ឃាត់ខ្លួនក្រុមក្មេងទំនើង បង្កអុកទ្បុក និងវាយបុរសម្នាក់ បណ្ដាលឲ្យរងរបួស នៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យៈ នៅវេលាម៉ោង ៦និង ៣០នាទីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចវត្តសមាធិផល ហៅវត្តលោកយួន ស្ថិតក្នុងភូមិបួន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកអនុសេនីយ៍ឯក ចាំង សុភ័ក្រ នាយការិយាល័យប្រតិបត្តិការ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជាក់ស្តែង ករណីហិង្សាដោយចេតនា និងឃាត់ខ្លួនជនសង្ស័យបានចំនួន…

រថយន្តទំនើបៗជាច្រើនគ្រឿង ចតលើផ្លូវគ្មានសណ្ដាប់ធ្នាប់ ត្រូវអាជ្ញាធរ ចាប់ និងដាក់ពិន័យ

ព្រះសីហនុៈ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ២១ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលក្រុងព្រះសីហនុ បានចាប់ឡានដែលចតលើផ្លូវ គ្មានសណ្តាប់ធ្នាប់ចំនួន ១០គ្រឿង និងគោយន្តដឹកគ្រែលក់ចំនួន ០១គ្រឿង យកមករក្សាទុកនៅសាលាក្រុង ដើម្បីជាការដាក់ពិន័យ ចំពោះអ្វីដែលលោកអភិបាលក្រុង បានបញ្ជាក់ថា…

ឡានដែលចតលើផ្លូវគ្មានសណ្តាប់ធ្នាប់ត្រូវស្ទូចមករក្សាទុកនៅសាលាក្រុងដើម្បី…

ព្រះសីហនុៈ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នេះ រដ្ឋបាលក្រុងព្រះសីហនុ បានចាប់ឡានដែលចតលើផ្លូវគ្មានសណ្តាប់ធ្នាប់ចំនួន ០២គ្រឿង យកមករក្សាទុកនៅសាលាក្រុង៕  

រថយន្តជនជាតិចិន បើកកៀររថយន្តសាលាក្រុង កំពុងឈប់ចំណតបែកស្តុប បែរទាមទារឲ្យសងទៅវិញ

ភ្នំពេញៈ រថយន្តមួយគ្រឿង បើកបរដោយបុរសជនជាតិចិន បានបើកកៀររថយន្តសាលាក្រុងស្វយ័តភ្នំពេញ កំពុងឈប់ចំណតដាក់អ្នកដំណើរ បណ្តាលឲ្យរថយន្តសាលាក្រុង បែកស្តុបខាងឆ្វេង និងក្រពឹត រីឯរថយន្តជនជាតិចិន ស្កូតស្នាមបន្តិចបន្តួច តែអ្វីមិននឹកស្មានដល់ បែរជាជនជាតិចិនរូបនេះ ចុះមកឆ្ការដៃជើង បើតាមអ្វីដែលអ្នកចេះភាសារចិន និយាយប្រាប់នោះ គឺជនជាតិចិន ចង់ឲ្យភាគីរថយន្តសាលាក្រុង សងទៅវិញ បង្កឲ្យភ្ញាក់ផ្អើល កកស្ទះចរាចរណ៍…

ប្រតិបត្តិការក្ដៅៗ អាជ្ញាធរស្ទូចរថយន្ត ម៉ូតូ ម៉ូតូកង់បី ជាច្រើនគ្រឿងដែលចតបង្កការកកស្ទះទៅសាលាក្រុង

ព្រះសីហនុៈ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្តព្រះសីហនុ បានបន្ដប្រតិបត្តិការក្ដៅ ដោយចាប់យានយន្ដដែលចតតាមផ្លូវគ្មានសណ្ដាប់ធ្នាប់ យកទៅរក្សាទុកនៅសាលាក្រុងព្រះសីហនុ ដើម្បីហៅម្ចាស់មកអប់រំណែនាំ។ ប្រតិបត្តិការដែលធ្វើឡើងក្រោមបញ្ជាផ្ទាល់ពី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ សមត្ថកិច្ចបានចាប់យានយន្ដសរុប ១៦គ្រឿង ក្នុងនោះរថយន្ដ ៥គ្រឿង ម៉ូតូ១០គ្រឿង និងម៉ូតូកង់បី…

