លេងជ្រុល! យកកាំបិតប្រលែងលេង​​ជ្រុលដៃ​ចាក់ប្រពន្ធ​បណ្តាលឲ្យស្លាប់​ នៅខេត្តមណ្ឌលគិរី

​មណ្ឌលគិរី​ ៖​ កាលពី​ថ្ងៃ​ពុធទី​០៨​ ខែធ្នូ​ ឆ្នាំ​២០២១​ នា​វេលា​ម៉ោង​២០​និង​៤៦​នាទី​ មាន​ករណី​ឃាតកម្ម​ បាន​កើតឡើង​នៅ​ត្រង់​ចំណុច​ផ្ទះ​ចាំចំការ​ម្រេច​មួយ​កន្លែង​ ស្ថិត​នៅ​ក្នុងភូមិ​ពូ​ទឺ​ត​ ឃុំ​ប៊ូ​ ស្រា​ ស្រុក​ពេ​ជ្រា​ដា​ ខេត្តមណ្ឌលគិរី​ ។​ ​ជន​រង​គ្រោះ​មានឈ្មោះ​ នី​ សែន​ ភេទ​ស្រី​ អាយុ​៤៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​…

ប្តីយក​កាំបិត​ចិតបន្លែ​ ទៅ​លលេងជាមួយប្រពន្ធ ​ក៏​ជ្រុល​ដៃចាក់បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

​មណ្ឌលគិរីៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពី​ថ្ងៃ​ពុធ​០៨​ កើត​ខែ​មិគសិរ​ ឆ្នាំ​ ឆ្លូវ​ ត្រី​ស័ក​.​ព​.​ស​២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​០៨​ ខែធ្នូ​ ឆ្នាំ​២០២១​ នា​វេលា​ម៉ោង​២០​និង​៤៦​នាទី​ មាន​ករណី​ឃាតកម្ម​ បាន​កើតឡើង​នៅ​ត្រង់​ចំណុច​ផ្ទះ​ចាំចំការ​ម្រេច​មួយ​កន្លែង​ ស្ថិត​នៅ​ក្នុងភូមិ​ពូ​ទឺ​ត​ ឃុំ​ប៊ូ​ ស្រា​ ស្រុក​ពេ​ជ្រា​ដា​ ខេត្តមណ្ឌលគិរី​…

ខាវ៉ាន់ដំរីដ៏ឯកោលើលោក លែងឯកោទៀតហើយ! និងមានសុខភាពល្អ រឹងមាំរីករាយក្នុងជម្រកថ្មី

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងថា ក្រសួងបរិស្ថានពិតជាមានមោទកភាពដែលបានឃើញដំរីខាវ៉ាន់ដែលគេស្គាល់ថាជាដំរីដ៏ឯកោជាងគេនៅលើពិភពលោក មានសុខភាពល្អ មានអារម្មណ៍ស្ងប់និងមានភាពស៊ាំនឹងមនុស្សច្រើនជាងមុន ស្លូតបូតជាងមុន និងលែងឯកោទៀតហើយ។ ថ្លែងបញ្ជាក់កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ឱ្យដឹងថា ក្រោយពេលបានមកពិនិត្យមើលដំរីខាវ៉ាន់ នៅតំបន់អភិរក្សសត្វដំរី នៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែលក្រសួងបរិស្ថានបានអនុញ្ញាតដល់អង្គការដែនជម្រក សត្វព្រៃកម្ពុជាចូលរួមការពារនិងអភិរក្សព្រៃឈើនិងសត្វព្រៃតំបន់នោះ។…

មន្ត្រីជាន់ខ្ពស់ WHO និងអ្នកវិទ្យាសាស្ត្រអាមេរិកថា Omicron មិនមានភាពកាចសាហាវ ជាងវីរុសកូវីដ-១៩ បំប្លែងថ្មី ដទៃទេ

(ហ្សឺណែវ)៖ មន្ត្រីជាន់ខ្ពស់ម្នាក់មកពីអង្គការសុខភាពពិភពលោក WHO បាននិយាយថាវីរុស COVID-19 បំប្លែងថ្មី Omicron ទំនងជាមិនអាក្រក់ ឬខ្លាំង ជាវីរុសបំប្លែងថ្មីដទៃទៀតឡើយ ខណៈការសិក្សានៅតែបន្តធ្វើឡើងនៅឡើយកំណត់ឱ្យបានច្បាស់ថាវាមានភាពកាចសាហាវប៉ុនណា។ នាយកផ្នែកសង្គ្រោះបន្ទាន់នៃអង្គការ WHO លោក Michael Ryan ធ្វើការសន្និដ្ឋានបឋមខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់សារព័ត៌មាន AFP នៅថ្ងៃអង្គារសប្ដាហ៍នេះ។…

ខ្សែប្រយុទ្ធបារាំង Dembele បង្ហាញអារម្មណ៍ទទួលយកការប្រកួតប្រជែងថ្មីក្រោយជាសះស្បើយរបួសម្តងទៀត!

បរទេស៖ Dembele កីឡាករខ្សែប្រយុទ្ធកំពូលរបួសរបស់ក្លឹប Barcelona នៅសប្តាហ៍នេះបានធ្វើការលើកឡើងថាវាគួរតែដល់ពេលវេលាសម្រាប់គាត់ក្នុងការធ្វើឲ្យល្អប្រសើរមកវិញនូវអាជីពរបស់ខ្លួនជាមួយនឹងក្លឹបហើយ។ កីឡាករបារាំងរូបនេះបានបញ្ជាក់ថាវាគួរតែដល់ពេលដើម្បីទទួលយកការប្រកួតប្រជែងថ្មីនិងសមត្ថភាពរបស់ខ្លួនក្រោយពេលដែលអាចទទួលបានសុខភាពល្អប្រសើរមកវិញបន្ទាប់ពីរបួសជាបន្តបន្ទាប់នាពេលកន្លងមក។ ទោះបីជាយ៉ាងណាក្តីសម្រាប់ពេលនេះក្លឹបដែលកំពុងចាប់អារម្មណ៍ទៅលើរូបគាត់មានដូចជាក្លឹប Man UTD, Spurs និងក្លឹបផ្សេងទៀតនៅតំបន់អ៊ឺរ៉ុបផងខណៈដែលកីឡាករវ័យ២៤ឆ្នាំរូបនេះហាក់ដូចជាបានបើកទ្វាចរចាកាន់តែធំ។ គួរឲ្យដឹងដែរថាចាប់តាំងតែពីបានមានវត្តមានជាមួយនឹង Barcelona អស់រយៈពេល៥រដូវកាលមកហើយនោះកីឡាកររូបនេះតែងតែទទួលរងរបួសហើយអាចបង្ហាញខ្លួនបានត្រឹមតែ៨៣ដងឬប្រមាណជា១៦ប្រកួតប៉ុណ្ណោះក្នុងមួយរដូវកាលហើយបច្ចុប្បន្នទើបតែជាសះស្បើយត្រៀមចូលរួមប្រកួតប្រជែងជួយជម្រើសជាតិវិញផងដែរ៕

ប្រទេសសិង្ហបុរីបានបញ្ជាក់ពីករណីវីរុសបម្លែងខ្លួនថ្មី Omicron ចំនួនពីរករណី

ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ប្រទេសសិង្ហបុរីបាន បញ្ជាក់ពី ករណីនាំចូលមកពីរខាងក្រៅ កាលពីថ្ងៃចន្ទជាមួយវីរុសបម្លែងខ្លួនថ្មី Omicron នៃវីរុស COVID-19 ។ ជនជាតិសិង្ហបុរីទាំងពីរនាក់ បានធ្វើតេស្តវិជ្ជមានបឋមវីរុសបម្លែងខ្លួនថ្មី Omicron កាលពីថ្ងៃទី ២ ខែធ្នូ។ មន្ទីរពិសោធន៍សុខភាពសាធារណៈជាតិ បានបញ្ចប់ការចាត់ថ្នាក់សម្រាប់ករណី និងបាន បញ្ជាក់ថាពួកគេឆ្លងវីរុសបម្លែងខ្លួនថ្មី Omicron។…

