A L T R O Z   N E W S

សៀមរាប

ព័ត៌មាន​លំអិត​ជុំវិញ​ករណី​ឆេះ​ក្នុង​ក្លឹប​កំសាន្ត​ហ៊ី​ប​ហប់ ដែល​បណ្តាល​ឲ្យ មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់​ស្លាប់​

​ខេត្តសៀមរាប​៖ ព័ត៌មាន​លំអិត​បន្ថែម​ជុំវិញ​ករណី​ទុស្សេ​ខ្សែភ្លើង​ក្នុង​ក្លឹប​កំសាន្ត​ហ៊ី​ប​ហប់​ទាំង​កណ្តាលអធ្រាត្រ​បណ្តាលឲ្យ​ស្លាប់​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់​ក្នុងនោះ​មាន​ភ្ញៀវ​ជនជាតិ​អូស្ត្រាលី​ម្នាក់​ព្រមទាំង​មាន​អ្នក​រង​របួសធ្ងន់​ចំនួន​២​នាក់ ចំណែក​ការបាត់បង់​និង​ខូចខាត​ទ្រព្យសម្បត្តិ​នៅក្នុង​ក្លឹប​ទាំងអស់​ប្រមាណ​ជាង​២៥​ម៉ឺន​ដុល្លារ រីឯ​ក្រុម​គ្រួសារ​ជនរងគ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ឲ្យ​ម្ចាស់​ក្លឹប​សង​ជម្ងឺ​ចិត្ត​ក្នុង​ម្នាក់ៗ​ពី​៣០០០​ទៅ​៤០០០​ដុល្លារ​។​សូម​រំលឹក​ផង​ដែរ​ថា...

ឡុង សុ​ភី ផ្តួល​កីឡាករ​ត្រកូល Buakaw នៅ​ទឹក​ទី ៤ (Video Inside)

​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា ឡុង សុ​ភី ដែល​មាន​រហស្សនាម​ថា...

មួកសុវត្ថិភាព​បាន​ជួយ​ឲ្យ​យុវជន​ម្នាក់​រួច​ផុត​ពី​ជីវិត ខណៈ​ដែល​គ្រោះថ្នាក់​បាក់​ជើង​ស្តាំ​

​ខេត្ត​ព្រះវិហារ​៖​យុវជន​ស្ទាវ​ម្នាក់​រងរបួស​ធ្ងន់​សន្លប់​ឈឹងខ​ណះ​ពេល​គាត់​ជិះ​ម៉ូតូ​ជ្រែ​ពេញ​ផ្លូវ​សា​ធា​រណះ​ហើយ​ភ្លាត់ស្នៀត​ទៅ​បុក​រថយន្ដ​យី​ឌុប​១​គ្រឿង​កំពុង​ចត​ស្ងៀម​ស្រប​ទិស​គ្នា​បណ្តាលអោយ​ជនរងគ្រោះ​បាក់ជើង​ខាងស្តាំ​និង​គ្រាំគ្រា​ពេញ​ខ្លួន​កាលពី​វេលា​ម៉ោង​១២​និង​០០​នាទី​រសៀល​ថ្ងៃ​ទី​១២​វិច្ឆិកា​២០១៤​ស្ថិតនៅ​ភូមិ​ទ្ប​ឥដ្ឋ​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​។​ ​ស្ថានភាព​គ្រោះថ្នាក់​ចរាច​រដ៍​អាក្រក់​នេះ​ជនរងគ្រោះ​ប៊ិះ​នឹង​ស្លាប់​បាត់បង់​ជីវិត​បោក​ក្បាល​ទៅ​នឹង​ថ្នល់​កុំ​បាន​ជនរងគ្រោះ​ពាក់មួក​ការពារ​សុវត្ថិភាព​តែ​ប៉ុណ្ណោះ​។​នៅ​នឹង​កន្លែង​កើតហេតុ​យើង​ឃើញ​មួក​ការពារ​សុវត្ថិភាព​បាន​ប្រេះ​បែក​ស្រាំ​ដោយសារ​កំលាំង​ដួល​បោក​ផ្ទប់​ទៅ​នឹង​ថ្នល់​។​ការ​ពាក់មួក​សុវត្ថិភាព​ពិតជា​មាន​ប្រសិទ្ធភាព​ប្រាកដ​មែន​គឺ​វា​បាន​ជួយ​ការពារ​ជីវិត​មនុស្ស​គ្រប់ពេលវេលា​ក្នុង​ពេល​ធ្វើដំណើរ​បើកប​រ​ម៉ូតូ​។​ ​តាម​សាក្សី​បានអោយដឹង​ថា​មុនពេល​កើត​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ឃើញ​យុវជន​ស្ទាវ​ម្នាក់​នេះ​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រែ​ពេញ​ផ្លូវ​ធ្វើ​ដំណើរ​សង្ស័យ​ស្រវឹងស្រា​ជោកជាំ​។​ប្រជាពលរដ្ឋ​ជា​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​ក្នុង​ក្រុង​ព្រះវិហារ​តែងតែ​ភ័យ​លស់​ព្រលឹង​រៀងរាល់​ថ្ងៃ​ព្រោះ​យុវជន​ស្ទាវ​នេះ​មាន​ចរិត​ឬ​ក​ពារ​ព្រហើន​និង​មាន​ទម្លាប់​បើកបរ​ម៉ូតូ​លឿន​មិន​គោរព​ច្បាប់​ចរាចរ​នោះ​ទេ​។​ ​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា​ជនរងគ្រោះ​ខាងលើ​ឈ្មោះ​ម៉ៅ​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​ហ្ម​សែត​សង្កាត់​ប៉ា​លហាល​ក្រុង​ព្រះវិហារ​។​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​មិន​ពេញចិត្ត​យុវជន​ស្ទាវ​ជា​ជនរងគ្រោះ​ម្នាក់​នេះ​ទេ​ព្រោះ​តែ​ម៉ូតូ​របស់​គេ​បំពាក់​ស៊ីប្លេរ​ឮ​បំពង​សំលេង​រំខា​នហើយ​លេង​បំពង់​ស៊ី​មាំ​ង​ធំ​ប្រែ​ន​ថែម​ទៀត​។​ម៉ូតូ​ជនរងគ្រោះ​ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី​ស្មាស់​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​រី​ឯ​យុវជន​ស្ទាវ​ម្នាក់នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​សេព​គ្រឿងញៀន​ផង​ដែរ​។​ ​លោក​គង់គារ​អធិការនគរបាល​ស្តីទី​ក្រុង​ព្រះវិហារ​បាន​និយាយ​ថា​ជនរងគ្រោះ​ត្រូវបាន​គ្រូពេទ្យ​ខេត្ត​ដឹក​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប​ព្រោះតែ​មន្ទីរពេទ្យបង្អែក​ខេត្តព្រះវិហារ​មិនមាន​ឧបករណ៍​ត​ឆ្អឹង​បាក់​នោះ​ទេ​។​គ្រោះថ្នាក់​ចរាចរ​ខាងលើ​នេះ​ជនរងគ្រោះ​បង្ក​ទ្បើង​ដោយ​ខ្លួនឯង​៕​