សាលាក្រុងធ្វើការស្ទូចរថយន្ត និងកង់បីដែលចតលើផ្លូវ គ្មានសណ្ដាប់ធ្នាប់ នៅ…

ព្រះសីហនុៈ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលក្រុងព្រះសីហនុ បានស្ទូចឡានដែលចតលើផ្លូវគ្មានសណ្តាប់ធ្នាប់ចំនួន ៧គ្រឿង និងម៉ូតូកង់បី ១គ្រឿង យកមករក្សាទុកនៅសាលាក្រុង៕

រថយន្ត១៥គ្រឿង ដែលចតលើផ្លូវគ្មានសណ្តាប់ធ្នាប់ត្រូវស្ទូចយកមករក្សាទុកសាលាក្រុង

ព្រះសីហនុៈ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលក្រុងព្រះសីហនុ បានស្ទូចឡាន តាំងពីព្រឹក រហូតដល់យប់ ដែលចតលើផ្លូវគ្មានសណ្តាប់ធ្នាប់ចំនួន ១៥គ្រឿង យកមករក្សាទុកនៅសាលាក្រុង៕  

ពលរដ្ឋស្នើអាជ្ញាធរព្រះសីហនុ ជួយពិនិត្យផ្លូវផង មានជង្ហុកធំៗ និងរអិលពេលមានភ្លៀងម្តងៗ ពិបាកធ្វើដំណើរ

ព្រះសីហនុៈ ពលរដ្ឋស្នើរកអាជ្ញាធរ ឬផ្នែកទទួលគម្រោងធ្វើផ្លូវអូរ៤អូរ៥ ក្រុងព្រះសីហនុ ពិនិត្យលទ្ធភាពជួយសម្រួលជាបណ្តោះអាសន្ន តាមកន្លែងដែលកំពុងខូចខ្លាំង ដើម្បីកាត់បន្ថយការលំបាក មុនពេលដែលការជួសជុលជាបេតុងធ្វើមកដល់។ ដោយសារកំណាត់ផ្លូវខាងលើ ចាប់ពីជិតសាលាក្រុងព្រះសីហនុ រហូតទៅដល់ជិតផ្លូវបំបែកអូរត្រេះបច្ចុប្បន្ន មានជង្ហុកធំៗ និងរអិលពេលមានភ្លៀងម្តងៗ បង្កផលលំបាកដល់ការធ្វើដំណើរ៕

ទៀតហើយ! បាក់របងឥដ្ឋការដ្ឋានសំណង់ជនជាតិចិនមួយកន្លែង ម្តុំមុខកាស៊ីណូវ៉ាន់ឆាវ នៅក្រុងព្រះសីហនុ

ព្រះសីហនុៈ តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានរបងឥដ្ឋការដ្ឋានសំណង់របស់ជនជាតិចិនមួយកន្លែង ស្ថិតនៅម្តុំមុខកាស៊ីណូវ៉ាន់ឆាវ ក្នុងសង្កាត់លេខ៤ បានបាក់រលំមកលើផ្លូវ ដែលពលរដ្ឋធ្វើដំណើរចេញ-ចូល នាវេលាម៉ោងជាង៩យប់ថ្ងៃ៥ ខែកក្កដា ឆ្នាំ២០១៩។ យ៉ាងណាមិញករណីនេះ មិនបណ្ដាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ ដោយសារពេលបាក់រលំ មិនមានមនុស្សដើរចេញ ចូល ។ តាមការលើកទ្បើងពីពលរដ្ឋ បានឲ្យដឹងថា កន្លងមកខាងមន្ត្រីសាលាក្រុង…

បុរសម្នាក់ត្រូវរថយន្តដឹកទំនិញបុកកិនម៉ូតូជាប់ក្រោមកង់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

ព្រះសីហនុៈ នៅវេលាម៉ោង ៨ព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញបុកកិនម៉ូតូជាប់ក្រោមកង់ ស្ថិតតាមបណ្ដោយផ្លូវអូរ២ និងអូរ៣ ជិតសាលាក្រុងព្រះសីហនុ បណ្ដាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ។ ក្រោយកើតហេតុអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកទៅដោះស្រាយបន្តតាមនីតិវិធី៕