អភិបាលខេត្តបន្ទាយមានជ័យ បានបន្តចុះចែកអំណោយស្បៀងអាហារដ៍ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ ក្នុងក្រុងប៉ោយប៉ែត

ថ្ងៃសុក្រទី១៤ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពការលក់ដូរ នៅក្នុងផ្សារកណ្តាល និងចែកអំណោយស្បៀងអាហារដ៍ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ ចំនួន៧៩ គ្រួសារ នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត…

អ្នកឧកញ៉ា និងឧកញ៉ាកម្ពុជា ១២៦នាក់ រួមគ្នាឧបត្ថម្ភថវិកា និងសម្ភារ:ដល់កងទ័ពជើងគោក និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១ ក្រុមសប្បុរសជនដែលជាអ្នកឧកញ៉ា និងឧកញ៉ាកម្ពុជា ចំនួន ១២៦នាក់ បានរួបរួមគ្នាបរិច្ចាគជាថវិកាសរុប $1,095,334.00 (មួយលានប្រាំបួនម៉ឺនប្រាំពាន់បីរយសាមសិបបួនដុល្លារអាមេរិក) និងសម្ភារមួយចំនួនទៀតរួមមាន៖ ម៉ាស់ ១០ម៉ឺន, អាល់កុល ៣.៦០០លីត្រ, សាប៊ូលាងដៃ ៦.០០០លីត្រ, ត្រីខ…

ម្តាយគេងលក់មួយភ្លែតភ្ញាក់ដើររកកូនស្រាប់តែប្រទះឃើញស្លាប់នៅអាងបន្ទប់ទឹកក្នុងផ្ទះ

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ក្មេងប្រុសអាយុ០៦ឆ្នំាម្នាក់ប្រទះឃើញស្លាប់នៅអាងបន្ទប់ទឹកក្នុងផ្ទះ ។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង០២និង៤០នាទីរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ នៅភូមិប្រឡាយជ្រៃ ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ប្រភពព័ត៌មានពីនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា៖ ក្មេងប្រុសរងគ្រោះឈ្មោះ វ៉ារី សារ៉ា ភេទប្រុស អាយុ០៦ឆ្នាំ មានឪពុក…

សមត្ថកិច្ចចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌ ៧មករា ក្នុងឈុតសម្លៀកបំពាក់ទ័ពស ដេីម្បីផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋក្នុងតំបន់ក្រហម បុរីកីឡា

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ គិតពីម៉េាង ០៦:០០នាទី ព្រឹកដល់ ម៉ោង ១៥:៣០នាទី គណ:បញ្ជាការឯកភាពខណ្ឌ ៧មករា គណ:បញ្ជាការឯកភាពសង្កាត់ចំនួន ៨ និង នគរបាលប៉ុស្តិ៍រដ្ឋបាល ចំនួន ៨ បានចុះអប់រំ ណែនាំដល់ប្រជាពលរដ្ឋ…

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្តល់អំណោយស្បៀងអាហារនិងថវិកាដល់រដ្ឋបាលរាជធានីភ្នំពេញសម្រាប់ចែកជូនពលរដ្ឋកំពុងអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានផ្តល់អំណោយជាស្បៀងអាហារ មានអង្ករ​ គ្រឿងឧបភោគបរិភោគ រួមនិងថវិកាដល់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលជួបការខ្វះខាតនៅក្នុងពេលកំពុងអនុវត្តវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី៨ ខែឧសភា​ ឆ្នាំ២០២១នេះ។ អំណោយសម្តេចដែលបានផ្តល់ជូនថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ មានថវិកា២០លានរៀល អង្ករចំនួន ១១,២៤០គីឡូក្រាម រួមនឹងគ្រឿងឧបភោគបរិភោគជាច្រើនទៀតដូចជា ត្រីខកំប៉ុង មី រួមនិងសម្ភារៈអនាម័យ…

គ្រួសារកងទ័ពទូទាំងតំបន់ប្រតិបត្តិការសឹករងតាកែវ និងគ្រួសារកងរាជអាវុធហត្ថខេត្ត ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី២

នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង តាកែវ អញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ដោយក្រុមគ្រូពេទ្យយោធភូមិភាគទី៣ សហការជាមួយ សុខាភិបាល តំបន់ប្រតិបត្តិការសឹករង តាកែវ ជូនដល់គ្រួសារកងទ័ព គ្រួសារកងរាជអាវុធហត្ថ នៅបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹកតាកែវ។…

រដ្ឋបាលខេត្តសៀមរាប សម្រេចបើកដំណើរការចេញ-ចូលឡើងវិញ តំបន់មួយចំនួន ស្ថិតក្នុងភូមិសាស្រ្តក្រុងសៀមរាប

រដ្ឋបាលខេត្តសៀមរាប សម្រេចបើកដំណើរការចេញ-ចូលឡើងវិញ ក្នុងភូមិសាស្ត្រសង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើក និងសង្កាត់សៀមរាប រួមទាំងផ្សារក្រោម និងផ្សារវត្តអធ្វា ស្ថិតក្នុងភូមិសាស្រ្តក្រុងសៀមរាប ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្នក្នុងភូមិសាស្រ្តសង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើក និងសង្កាត់សៀមរាប រយៈពេល១៤ថ្ងៃ…

រដ្ឋបាលខេត្តសៀមរាប បានអនុញ្ញាតបើកការចេញ-ចូលឡើងវិញ មន្ទីរពិសោធន៍វិជ្ជសាស្រ្ត ប្រាសាទកែវ និងទីតាំង ផ្ទះ ចំនួន១២ នៅក្នុងក្រុងសៀមរាប

    រដ្ឋបាលខេត្ត អនុញ្ញាតបើកការចេញ-ចូលឡើងវិញ មន្ទីរពិសោធន៍វិជ្ជសាស្រ្ត ប្រាសាទកែវ និងទីតាំង ផ្ទះ ចំនួន១២ នៅក្នុងក្រុងសៀមរាប ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាបថា៖ ចំពោះករណីពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ អ៊ឹង ខៃលី…

អភិបាលខេត្តបន្ទាយមានជ័យ ចុះចែកស្បៀងអាហារជូនប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះចែកស្បៀងអាហារ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ ចំនួន២០០គ្រួសារ ចំនួន៣ភូមិ គឺភូមិក្បាលស្ពាន១ ៨០គ្រួសារភូមិសាមគ្គីមានជ័យ ចំនួន៦០គ្រួសារ និងភូមិព្រៃព្រិច ៦០គ្រួសារ ។ អំណោយទទួលបានក្នុង១គ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម,មី១កេស និងទឹកស៊ីអុីវ…

រដ្ឋបាលខេត្តសៀមរាប៖ បើកការចេញ-ចូលឡើងវិញ ទីតាំងអាជីវកម្មដ្ឋាន និងផ្ទះ ចំនួន១៧ ស្ថិតនៅក្នុងភូមិសាស្រ្តក្រុងសៀមរាប

រដ្ឋបាលខេត្តបើកការចេញ-ចូលឡើងវិញ ទីតាំងអាជីវកម្មដ្ឋាន និងផ្ទះ ចំនួន១៧ ស្ថិតនៅក្នុងភូមិសាស្រ្តក្រុងសៀមរាប ចាប់ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាបថា៖ ចំពោះករណីពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ អ៊ឹង ខៃលី ភេទប្រុស មុខរបរអ្នកលក់គ្រឿងក្រអូប នៅផ្សារក្រោម រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប…