ក្រុមការងារសាលាក្រុងព្រះសីហនុចុះរុះរើស្លាក ទាំងយប់

ព្រះសីហនុៈ ក្រុមការងារសាលាក្រុងព្រះសីហនុចុះរុះរើស្លាក ទាំងយប់នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅហាងទល់មុខអតីតក្លឹបអិលវី បច្ចុប្បន្នក្លឹបអូបាម៉ា ស្ថិតក្នុងសង្កាត់4 ក្រុងនិងខេត្តព្រះសីហនុ រដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយ មន្ទីរវប្បធម៌ខេត្ត ៕  

រថយន្តដែលចតគ្មានសណ្ដាប់ធ្នាប់ ត្រូវរដ្ឋបាលក្រុងយកទៅ…

ព្រះសីហនុៈ ថ្ងៃទី១៤-១៥ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលក្រុងព្រះសីហនុ បានចាប់ឡានដែលចតលើផ្លូវគ្មានសណ្តាប់ធ្នាប់ចំនួន ០៦គ្រឿង យកមករក្សាទុកនៅសាលាក្រុង៕

រដ្ឋបាលក្រុង នឹងមិនលើកលែងចំពោះបុគ្គលទាំងឡាយណា ដែលចតរថយន្ត និងម៉ូតូគ្មានសណ្ដាប់ធ្នាប់បង្កការកកស្ទះ

ព្រះសីហនុៈ រដ្ឋបាលក្រុងព្រះសីហនុ និងមិនលើកលែងចំពោះបុគ្គល ទាំងឡាយណា ដែលចតម៉ូតូ ឬរថយន្ដគ្មានសណ្ដាប់ធ្នាប់ បង្កឲ្យមានការកកស្ទះដល់ការធ្វើដំណើរនោះឡើយ ។ ម៉ូតូ ឬរថយន្ដ ដែលចតគ្មានសណ្ដាប់ធ្នាប់ រដ្ឋបាលក្រុងព្រះសីហនុ និងចាប់យកមករក្សាទុកនៅសាលាក្រុង ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕

ទៀតហើយ! មន្ត្រីសាលាក្រុងចុះចាប់រថយន្ត ម៉ូតូ កង់បី… ដែលចតគ្មានសណ្ដាប់ធ្នាប់

ព្រះសីហនុៈ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ មន្ត្រីសាលាក្រុង បានចុះចាប់រថយន្ត ម៉ូតូ កង់បី… ដែលចតលើផ្លូវមុខផ្សារលើ ក្រុង/ខេត្តព្រះសីហនុ៕

អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ចូលរួមធ្វើការសម្អាតបរិស្ថាន នៅក្នុងក្រុងដូនកែវ

តាកែវៈ នាព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៩ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំមន្រ្តីរាជការ ចូលរួមសម្អាតបរិស្ថាន ក្នុងក្រុងដូនកែវ ដោយក្នុងនោះក៏មានការអញ្ជើញចូលរួម លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់ អាវុធទាំង៣ប្រភេទ និង…

នោះ! មានឡានដឹកកាកសំណល់សំណង់ចំនួន ១គ្រឿងទៀត

ព្រះសីហនុៈ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ នេះ រដ្ឋបាលក្រុងព្រះសីហនុ បានចាប់ឡានដែលចតលើផ្លូវគ្មានសណ្តាប់ធ្នាប់ចំនួន ០៥គ្រឿង ក្នុងនោះមានឡានដឹកកាកសំណល់សំណង់ចំនួន ០១គ្រឿង យកមករក្សាទុកនៅសាលាក្រុង៕  

អាជ្ញាធរខេត្តព្រះសីហនុ ចាប់រថយន្ត និងម៉ូតូជាច្រើនគ្រឿង ចតលើផ្លូវគ្មានសណ្តាប់ធ្នាប់

ព្រះសីហនុៈ កាលពីថ្ងៃ០៥ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលក្រុងព្រះសីហនុ បានចាប់ឡានដែលចតលើផ្លូវពូឡូវៃ (ផ្លូវលេខ ៣០០) គ្មានសណ្តាប់ធ្នាប់ចំនួនម៉ូតូ ២៨គ្រឿង និងឡាន ០៣គ្រឿង យកមករក្សាទុកនៅសាលាក្រុង៕

មន្រ្តីរបស់សាលាក្រុងចុះឈូសឆាយបើកយកចិញ្ចើមផ្លូវក្រោយពីតំបន់មួយចំនួនមានការសាងសង់សំណង់ ចាក់សាបឬតសំយាបលយចូលមកដល់ចំណីផ្លូវ

ព្រះសីហនុៈ នៅរសៀលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៩ លោកអ៊ី សុខឡេង បានចាត់មន្ត្រីដឹកនាំដោយលោក គង់ សោភា សហការជាមួយមន្ត្រីសង្កាត់លេខ ៣ និងប្រជាការពារក្រុង ចុះឈូសឆាយបើកយកចិញ្ចើមផ្លូវ នៅតាមបណ្ដោយផ្លូវ (ឧតុនិយម) ក្នុងសង្កាត់លេខ ៣ ក្រុងព្រះសីហនុ…

រថយន្តចតគ្មានសណ្ដាប់ធ្នាប់ ត្រូវ….

ព្រះសីហនុៈ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលក្រុងព្រះសីហនុ បានចាប់ឡានដែលចតលើផ្លូវគ្មានសណ្តាប់ធ្នាប់ចំនួន ០៦គ្រឿង ក្នុងនោះឡានដឹកដីចំនួន ០១គ្រឿង យកមករក្សាទុកនៅសាលាក្រុង៕

រថយន្តទំនើប និងម៉ូតូចតលើផ្លូវគ្មានសណ្តាប់ធ្នាប់ ត្រូវអាជ្ញាធរខេត្តព្រះសីហនុ ឃាត់ទុក…

ព្រះសីហនុៈ កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលក្រុងព្រះសីហនុ បានចាប់ឡាន ដែលចតលើផ្លូវគ្មានសណ្តាប់ធ្នាប់ចំនួន ០៣គ្រឿង ម៉ូតូចំនួន ១១គ្រឿង Passapp ចំនួន ០៣គ្រឿង ម៉ាស៊ីនភ្លើងចំនួន ០១គ្រឿង និងទូរទឹកកកចំនួន ០១គ្រឿង យកមករក្សាទុកនៅសាលាក្រុង៕