ក្រសួងសុខាភិបាល នឹងរៀបចំបទសម្ភាសន៍រួមគ្នា ដើម្បីធ្វើបច្ចុប្បន្នភាពអំពី វីរុសកូវីដ-១៩ បំប្លែងថ្មីឈ្មោះ អូមីក្រុង

ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងដល់បណ្តាញសារព័ត៌មានទាំងអស់ និងសាធារណជនមេតា្តជ្រាបថា ក្រសួង នឹងរៀបចំបទសម្ភាសន៍រួមគ្នាមួយរវាង លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដើម្បីធ្វើបច្ចុប្បន្នភាពអំពី វីរុសកូវីដ-១៩ បំប្លែងថ្មីឈ្មោះ…

ថៃ រកឃើញករណីឆ្លងដំបូងនៃវីរុសបំប្លែងថ្មី Omicron

(បាងកក)៖ ក្រសួងសុខាភិបាលថៃ បានប្រកាសពីការរកឃើញករណីឆ្លងជាលើកដំបូង នៃវីរុស COVID-19 បំប្លែងថ្មី Omicron លើពលរដ្ឋអាមេរិកម្នាក់ដែលបានធ្វើដំណើរមកពី ប្រទេសអេស្ប៉ាញ ចូលក្នុងទឹកដីថៃកាលពីចុងខែវិច្ឆិកាកន្លងទៅ។ ការប្រកាសពីការរកឃើញខាងលើ បានធ្វើឲ្យថៃក្លាយជាប្រទេសទី៤៧ នៅលើពិភពលោក ដែលបានរកឃើញវត្តមានវីរុសបំប្លែងថ្មី Omicron ដែលត្រូវបាន អង្គការសុខភាពពិភពលោក (WHO) ចាត់ទុកជា «វីរុសស្ថិតក្នុងក្តីព្រួយបារម្ភ»។…

ហេង ប៊ុនលាភ ស្រាប់តែធ្លាយដំណឹង! មានជំងឺតម្រងនោមធ្ងន់ធ្ងរ ក្រោយប្រកាសចូលសិល្បៈវិញ

(ភ្នំពេញ)៖ តារាចម្រៀង និងសម្ដែងលោក ហេង ប៊ុនលាភ ត្រូវបានប្រភពមួយទម្លាយឱ្យដឹងថា កំពុងតែ សម្រាក ព្យាបាល ជំងឺ នៅឯប្រទេសថៃ ខណៈកាលពីថ្មីៗកន្លងទៅនេះ លោកទើបតែប្រកាស ដើរចូល វិស័យ សិល្បៈវិញ ហើយដំណឹងនេះ បានធ្វើឱ្យមហាជនអ្នកប្រើប្រាស់ បណ្ដាញសង្គម មានការ…

អគ្គិភ័យឆេះមណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ និងបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន ១២ខ្នង ផ្អើល! ​សមត្ថកិច្ច​ទាំងព្រឹក

ភ្នំពេញ​៖​ ករណីគ្រោះអគ្គិភ័យមួយ​ បានឆាបឆេះមណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ បង្កការ​ភ្ញាក់ផ្អើល​នៅវេលាម៉ោង​ ៧និង៣០នាទីព្រឹកថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ឆ្នាំ២០២១​​ ស្ថិតនៅចំណុចផ្លូវ​ជាតិលេខ៥​ ភូមិ៥​ ក្រុម៤ សង្កាត់ច្រាំងចំរេះទី១​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​ ព្រមទាំងឆេះបំផ្លាញអស់ចំនួន ១២ខ្នងផ្ទះតូច និងសម្ភារៈប្រេីប្រាស់អស់ទាំងស្រុងផងដែរ។ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​…