ទឹក​មាន​ប្រយោជន៍​សម្រាប់អ្នក​​​សម្រក​ទម្ងន់

ទឹក​ត្រូវបាន​គេ​ទទួលទាន់​នៅក្រោយពេល​ញាំ​អាហារ​រួច ឬ​នៅពេលដែល​ស្រេកឃ្លាន ប៉ុន្តែ​ធាតុពិត​ទឹក​មិនមែន​មានគុណ​ប្រយោជន៍​ត្រឹមនេះ​នោះទេ វា​មាន​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​ ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​ខាង​សុខភាព បាន​រកឃើញថា ទឹក​គឺ​ពិតជា​អាចជួយ​មនុស្ស​ក្នុងការ​សម្រក​ទម្ងន់​។​ ​ជាដំបូង​ទឹក​មាន​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយនឹង​កម្រិត​នៃ​ការរំលាយ​អាហារ​របស់​ក្រពះ​។ ហេតុដូច្នេះ នៅពេលដែល​អ្នក​បាន​ផឹក​វា​បាន​គ្រប់គ្រាន់ គឺ​អ្នក​កំពុង​ជួយ​រាងកាយ​អ្នក ដើម្បី​ធ្វើអោយ​ដំណើរការ នៃ​ការរំលាយ​អាហារ​កាន់តែ​ប្រសើរ​ជាង​មុន​បាន​។​វា​មានន័យថា​រាងកាយ​អ្នក​នឹងមាន​ស្ថានភាព​ល្អប្រសើរ​ក្នុងការ​រំលាយ​អាហារ​ដែល​អ្នក​បានទទួល​ទាន និង​បំប្លែង​វា​ទៅជា​ថាមពល​។​វា​ត្រូវបាន​គេ​ហៅថា​ការរំលាយ​សារជាតិ​ខ្លាញ់​។​ ​បន្ទាប់មកទៀត ទឹក​ជួយ​ក្នុងការ​បំផ្លាញ​នូវ​សារ​ជាតិពុល និង ផលិតផល​នៃ​កាកសំណល់ ដែល​បណ្តាល​ឲ្យ មាន​ផលប៉ះពាល់​ដល់​រាងកាយ​។…

ប៉ា​លី​ស្ទីនជូន​មីស៊ីល​​មួយគ្រាប់​ដល់​អ៊ី​ស្រា​អែល​

មួយ​គ្រាប់​រ៉ុកកែត​ជូន​អ៊ីស្រាអែល​ទំនង​ជា​ការសងសឹក​រ​បស់​ប៉ា​លី​​ស្ទីន​លើ​ការស្លាប់​បាតុកររ​បស់​ខ្លួន​។​ ​គ្រាប់​រ៉ុកកែត​មួយ​គ្រាប់​ត្រូវបាន​បាញ់ហោះ​កាត់​ទីក្រុង​Ashkelon​ក្នុង​ប្រទេស​អ៊ីស្រាអែលដែល​ធ្វើឲ្យ​មាន​ការរងការ​ខូចខាត​ផ្លូវ​មួយ​ខ្សែ​ប៉ុណ្ណោះនិង​មិន​មាន​​របាយការណ៍​ណា​បញ្ជាក់ថា​មាន​ជនរងគ្រោះ​នោះ​ទេ​។​ ​ភ្លាមៗ​ក៏​មិន​មាន​ការបញ្ជាក់​ទទួល​ខុស​ត្រូវ​ពី​សំណាក់​ភាគី​ណាមួយ​ដែរ​ពី​តំបន់​ជំលោះ​GAZA​ក្រោយពី​បាន​ស្ងប់ស្ងាត់​មួយ​រយះ​ស្ថិត​ក្នុង​ការជួយ​សម្រុះសម្រួល​ពី​អេ​ហ្ស៊ី​ប​។​ជំលោះ​ចុង​ក្រោយ​រវាង​អ៊ីស្រាអែល​និង​ប៉ា​លី​ស្ទីន​ត្រូវបាន​ដឹង​ថា​គឺ​ដោយសារតែ​មាន​ការបាញ់​គ្រាប់​រ៉ុកកែត​ពី​សំនាក់​យន្តហោះ​ប្រយុទ្ធ​របស់​អ៊ីស្រាអែល​កាលពី​ខែ​វិច្ឆិកា​ថ្មីៗ​នេះ​។​ ​លើក​នេះ​ត្រូវបាន​គេ​សង្ស័យថា​មកពី​មាន​ការស្លាប់​បាតុករ​ជនជាតិ​ប៉ា​លី​​ស្ទីន​ម្នាក់​នៅក្នុង​មន្ទីរឃុំឃាំ​ង​របស់​អ៊ីស្រាអែល ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​មាន​អំពើ​នូវ​បាតុកម្ម​ប្រឆាំង​ក្នុង​តំបន់​West Bank​។​ ​នៅក្នុង​អំពើ​ហិង្សា​ចុងក្រោយ​ដែល​បាន​កើតឡើង​នៅ​តំបន់​West Bank​ទាហាន​អ៊ីស្រាអែល​បាន​បាញ់សម្លាប់​​និង​ធ្វើឲ្យ​របួស​បាតុ​ករ​ជនជាតិ​ប៉ាលីស​ស្ទីន​ដល់ទៅ​5​នាក់​និង​មាន​ក្មេង​ប្រុស​អាយុ​15​ឆ្នាំ​ម្នាក់​កំពុង​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​បំផុត​។​ ​ពិធី​ដង្ហែរ​សព​ជាមួយ​អ្នកចូលរួម​រាប់ពាន់​នាក់​និង​ពួក​បាតុករ​ដែល​មាន​កំហឹង​ជាច្រើន​កំពុងតែ​ធ្វើឲ្យ​មានសំពា​ធនិង​ការដាក់​បម្រាម​​ការពា​រយ៉ាង​ខ្លាំង​នៅពេល​ដែល​ដំណើរ​ទស្សនកិច្ច​របស់​លោក​Barak Obama​នឹង​ត្រូវធ្វើ​នៅក្នុង​កំឡុង​ខែ​ក្រោយ​៕​

