សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនកិច្ចការពារសន្តិសុខសុវត្ថិភាព

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនកិច្ចការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈទាំងតាមដងផ្លូវធ្វើដំណើរ តាមទីរមណីយដ្ឋាននានា និងនៅតាមវត្តអារាមដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសុខភាពបង្កាទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ ថ្ងៃទី ៦តុលា នេះគឺជាថ្ងៃកាន់បិណ្ឌធំនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិតាំងពីបុរាណកាលមក។ ដោយសារស្ថានភាពឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ យើងមិនអាចប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌតាមទំនៀមទម្លាប់ប្រពៃណីជាតិបាននៅតាមទីវត្តអារាម។ អ្វីដែលសំខាន់បំផុតនៅពេលនេះគឺយើងត្រូវតែថែរក្សាអាយុជីវិតអោយបាន នោះគឺយើងនៅតែមានឱកាសអាចប្រាព្ធពិធីបុណ្យភ្ជុំបិណ្ឌនិងពិធីបុណ្យសំខាន់ៗជាច្រើនទៀតនៅពេលក្រោយ។ សូមអរគុណដល់បងប្អូនជនរួមជាតិដែលដែលបាននាំយកនូវបច្ច័យទ័យ្យទានផ្សេងៗទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាម ដោយអនុវត្តន៍ទៅតាមវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនេះ ចំពោះបងប្អូនដែលទៅកំសាន្តនៅទីរមណីយដ្ឋាននានា សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត គឺត្រូវពាក់ម៉ាស់…

តើសម្បក​ខ្ទឹមបារាំង មានសារៈប្រយោជន៍អ្វីខ្លះ?

យើង​បកសម្បក​ខ្ទឹមបារាំង​រួច​ក៏​បោះ​វា​ចោល​ទៅក្នុង​ធុងសំរាម ព្រោះតែ​យើង​គិតថា​វា​គ្រាន់តែ​ជា​ផ្នែក​ខាងក្រៅ មិនមាន​ប្រយោជន៍​អី្វ​នឹងត្រូវ​រក្សាទុក​ទៀត​នោះទេ ប៉ុន្តែ​ការពិតទៅ​ការ​បោះចោល​សម្បក​ខ្ទឹមបារាំង​គឺ​ប្រៀបបាន​ទៅនឹង​ការបោះ​ចោល​នូវ​គុណប្រយោជន៍ ដ៏​សំខាន់​មួយ​ដែល​អ្នក​មិនដែល​នឹកស្មាន​ដល់។ សម្បក​ខ្ទឹមបារាំង​លាក់ទុក​នូវ​ជាតិ​សរសៃ និង Phenolic ដែល​អាចជួយ​ការពារ​អ្នក​ពី​ជំងឺ​បេះដូង ហើយ​ក៏មាន​សមត្ថភាព​អាចជួយ​គ្រប់គ្រង​សម្ពាធ​ឈាម និង​ការពារ​កុំឱ្យ​កើតមាន​ការកកស្ទះ​សរសៃឈាម​ផងដែរ។ ដូច្នេះ​ពេល​ក្រោយ នៅពេលដែល​អ្នក​ចម្អិន​អាហារ​ណា​ដែល​យក​ខ្ទឹមបារាំង​ធ្វើជា​បន្លែ​នោះ សូមកុំ​ចោល​សម្បក​របស់​វា​ទៀត ចូរ​ប្រមូល​វា​ទុក​មួយអន្លើ ដើម្បី​ទាញយក​ប្រយោជន៍​ចំពោះ​សុខភាព​របស់​អ្នក។ អត្ថប្រយោជន៍​ដែល​អ្នកនឹង​ទទួលបាន​ពី​សម្បក​ខ្ទឹមបារាំង​រួមមាន​ដូចជា ៖ – កាត់បន្ថយ​កម្រិត​នៃ​ជាតិ​ខ្លាញ់​អាក្រក់​ក្នុង​រាងកាយ…

ក្រសួងអប់រំណែនាំឲ្យគ្រូនិងសិស្សត្រូវធ្វើតេស្តរហ័សរយៈពេលពី១ ទៅ២ សប្ដាហ៍ម្តង និងមានប័ណ្ណចាក់វ៉ាក់សាំង

ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ គឺជាថ្ងៃដែលគ្រិះស្ថានសិក្សារដ្ឋ និង​ឯកជនចាប់ផ្ដើមបើកឲ្យមានដំណើរការអប់រំឡើងវិញ ក្រោយការអនុញ្ញាតរបស់ក្រសួងអប់រំយុវជន និងកីឡា។ ជាមួយគ្នានោះ ក្រសួងអប់រំក៏បានដាក់ចេញនូវគោលការណ៍៧ចំនុច ដើម្បីធានាដល់សុខមាលភាពគ្រូ និងសិស្សក្នងអំឡុងពេលនៃការអប់រំផ្ទាល់ឡើងវិញនេះ។ គោលការណ៍ទាំងនោះរួមមានជាអាថិ៍ តម្រូវឲ្យមានការបង្កើតគណៈកម្មការសុខភាពសិក្សានៅតាមគ្រិះស្ថានសិក្សាដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកពាក់ព័​ន្ធក្នុងការកំណត់ផែនការសកម្មភាពផ្សេងៗ ក៏ដូចជាមានទីតាំងជាក់លាក់ដើម្បីផ្ទុកសម្ភារៈសង្រ្គោះបឋម។ នៅតាមសាលារៀនត្រូវមានវិធានការសុវត្ថិភាព និងអនាម័យជាប្រចាំដូចជាការវាស់កម្ដៅមុនចូលបរិវេនសាលា ការសម្អាតដៃជាមួយសាប៊ូ ឬអាល់កុល និងអនាម័យក្នុងការហូបចុកជាដើម។…

ភាគីចិនឆ្លើយតបចំពោះអាមេរិកនឹងដាក់ចេញនូវ “របាយការណ៍ស្រាវជ្រាវស្វែងរកប្រភពដើមនៃជំងឺវីរុសកូវីដ១៩”

នៅថ្ងៃទី១៨ ខែសីហា ក្នុងសន្និសីទសារព័ត៌មានមួយ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយតបទៅនឹងសំណួរមួយចំនួនស្តីអំពីសហរដ្ឋអាមេរិកនឹងដាក់ចេញ“របាយការណ៍ស្រាវជ្រាវស្វែងរកប្រភពដើមនៃជំងឺវីរុសកូវីដ” និងស្តីអំពីការដាក់សម្ពាធដល់អង្គការសុខភាពពិភពលោក(WHO)ក្នុងការដំណើរការ“ស្វែងរកប្រភពដើមនៃជំងឺវីរុសកូវីដជំហានទី២”ចំពោះប្រទេសចិនឱ្យឆាប់រហ័ស និងព្រមទាំងស្តីអំពីការសហការជាមួយសម្ព័ន្ធមិត្តដើម្បីជំរុញការស្រាវជ្រាវឯករាជ្យភាគីទី៣ក្នុងពេលវេលាចាំបាច់ក្រៅក្របខណ្ឌអង្គការWHO។ លោកបានលើកឡើងថា មន្រ្តីរដ្ឋាភិបាលអាមេរិកជាន់ខ្ពស់បានបញ្ជាក់ថា“ការស្រាវជ្រាវមិនមែនជាគោលដៅ តែជំរុញការស្រាវជ្រាវមានអត្ថន័យ” ប្រសិនបើពាក្យពេចន៍មួយនេះជាការពិត គឺជាការសារភាពរបស់អាមេរិកដោយខ្លួនឯងដែលធ្វើ“Presumption of Guilt”ដោយចេតនា។ អ្វីដែលអាមេរិកខ្វល់ខ្វាយមិនមែនជាភាពជាក់ស្តែងនិងការពិតនោះទេ គឺរបៀបនៃការបង្ខូចឈ្មោះលាបពណ៌លើចិន។ តើទង្វើចេតនាអាក្រក់ប្រើល្បិចកលលើនយោបាយរបស់អាមេរិកត្រូវបានលាតត្រដាងយ៉ាងច្បាស់ហើយមែនទេ? ភាគីអាមេរិចចង់ប្រើម្សៅសាប៊ូបោកសម្លៀកបំពាក់មួយដបតូចមកធ្វើបាបប្រទេសដទៃ។…

សម្បកស៊ុតមាន់ ជួយអោយសម្លៀកបំពាក់របស់អ្នក បានសស្អាតដូចទិញថ្មី

    តើលោកអ្នកដឹងដែរឬទេថា សម្បកស៊ុតមាន់មានអត្ថប្រយោជន៍អ្វីខ្លះ? ចាប់ពីថ្ងៃនេះទៅ សូមកុំបោះចោលសម្បកស៊ុតមាន់ឱ្យសោះ ព្រោះថាសម្បកស៊ុតអាចយកទៅច្នៃធ្វើជាម្សៅបោកសម្លៀកបំពាក់បានស្អាត ជាពិសេសគឺ សម្លៀកបំពាក់ដែលមានព័ណ៌សស្អាត ឱ្យមានសភាពភ្លឺរលាងដូចទិញថ្មីអ៊ីចឹង។   សម្បកស៊ុតមាន់ យើងអាចច្នៃជំនួសម្សៅសាប៊ូបោកខោអាវបាន ដោយវីធីរំលីងស៊ុតមាន់ឱ្យស្ងួតដើម្បីឱ្យចេញនូវសារធាតុ Calcium hydroxide ហើយបុកឱ្យម៉ដ្ឋ រួចលាយជាមួយទឹក បន្ទាប់មកប្រើជំនួសសាប៊ូម្សៅបោកខោអាវបានតាមធម្មតា ជាវិធីសាស្ត្រមួយដែលជួយសន្សំសំចៃថវិកាបានមួយចំណែកផងដែរ។…

សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ ចំនួន ២មុឺនដុល្លារ ជូនអង្គការដើម្បីភាពញញឹមនៃកុមារ

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ថិតក្រោមព្រះរាជហឫទ័យដង្ហែរតាមព្រះរាជតម្រិៈដ៏ថ្លៃថ្លា នៃអង្គសម្តេចព្រះវររាជបិតាមនុស្សធម៌ជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការលើកកម្ពស់សុខមាលភាពនៃការរស់នៅ និងគាំពារកុមារកម្ពុជា។ ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃយើង រហូតមកដល់ពេលបច្ចុប្បន្ន ស្តេចសព្វ ព្រះ រាជ…

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន នាំយកថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនឧបត្ថម្ភដល់ក្រុមគ្រូពេទ្យ និងបងប្អូនប្រជាពលរដ្ឋសម្រាកព្យាបាលជំងឺកូវីដ-១៩

(ព្រៃវែង):នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួន ផ្តល់ជូនក្រុមគ្រូពេទ្យនិងប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាល វិទ្យាល័យសម្តេចតេជោហ៊ុនសែនពារាំង។ ក្នុងមតិសំណេះសំណាល ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស…

ក្រុមការងារចាក់វ៉ាក់សាំងរបស់ បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក ផ្ដល់សេវាចាក់វ៉ាក់សាំងដូសទី២​ ដល់ក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋ និយោជិត កម្មករ កម្មការិនី នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៧:០០ ព្រឹក ក្រុមការងារចាក់វ៉ាក់សាំងទាំងពីរគោលដៅបានដំណើរការចាក់ព្រមគ្នាទៅតាមទីតាំងដែលបានកំណត់យើងបានបែងចែកជាពីរគោលដៅដោយក្រុមការងារគោលដៅទី១ ទទួលភារកិច្ចចាក់នៅ មូលដ្ឋានការពារអាកាស ទួលត្រាច ចាក់ជូនប្រជាពលរដ្ឋនៅភូមិព្រៃទា១ ភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងក្រុមគោលដៅទី២ ឈរជើងនៅសាលាបឋមសិក្សាតាំងកសាងខាងត្បូង ទទួលភារកិច្ចចាក់ជូនប្រជាពលរដ្ឋមកពីភូមិទាំង៥ របស់សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។…

ប្រជាពលរដ្ឋ និយោជិត កម្មករ កម្មការិនី សរុបជាង៨០០០នាក់ ត្រូវបានក្រុមការងារចាក់វ៉ាក់សាំងរបស់បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក ផ្ដល់សេវាចាក់វ៉ាក់សាំងជូននៅជុំទី៤ ដូសទី១

នៅព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២១ ក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋ និយោជិត កម្មករ កម្មការិនី ចំនួនជាង ២,០០០នាក់ មកពីភូមិព្រៃទា១ ភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងចំនួនជាង ៥,០០០នាក់ មកពីភូមិទាំង៥…

ក្រុមការងារចាក់វ៉ាក់សាំងទាំងពីរគោលដៅរបស់ មណ្ឌលចាក់វ៉ាក់សាំង បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក បានដំណើរការបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី២ ជូនក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋ ជិត៣០០,០០០នាក់

នៅព្រឹកថ្ងៃអាទិត្យទី១៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៧:០០ព្រឹក ក្រុមការងារចាក់វ៉ាក់សាំងទាំងពីរគោលដៅរបស់ បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក បានដំណើរការបើកប្រតិបត្តិការចាក់វ៉ាក់សាំងដូសទី២ ជូនក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋ នៅភូមិព្រៃទា១ ភូមិព្រៃទា២ សង្កាត់ចោមចៅ៣ និងមកពី៥ភូមិ របស់សង្កាត់កាកាប ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយគោលដៅទី១ មានទីតាំងនៅមូលដ្ឋានការពារអាកាសទួលត្រាចស្ថិតនៅក្នុងភូមិព្រៃទា…