អាជីវករ​នៅ​តំបន់​ឃ្យុ​ង​យូ រិះគន់​អាជ្ញាធរ​ពាក់​ពន្ធ័​មានភាព​​មិន​ប្រក្រតី​ករណី​សន្តិសុខ​សណ្តាប់ធ្នាប់​

​ខេត្តសៀមរាប​៖ នៅ​តំបន់​ទេសចរណ៍​អង្គរ​ឃ្យុ​ង​យូ​នៃ​ខេត្ត​សៀមរាប​ត្រូវបាន​ពលរដ្ឋ​និង​អា​ ​ជី​វករ​នាំគ្នា​រិះគន់​ទៅ​លើ​អាជ្ញាធរខេត្ត និង​នគរបាល​សណ្តាប់ធ្នាប់​ខេត្ត​ថា តូប​ដែល​គេ​ពុះ​លក់​ក្នុង​តម្លៃ​ពី​៥០០​ទៅ...

ប្រេងឆា​ខូចគុណភាព​ចំនួន​៤៧​កា​ដុង​ត្រូវបាន​ប៉ូលីស​សេដ្ឋកិច្ច​ខេត្ត​សៀមរាប​ធ្វើការ​ដកហូត​

​សៀមរាប ៖ នៅ​យប់​ថ្ងែ​ទី​២៩​ខែតុលា​ឆ្នាំ​២០១៤​នេះ​លោក​វរសេនីយ៍ឯក សឿន...

កូន​ត្រី​ឆ្តោ​រាប់ម៉ឺន​ក្បាល​ឈ្មួញ​ចិញ្ចឹម​យ៉ាង​គឃ្លើន​សង្ស័យ​មាន​ការ ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​

​ខេត្តសៀមរាប​៖​យ៉ាងហោចណាស់​ក៏​មាន​កូន​ត្រី​ឆ្តោ​រាប់​ម៉ឺន​ក្បាល​ដែល​ឈ្មួញ​ដុះ​ស្លែ​ធំ​ម្នាក់​ទើប​នឹង​ចាប់​មក​ចិញ្ចឹម​ឡើងវិញ នៅ​គ្រា​ដែល​សមត្ថកិច្ច​ចំរុះ​ធ្លាប់​ហាមឃាត់​ជាច្រើន​ដង ប៉ុន្តែ​ករណី​នេះ​គេ​នៅតែ​សង្កេត​ឃើញ មាន​សកម្មភាព​ធំធេង​លើស​ដើម...