Lionel Messi​បែក​ដៃ​ខណៈដែល​ប៉ះ​ជាមួយ​និង Sevilla(មានវីដេអូ​)

​បន្ទាប់​ពី​ការប៉ះទង្គិច​គ្នា បាន​ធ្វើឲ្យ​ដៃ​របស់​តារាបាល់ទាត់​ឆ្នើម​ក្លិប FC Barcelona កីឡាករ Lionel Messi​ហូរ​ឈាម​សស្រាក់​។​ ​គេហទំព័រ FC Barcelona បាន​ចាប់​យក​រូបភាព​ដែល​ការ​ប៉ះ​គ្នា​កាលពី​ថ្ងៃអាទិត្យ​ក្នុង​​ជំនួប​ជើង​ជាមួយនិង ក្លិប Sevilla​នោះ​។​គ្រោះថ្នាក់​ដោយ​ចៃដន្យ​នេះដែរ​កើតឡើង​ខណៈ​ដែល​អ្នកលេង Sevilla កីឡាករ Jesus Navas បាន​ជ្រុលជើង​ទៅ​ជាន់​ដៃ​របស់ Lionel Messi​រហូត​ទាល់តែ​បែក​ចេញឈាម​។​តែ​ទោះជា​យ៉ាងណា​កីឡាករ…

សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ចាយ​លុយ​អឺរ៉ូ​ធ្លាក់​ចុះ​ម្ដង​ទៀត​ក្នុង​ឆ្នាំ​ ២០១៣​​

Reuters៖ ពួក​ប្រទេស​ចាយលុយ​អឺរ៉ូ នឹង​មិនមាន​កំណើនសេដ្ឋកិច្ច​កើនឡើង​ទេ រហូតដល់​ឆ្នាំ ២០១៤ ដោយ​អ្នកវិភាគ​បាន​ជឿជាក់ថា បណ្ដាលមកពី​ធនាគារ​ខ្វះ​លុយ​សម្រាប់​ឲ្យ​ខ្ចី​។​ ​យោងតាម​គណៈកម្មាធិកា​រ​ប្រទេស​ចាយលុយ​អឺរ៉ូ បាន​ឲ្យ​ដឹងថា សេដ្ឋកិច្ច​រួម​របស់​ប្រទេស​ដែល​ស្ថិតនៅក្នុង​តំបន់​ចាយលុយ​អឺរ៉ូ នឹង​ធ្លាក់ចុះ ០,៣​ភាគរយ នៅក្នុង​ឆ្នាំ ២០១៣ នឹង​ក្លាយទៅជា​វិបត្តិ​ជា​លើក​ទី​២ ហើយ​នឹងមាន​រយៈពេល​វែង​ជា​កាលពី​ឆ្នាំ ២០០៩​។​ ​កាលពី​ចុងឆ្នាំ ២០១២ កន្លងទៅ…

ថ្នាក់ដឹកនាំរបស់ចិន​ចង់ឲ្យការអភិវឌ្ឍន៍​​នៃ​​រ​អ​ង្គ​ការ​​ស​ហ​ប្រ​តិ​ប​ត្តិ​កា​​រ​​សៀង​​ហៃ​កាន់តែ​មានភាពប្រសើរ​

ស៊ីន​ហួរ​៖​ មេដឹកនាំ​ចិន​លោក​ Xi Jinping នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​ស្នើរ​ឲ្យមាន​ការ​អភិ​វ​ឌ្ឍ​ន៍​កាន់តែ​ប្រសើរ​នៃ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ នៅពេល​ជំនួប​ជាមួយនឹង​លោក​រដ្ឋលេខាធិការ​ថ្មី​ Dmitry MEzentsev​។​ ​លោក​ Xi ​មាន​ប្រសា​ស​ថា​ស្ថានភាព​អន្តរជាតិ​សព្វថ្ងៃ​​ជា​អ្នក​ធ្វើឲ្យ​មើល​​ឃើញ​​ការផ្លាស់​ប្តូរ​​យ៉ាង​ស្មុគ្រ​ស្មាញ​នៃ​មនុស្សជាតិ​។ ​លោក​បាន​បញ្ជាក់ទៀតថា​ការយកចិត្តទុកដាក់​លើ​ការងារ​ពី​សំណាក់​​សមាជិក​នៃ​អង្គការ​ SCO​ ជា​មូលដ្ឋានគ្រឺះ​នៃ​ការធ្វើឲ្យ​​មាន​លទ្ធផល​​ល្អ​ប្រសើរ​សម្រាប់​​​ប្រជាជាតិ​ចិន​និង​ពិភពលោក​ផ​ង​ក្នុង​ការស្តារ​ និង​ធ្វើឲ្យ​មាន​ស្ថេរភាព​ដល់​សហប្រតិបត្តិ​ក្នុងប្រទេ​ស​ និង​អន្តរជាតិ​។​ ​​​​​ ​លោក​ Mezentsev…

អ​ង្គ​​កា​រ​​​ Nasa​ ​រ​ក​​ឃើ​ញ​ភ​ព​ថ្មី​មួ​​​យ​ទៀត​​​

ប្រតិបត្តិការ​Kepler​របស់​អង្គការ​Nasa​បាន​រកឃើញ​ប្រព័ន្ធ​ភព​ថ្មី​មួយ​ដែល​មាន​ភព​តូចៗ​មួយចំនួន​មាន​រាង​ស្រដៀង​និង​ភព​ផែនដីដែលនៅជុំវិញ​ព្រះអាទិត្យ​ផងដែរ​។​ ​ភព​ទាំងនោះ​ស្ថិត​នៅក្នុង​ចំណុច​​មួយ​ដែល​គេ​ហៅថា​Kepler-37​មានចម្ងាយ​​​ប្រមាណ​210​ឆ្នាំ​ពន្លឺ​ពី​ផែនដី​យើង​។​ក្នុងចំនោម​នោះ​ភព​ដែល​តូច​ជាងគេ​គឺ​Kepler-37b​មាន​ទំហំ​ធំ​ជាង​ព្រះច័ន្ធ​បន្តិច​។​អ្នក​តារាវិទូ​វិទ្យាសាស្ត្រ​ជឿជាក់​ថា​ភព​នេះ​មិន​មាន​បរិយាកាស​សមស្រប​សម្រាប់​​ការរស់នៅ​នោះទេ​ហើយ​មាន​ស្ថានភាព​សុទ្ធតែ​ថ្ម​ផង​។​ ​ភព​មួយទៀត​ដែល​ស្ថិតនៅ​ក្បែរ​នោះ​Kepler-37d​ជា​ភព​មាន​ទំហំ​តូច​ជាង​ភព​ព្រះ​សុក្រ​ហើយ​ធំ​ជាង​ភពផែនដី​ពីរដង​។​ ​កំដៅ​នៃ​ភព​ក្នុង​ប្រព័ន្ធ​ភព​មួយ​នេះ​អាច​មាន​កំដៅ​រហូតដល់​800​ហ្វារិ​ន​ហៃ​ដែល​ត្រូវ​ជា​ជាង​400​អង្សារ​៕​

