Super Star៦រូប សុទ្ធតែផ្ទុះដំណឹងមានកូនលួចលាក់
ក្នុងចំណោមតារាដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងផ្នែកយុវវ័យនៅក្នុងពិភពសិល្បៈ Super Star ដែលជាកំពូលតារា៦ដួង នៅលុបមិនជ្រះជុំវិញដំណឹងមានកូនហើយអត់ទទួលស្គាល់មកទល់ពេលនេះ។ បើទោះជាតារាម្នាក់ៗបានប្រកែកយ៉ាងដាច់អហង្កា ក៏ដំណឹងថាពួកគេមានកូនជាមួយអតីតគូស្នេហ៍ ឬជាមួយភរិយា និងស្វាមីលាក់មុខនោះ នៅតែតាមលងបន្លាច។ មាស សុខសោភា៖ មានដំណឹងជាយូរមកហើយ នាងមានកូនស្រី២នាក់ ជាមួយតន្ត្រីករម្នាក់ដែលជាអតីតគូស្នេហ៍មុនពេលល្បីឈ្មោះ ដែលក្នុងពេលមានព័ត៌មានផ្ទុះឡើងគឺថាបុរសជាគូស្នេហ៍របស់នាងនោះជាបុរសកាន់លុយ និងចូលចិត្តបិទសិទ្ធចំពោះនាងរកទីបំផុតគ្មាន។ ទន្ទឹមគ្នានោះអ្នកខ្លះក៏អះអាងថាបុរសដែលទំនងជាឪពុករបស់ក្មេងស្រី២នាក់ ដែលល្បីថាជាកូននាង គឺជាទាហានផងដែរ។…