គ្រោះថ្នាក់ចរាចរណ៍០២ករណីផ្សេងគ្នាបណ្តាលអោយមនុស្សរងរបួសធ្ងន់០២នាក់ ស្រាល០១នាក់ នៅស្រុកក្រគរ

ពោធិ៍សាត់ : យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម យ៉ាងហោចណាស់មានមនុស្ស០៣នាក់ រងរបួសធ្ងន់ស្រាល ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ០២ករណីកើតឡើងជាបន្តបន្ទាប់នៅស្រុកក្រគរ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ។លោកវរសេនីយ៍ទោ ត្រិញ ដុង អធិការរង នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងថានៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន០២ករណី នៅលើកំណាត់ផ្លូវជាតិលេខ៥…

ពលរដ្ឋរិះគន់លោកអភិបាលស្រុកបាទីនិងស្រុកសំរោង រឿងសំរាមដាក់ជាប់ផ្លូវជាតិលេខ៣មើលមិនឃើញ

តាកែវ : នាវេលាព្រឹកថ្ងៃទី២៩.មករា.ឆ្នាំ២០២៣ ប្រជាពលរដ្ឋសំណូមពរទៅលោកអភិបាលស្រុកបាទីនិងលោកអភិបាលស្រុកសំរោង ជួយមើលរឿងសំរាម តាមបណ្តោយផ្លូវជាតិលេខ៣ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ព្រំប្រទល់ជាប់ ឃុំ ខ្វាវ ស្រុកសំរោង ឃើញមានសំរាមក៍ច្រើនដែរហើយធំក្លិនភាយៗអាចប៉ះពាល់សុខភាពសង្កេតឃើញផ្លូវជាតិលេខ៣ មានទាំងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិធ្វើដំណើរទៅខេត្តដទៃទៀតគួរតែលោកដោះស្រាយបញ្ហាខាងលើនេះផងសង្ស័យតែលោកអភិបាលស្រុកមិនសូវចុះក្នុងមូលដ្ឋានទេដឹងបានជាមើលមិនឃើញទុកអោយពលរដ្ឋរិះគន់។  

រថយន្តតូយ៉ូតា អាល់ហ្វាត បុកម៉ូតូម៉ាកហុងដាវ៉េវមួយគ្រឿង បណ្តាលឲ្យរងរបួសធ្ងន់២នាក់

ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៨ និង៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត តូយ៉ូតា អាល់ហ្វាត បុកម៉ូតូម៉ាកហុងដា វ៉េវ បណ្តាលឲ្យបុរស២នាក់ រងរបួសធ្ងន់ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រលេខ ១២២-១២៣ ភូមិចំការជ្រៃខាងត្បូង…

ករណីគ្រោះថ្នាក់ចរាចរណ៍ បុរស​ម្នាក់​រង​របួសធ្ងន់​ បន្ទាប់​ពី​ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន ជ្រុលទៅ​បុក​រថយន្តពីក្រោយ​

​ពោធិ៍សាត់ៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ បុរស​ម្នាក់​បាន​រង​របួសធ្ងន់​ បន្ទាប់​ពី​បាន​ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន​ ហើយ​មិន​ពាក់មួក​សុវត្ថិភាព​ បាន​បុក​រថយន្ត​ ដែល​ចត​នៅ​ស្ងៀម​ពីក្រោយ​ នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​ ចំណុច​ម្តុំ​មុខ​មណ្ឌល​សុខភាព​តា​លោ​ ស្ថិត​នៅ​ភូមិ​តា​លោ​ ឃុំ​តា​លោ​ ស្រុក​តា​លោ​សែន​ជ័យ​ ខេត្តពោធិ៍សាត់​ កាលពី​ថ្ងៃ​ទី​១​ ខែធ្នូ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៦​និង​១១​នាទី​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល…

ក្មេងស្រីម្នាក់ចងក​សម្លាប់​ខ្លួន​ នៅក្នុងផ្ទះទុកចោលមួយកន្លែង បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

​កោះកុងៈ​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃពុធ ៧ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២​ វេលាម៉ោង​ ១២និង០០​ នាទីព្រឹក ស្ថិតក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក…

ស្រ្តីកម្មការិនីរោងចក្រម្នាក់ ឈឺពោះសម្រាលកូនស្រីម្នាក់នៅលើកង់បីតាមដងផ្លូវ សំណាងមានសុខភាពល្អទាំងម្តាយនិងកូន

