អត់ដឹងសោះថា អ៊ុង នីនិច មានហេតុផលបែបហ្នឹង!
នៅក្នុងពិភពសិល្បៈ មានការទទួលស្គាល់ច្រើនឡើងថា តារាចម្រៀងវ័យក្មេងកញ្ញា អ៊ុង នីនិច ទាំងច្រៀងពីរោះ និងមានក្បាច់រាំរស់រវើក ។ ប៉ុន្តែនាងបែរជាមិនមានផលិតកម្មច្រៀងនៅឡើយ ខណៈដែលនាងបានទម្លាយអោយពីមូលហេតុដែលម្នាក់ៗធ្វើការងឿងឆ្ងល់នេះ។ កញ្ញា អ៊ុង នីនិច ដែលត្រូវគេឃើញសកម្មក្នុងក្រុម«គ្រួសារតារាកម្ពុជា»បានថ្លែងបញ្ជាក់ថា បើនាងមានបំណងចង់ចូលនៅក្នុងផលិតកម្ម គឺនាងមិនខ្វះផលិតកម្មចូលជ្រកនោះទេ ជាពិសេសគឺផលិតកម្មតូចៗដែលចង់បាននាងអោយក្លាយជាតារាចម្រៀងកុងត្រា។ នាងថាខ្លួនមិនចង់ស្ថិតនៅឯកោនោះទេ ប៉ុន្តែមកពីនាងយល់ថាបើជ្រុលចូលផលិតកម្មគួរតែចូលអោយបានផលិតកម្មធំ ហើយមិនគួរតស៊ូជាមួយផលិតកម្មតូចៗ…