WHO ប្រកាស​កម្រិត​អាសន្ន​នៃ​ជំងឺ​គ្រុន​ឈាម​នៅ​កេនយ៉ា

ស៊ិនហូ៖ អង្គការ​សុខា​ភាព​ពិភពលោក (WHO) ប្រកាស​ពី​កម្រិត​អាសន្ន​នៃ​មេរោគ​គ្រុនឈាម​នៅក្នុង​តំបន់​ព្រំព្រទល់​ប្រទេស​កេ​ន​យ៉ា និង​ស៊ូ​ម៉ាលី ក្រោយពី​បាន​រកឃើញ​មាន កើត​ជំងឺ​នេះ​២៨​ករណី​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​មនុស្សជាតិ​បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ កន្លងទៅ​។​ ​យោងតាម​ការស្រាវជ្រាវ​របស់​ក្រុម​ភ្នាក់ងារ WHO កាលពី​ពាក់កណ្ដាល​ខែមករា បាន​ឲ្យ​ដឹងថា ក្នុងចំណោម​គំរូ​តាង ៨​នាក់​មាន ៧​នាក់​មាន​សញ្ញាញ​វិជ្ជា​មាន​។​ WHO បាន​ឲ្យ​ដឹងថា មេរោគ​នេះ​មាន​រោគសញ្ញា​ស្រដៀង​គ្នា​នឹង​ជំងឺគ្រុនចាញ់ ដែល​បច្ចុប្បន្ន​បានកើត​មាន​នៅលើ​ប្រទេស​ជាង…

អា​មេ​រិ​ក​​បា​ត់​ប​ង់​​ទំ​នា​ក់​ទំ​ន​ង​​​ស្ថា​នី​យ៍​​អ​ន្ត​រ​​​ជាតិ​​លំ​ហ​រ​​អា​កា​ស​​​

ភ្នាក់ងារ​ទី​អវ​កាស​NASA​របស់​អា​មេ​រិកា​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ពី​ការបាត់បង់​ការទំនាក់ទំនង​ជាមួយ​ស្ថានីយ​អវកាស​អន្តរជាតិ ប៉ុន្តែ​ត្រូវបាន​គេ​ជឿជាក់ថា​ស្ថានភាព​របស់​វា​គឺ​មិន​មាន​បញ្ហា​អ្វី​ធំដុំ​នោះ​ទេ​។​ ​បញ្ហា​អាច​បណ្តាលមកពី​ការ​update ប្រព័ន្ធ​software​មួយចំនួន​ក្នុង​ស្ថានីយ​អ​វ​កាស​ហើយក៏​មាន​ទិន្នន័យ​មួយចំនួន​មិន​បាន​ដំនើរការ​ឡើងវិញ​។​មួយ​ម៉ោង​ក្រោយ​ពី​មិន​ដំណើរ​ការ​នៃ​ការទំនាក់ទំនង​លោក​Kevin Ford​មេបញ្ជាការ​ប្រចាំ​នៅ​ស្ថានីយ​អវ​កាស​អាចទាក់ទង​នឹង​ស្ថានីយ​របស់​រុ​ស្សី​បាន​បន្តិច​ហើយ​ប្រាប់​ថា​អ្នក​ទាំងអស់​គ្នា​នៅ​ទីនោះ​មិន​មាន​បញ្ហា​ទេ ពួកគេ​កំពុង​ធ្វើ​ការជួសជុល​លើ​បញ្ហា​ដែល​មាន​។​ ​ស្ថានីយ​អ​វ​កាស​អន្តរជាតិ​ISS( International Space Station ) ដែល​មាន​អាកាសយានិក​អាមេរិក​ម្នាក់​រុ​ស្សី​ពីរ​នាក់​ត្រូវ​បាន​បញ្ជាក់ថា​មិន​ស្ថិត​ក្នុង​ករណី​គ្រោះ​ថ្នាក់​ណាមួយ​ទេ​៕​

រ​ម​ណី​យ​ដ្ឋា​ន​​ភ្នំ​​​ដា​ទ​ន្ទឹ​ង​​រ​ង​ចាំ​​ភ្ញៀ​វ​​​ទេ​ស​ច​រ​ណ៍​​ទៅ​​ក​ម្សា​ន្ត​​

