេសាទទាំងនោះចាកចេញ។ ប៉ុស្តិ៍ទូរទស្សន៍ជាតិហ្វីលីពីនបានលើកឡើងថា…