A L T R O Z   N E W S

ស្ថានភាព

ស្ថានភាពកម្ពស់ទឹកសម្រាប់ថ្ងៃនេះ!

ដើម្បីជ្រាបកាន់តែច្បាស់ សូមមើលសេចក្ដីជូនដំណឹងខាងក្រោម៖

យុវជនម្នាក់ជិះម៉ូតូបុករថយន្តកុងតឺន័រឈប់នៅលើចញ្ចើម បណ្តាលឱ្យស្លាប់ នៅស្រុកកៀនស្វាយ

កណ្តាលៈ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩...

ស្ថានភាពទឹកជំនន់ដែលបណ្តាលអោយបាក់ច្រាំងទន្លេនិងប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារនៅឃុំទន្លេបិទ

ត្បូងឃ្មុំៈ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩...

រថយន្តRANGE ROVERពន្លះក្បាលនាគចែកផ្លូវបាក់២កង់រថយន្តក្រឡាប់ផ្ងារជើងឆ្លងចរន្តឆេះមានផ្សែងហ៊ុយទ្រលោម

ភ្នំពេញៈ បុរសម្នាក់រួមដំណើរជាមួយនារីស្រស់ស្អាតម្នាក់បើករថយន្តទំនើបមួយគ្រឿងក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែកបោះពួយយ៉ាងលឿនបានជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលរងការខូចខាតបាក់ដល់ទៅ២កង់រថយន្តក្រឡាប់ផ្ងាជើងទ្រមេឃតែសំណាងល្អរងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១និង០០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី១ខែកញ្ញាឆ្នាំ២០១៩ស្ថិតតាមបណ្ដោយផ្លូវ២៧១ចំណុចមុខមន្ទីរពេទ្យលោកសង្ឍក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតរថយន្តបង្កម៉ាកRANGE ROVERពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BD 8268បើកដោយបុរសម្នាក់រួមដំណើរនិងនារីស្រស់ស្អាតម្នាក់ទៀតក្នុងទិសដៅពីជើងទៅត្បូងល្បឿនលឿនក្នុងសភាពស្រវឹងស្រាខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹងទំហឹងបណ្ដាលបាក់២កង់រថយន្តបង្កក្រឡាប់ផ្ងាជើងឡើងលើខណៈពេលនោះរថយន្តបានឆ្លងចរន្តឆេះមានផ្សែងហ៊ុយទ្រលោមត្រូវប្រជាពរដ្ឋយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ជាច្រើនបំពងទើបរលត់ទៅវិញរួចកនាំគ្នាជួយគាស់ទ្វារថយន្តយកបុរសម្នាក់ដែលជាអ្នកបើកបរព្រមទាំងនារីរូបនោះចេញពីរថយន្តភ្លាមៗ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញក្រុងមកវាស់វែងស្ទូចយករថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំដោះស្រាយតាមផ្លូវច្បាប់៕

រុស្ស៊ីប្រកាស «បទឈប់បាញ់គ្នា» ចំពេលប្រជាជនស៊ីរី ព្យាយាមឆ្លងកាត់ប៉ុស្តិ៍ព្រំដែន

រុស្ស៊ីៈ រដ្ឋាភិបាលក្រុងមូស្គូ បានប្រកាស បទឈប់បាញ់គ្នា...

កម្ពស់ទឹកទន្លេបាសាក់មានកម្ពស់ ៥.៩២ម៉ែត្រ ស្រុកកោះធំ មានព្រែកនាំដីល្បាប់ សរុបសងខាងទន្លេបាសាក់ចំនួន ៩២ព្រែក

កណ្តាលៈ យោងតាមផេកក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា នៅថៃ្ងទី៣០ ខែសីហា...

សូមបងប្អូនប្រុងប្រយ័ត្នខ្ពស់! នៅតំបន់សមុទ្រមានខ្យល់ខ្លាំង និងរលកខ្ពស់ៗ អាចបង្កគ្រោះថ្នាក់គ្រប់ពេល

ព្រះសីហនុៈ នៅព្រឹកថ្ងៃ៣០ ខែសីហា ឆ្នាំ២០១៩...

រថយន្តហ្វតបើកចុះពីលើស្ពាន ជ្រុលទៅបុកខឿនសួនច្បាររង្វង់មូលព្រហ្មមុខបួន និងបង្គោលភ្លើងបំភ្លឺផ្លូវរងការខូចខាត

ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តស៊េរីទំនើប មួយគ្រឿង...

ផ្លូវលំក្រាលគ្រួសក្រហមភ្ជាប់ពីផ្លូវជាតិលេខ៣វាលរេញ កំពត ពេលនេះត្រូវទឹកហូរកាត់ កម្ពស់ជាងកន្លះម៉ែត្រ

ព្រះសីហនុ​ៈ តាមប្រភពពីមន្ត្រីមូលដ្ឋានបានឲ្យដឹងថា ផ្លូវលំក្រាលគ្រួសក្រហមភ្ជាប់ពីផ្លូវជាតិលេខ៣(វាលរេញ កំពត)ចូលទៅភូមិព្រែកក្រាញ់ក្នុង...

Update៖ ចម្ងល់ពលរដ្ឋតាមតុកាហ្វេ! មិនទាន់ឃើញចំណាត់ការលោក ស ថេត លើអធិការ និងអធិការរងខណ្ឌច្បារអំពៅ ករណីជេរប្រមាថ និងគំរាមអ្នកកាសែត ដាក់ខ្នោះស្ងាត់ឲ្យឈឹង….

ភ្នំពេញៈ ពលរដ្ឋតាមតុកាហ្វេ បានលើកមតិរៀងៗខ្លួនថា រហូតមកដល់ព្រឹកថ្ងៃទី២៩...