រមណីយដ្ឋាន​ភ្នំ​ដា ជា​ប្រវត្តិសាស្ត្រ​មួយ​មាន​កម្រិត​ចំណាស់​ជាង​គេ​ក្នុងចំនោម​រមណីយដ្ឋាន​ទេសចរណ៏ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជា​ផែនទី​ចំណាស់​ចំបង​នៃ​នគរគោកធ្លក​ស្ថិតនៅ ឃុំ​គោកធ្លក ស្រុក​អង្គរ​បូរី ខេត្ត​តាកែវ​មាន​ចំងាយ ១០២​គ​.​ម ដោយ​ប្រើ​រយៈពេល ៣ ម៉ោង​ពី​រាជធានី​ភ្នំពេញ​ដោយ​កាត់​តាម​ស្រុក​សំរោង ស្រុក​ព្រៃកប្បាស និង ស្រុក​អង្គរ​បូរី​។ ប៉ុន្តែ​បើ​យើង​ធ្វើ​ដំណើរ​ពី​ទី​រួម​ខេត្ត​មាន​ចំងាយ ២៤ គ​.​ម ក្នុង​រដូវវស្សា​ត្រូវ​ធ្វើដំណើរ​តាម​ផ្លូវទឹក ដោយ​ជិះ​កាណូត ត្រូវ​ប្រើ​រយៈពេល…

អ​តី​ត​​មេ​ដឹ​ក​នាំ​​គុ​យ​បា​​លោ​ក​ ​Fidel​ ​Castro​ប្រ​កា​ស​​​ថា​ប្រ​ធា​នា​ធិ​ប​តី​វេ​​នេ​​​ហ្ស៊ុ​​​យ​​អេ​​ឡា​​ធូ​រ​​​ស្រា​ល​​ពី​​​ជំ​ងឺ​​

អតីត​មេដឹកនាំ​គុយបា​លោក Fidel Castro ដែល​មាន​អាយុ​86​ឆ្នាំ​បាន​ធ្វើ​សេចក្តីប្រកាស​មួយ​ថា​លោក​ប្រធានាធិបតីវេនេ​ហ្ស៊ុ​យ​អេ​ឡា​Hugo Chavez ដែល​កំពុង​មាន​ជំងឺ​នោះ​មាន​ភាព​ធូរស្រាល​បន្តិច​ហើយ​បន្ទាប់​ពី​ការវះកាត់​លើក​ទី​បួន​តាំងតែ​ពី​ខែ​ធ្នូ​2011​មក​ម្លេះ​។​ ​លោក​ត្រូវបាន​ចាត់ទុក​ថា​ជា​បុគ្គល​សំខាន់​ក្នុង​តំបន់​អាមេរិក​ឡាទីន​និង​កា​រ៉ា​បី​ន​ប៉ុន្តែ​ការ​បន្ត​មិន​បង្ហាញ​វត្តមាន​របស់​ខ្លួន​ជា​សារ​ធា​រណះ​នេះ​ត្រូវ​ក្រុម​អ្នកប្រឆាំង​បង្កើត​ពាក្យ​ច​ចាម​អារាម​ថា​លោក​កំពុង​ស្ថិតក្នុង​ស្ថានភាព​មិន​ប្រាកដប្រជា​ណាមួយ​។​ ​ក្នុងនោះ​លោក​អនុ​ប្រធានាធិបតី Nicolas Maduro ក៏​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ដែរ​ថា​ការព្យាបាល​ជំងឺមហារីក​របស់​លោក​ប្រធានាធិបតី​គឺ​ជា​រឿង​សំខាន់​បំផុត​ហើយ​លោក​មានគំនិត​សុទិដ្ធិនិយម​ទៅ​លើ​ការព្យាបាល​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​នៅក្នុង​ប្រទេស​គុយបា​ដែល​ជា​កន្លែង​លោក Chavez សម្រាក​​ព្យាបាល​ជំងឺ​៕​ អតីត​មេដឹកនាំ​គុយបា​លោក Fidel Castroប្រកាស​ថាប្រធានាធិបតីវេនេ​ហ្ស៊ុ​យ​អេ​ឡា​ធូរ​​ស្រាល​ពី​ជំងឺ​ អតីត​មេដឹកនាំ​គុយបា​លោក Fidel Castroប្រកាស​ថាប្រធានាធិបតីវេនេ​ហ្ស៊ុ​យ​អេ​ឡា​ធូរ​​ស្រាល​ពី​ជំងឺ​ ប្រែ​សម្រួលអត្ថបទ​ដោយ​៖Mr.News