ត្រឡប់ជាថ្មី តន្ត្រីខ្មែរថៃប៉ុស្ដិ៍លេខ៥ ប្រកាសជ្រើសតារាថ្មី ឲ្យចូលសាន់ដេ
ប្រមាណជាច្រើនខែមកហើយ ដែលប៉ុស្ដិ៍លេខ៥បានបិទតន្ត្រីរបស់ខ្លួនដោយសារតែហេតុផលមិនមានទីតាំងរៀបចំ ឬមិនមានទីតាំងសមស្របក្នុងការសហការ។ យ៉ាងណាក៏ដោយ កាលពីថ្ងៃទី៤ កុម្ភៈ ស្ថាប័នមួយនេះបានសម្រេចបើកតន្ត្រីជាថ្មី ដោយការប្រគំតន្ត្រីលើកនេះ គឺបានរំលេចតារាថៃ និងខ្មែរល្បីៗ ដោយប៉ុស្ដិ៍លេខ៥ប្រកាសថាក្រៅពីគ្រោងបង្ហាញវត្តមានតារាចម្រៀងល្បីៗមកពីប្រទេសទាំងពីរ ក៏នឹងរំលេចកម្មវិធីប្រឡងចម្រៀង ដើម្បីជម្រើសយកតារាថ្មីអោយចូលផលិតកម្មសាន់ដេ និងជម្រើសយកតារាសម្ដែងអោយសម្ដែងភាពយន្តនៅប៉ូស្ដិ៍លេខ៥នោះផង។ យោងតាមការបញ្ជាក់ថារបស់អ្នករៀបចំកម្មវិធីសិល្បៈប្រចាំប៉ុស្ដិ៍លេខ៥ លោកហួង តារាមុន្នី បានអះអាងថាចាប់ពីដើមខែកុម្ភៈក្នុងឆ្នាំ២០១៨នេះតទៅ ស្ថាប័នរបស់លោកនឹងបើកការប្រគំតន្ត្រីប្រចាំសប្ដាហ៍រៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង១១ រហូតដល់ម៉ោង១រសៀល…