ភ្នំពេញ: ស្រ្តីជាកម្មការិនីរោងចក្រកាត់ដេរម្នាក់ មានផ្ទៃពោះត្រូវប្ដីចុះចោល រយៈពេល៦ខែមកហើយ រហូតមកដល់វេលាម៉ោង៧និង០០នាទីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នាងឈឺពោះសម្រាលកូន ។ ខណៈនោះអ្នកជិតខាងបានហៅម៉ូតូកង់បីដឹកទៅកាន់មន្ទីរពេទ្យ តាមផ្លូវចោមចៅ ប៉ុន្តែមិនទាន់ដល់ផង ក៏សម្រាលបានកូនស្រីម្នាក់ នៅតាមផ្លូវ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មាន…

បុរសជនជាតិចិនម្នាក់ ស្រវឹងធ្លាក់ភ្នែកបើករថយន្ត បុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយ

ភ្នំពេញៈ ករណីជនជាតិចិនស្រវឹងធ្លាក់ភ្នែក បើកបររថយន្តកូរ៉ូឡាមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រង់ចំណុចខាងមុខមណ្ឌលសុខភាពទឹកថ្លា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជាជនជាតិចិនម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក កូរ៉ូឡា ពណ៌ទឹកប្រាក់…

ករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកត្រាក់ទ័រសណ្តោងរ៉ឺម៉ក បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់

ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង២០ និង៣៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង តាមបណ្តោយផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចមុខគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ស្ថិតនៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដោយបុរសម្នាក់ជិះម៉ូតូបុកត្រាក់ទ័រសណ្តោងរ៉ឺម៉កចតនៅលើដងផ្លូវ ។ ប្រភពព័ត៌មាន បានឲ្យដឹងថា៖ មុនពេលកើតហេតុ មានត្រាក់ទ័រសណ្ដោងរ៉ឺម៉កម៉ាកគូបូតា…

ករណីរថយន្តបុកម៉ូតូបើកស្របទិសគ្នា បណ្តាលឲ្យមនុស្ស០៩នាក់ រងរបួសធ្ងន់ស្រាល និងបានស្លាប់ម្នាក់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ពោធិ៍សាត់ៈ នៅវេលាម៉ោង១៤ និង១៥នាទី​ ថ្ងៃទី០​៨ ខែវិច្ជិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង នៅ​លើផ្លូវ​លេខ​៥៥ ចន្លោះគីឡូម៉ែតលេខ ១១៤-១១៥ ​ស្ថិតក្នុងភូមិ​កណ្ដាល ឃុំអន្លង់រាប ​ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ​រថយន្តនិងម៉ូតូ បើកស្របទិសគ្នាបុកម៉ូតូត្រង់ចំណុចផ្លូវត្រង់ជាប់ស្ពាន ធ្វើ​ចរាចរណ៍​ពី​កើតទៅលិច បណ្តាលអោយរងរបួស​មនុស្ស…

ប្តីប្រពន្ធពីរនាក់ជិះរ៉ឺម៉កដឹកបន្លែ ត្រូវជនសង្ស័យឆក់កាបូបមិនបានសម្រេច បណ្តាលឲ្យរេចង្កូតបុកទ្រូងផ្លូវ

ភ្នំពេញៈ​ នា​វេលា​ម៉ោង០​២និង២០នាទីយប់​រំលង​អធ្រាត្រ​ ថ្ងៃ​ទី០​៣ ខែវិច្ឆិកា ​ឆ្នាំ​២០២២ ប្តី​ប្រពន្ធ​ពីរ​នាក់​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក ​មក​ពី​ទិញ​បន្លែ​យកទៅ​លក់​បន្ត ​ហើយ​​ត្រូវ​បាន​ក្រុម​ជនសង្ស័យ ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ពាយមិន​បានសម្រេច​ ​បណ្ដាល​ឲ្យ​រេចង្កូត​បុកទ្រូងផ្លូវ ទីតាំងទល់មុខ​មណ្ឌល​សុខភាព​ទឹកថ្លា​ ស្ថិតតាមបណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ ​។ ហេតុការណ៍៖ នៅ​មុន​ពេល​កើតហេតុ ជនរងគ្រោះ​បាន​បើក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​បន្លែ ​មួយ​គ្រឿង​…