អាល្លឺម៉ង់​​កោះហៅ​អគ្គរដ្ឋទូត​កូរ៉េខាងជើង​មក​សាកសួរ​ដើម្បីឲ្យអ​ស់​ការព្រួយបារម្ភ​

​ប៊ែក​ឡាំង​: កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​ក្រសួងការបរទេស​របស់​អាល្លឺ​ម៉ង់​បាន​កោះហៅ​និង​សាកសួ​រព័ត៌​មាន​ពី​អគ្គរដ្ឋទូត​របស់​កូរ៉េខាងជើង​ស្តីពី​ស្ថានភាព​តានតឹង​ដែល​បន្ត​ដល់​ការព្រួយបារម្ភ​របស់ខ្លួន​។​ ​រដ្ឋាភិបាល​ក្រុង​ប៊ែក​ឡាំង​បាន​កំពុង​បន្ត​ការពិភាក្សា​ជាមួយនឹង​ដៃគូ​សហគមន៍​អឺរ៉ុប​ដើម្បី​ផ្តល់​ការ​ព្រឹក្សា​និង​ការដោះដូរ​យោបល់​គ្នា​លើ​ការសម្រេច​ចិត្ត​និង​ការទទួលខុសត្រូវ​ជា​រួម​ណា​មួយ​លើ​បញ្ហា​នេះ​។​ ​ភាព​តានតឹង​ដែល​បាន​ចាប់ផ្តើម​កាន់តែខ្លាំង​ឡើង​នៅ​ពេល​ក្រោយពេល​កូរ៉េខាងជើង​ធ្វើការ​តេស្ត​សាកល្បង​សមត្ថភាព​នុយក្លេអ៊ែរ​របស់​ខ្លួន​លើក​ទី​បី​កាលពី​ថ្ងៃ​ទី​ 12 ​ខែ​កុម្ភះ​ក្នុង​ន័យ​ប្រឆាំង​នឹង​សមយុទ្ធ​យោធា​រួម​រវាង​អាមេរិក​និង​កូរ៉េ​ខាងត្បូង​ដោយ​ឡេស​ថា​ជា​ការគំរាមកំហែង​មកលើ​សុវត្ថិភាព​របស់​កូរ៉េ​ខាងជើង​ហើយ​ការ​ធ្វើ​តេស្ត​នេះ​គឺ​គោលបំណង​ពង្រឹង​នូវ​គុណភាព​ការពារ​ប្រទេស​ខ្លួន​ប៉ុណ្ណោះ​៕​

Balotelli បង្ហាញ​រូបភាពស្អិត​រមួត​ជាមួយនិង​មិត្តស្រីថ្មី​នៅលើ Instagram​

ខ្សែប្រយុទ្ធ​​របស់​ក្លិប​ AC Milan កីឡាករ Balotelli បានបង្ហាញ​អារម្មណ៍​របស់ខ្លួន​ចំពោះ​មិត្តស្រី​បន្ទាប់​ដែល​ជាតារាម៉ូដែល នាង Fanny Neguesha ហើយគិតថា​និង​​រួម​រស់ជាមួយនិង​នាង​​សម្រាប់រយៈពេល​យូរ​។ កីឡាករ Balotelli គឺ​ជាកីឡាករ​ដែល​កំពុង​ស្រវឹង​ជា​មួយ​និង​ផ្លូវ​ភេទរបស់​តារាម៉ូដែលស្រី Fanny Neguesha ដោយប៉ុន្មាន​ថ្ងៃ​មកនេះកីឡាករ​ស្បែកខ្មៅរូបនេះ​បានបង្ហើប​ព័ត៌មាន​នៅលើទស្ស​នា​វដ្តី Vanity Fair magazine ថា…

WHO ៖​មិនទាន់មាន​ភស្ដុតាង​បញ្ជាក់ថា ជំងឺផ្ដាសាយបក្សី​នៅ​ចិន អាច​ចម្លង​មនុស្ស ទៅ​មនុស្ស​

​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ឲ្យ​ដឹងថា នៅពេលនេះ មិនទាន់មាន​ភស្ដុតាង​ណាមួយ​បញ្ជាក់ថា ជំងឺ​គ្រុនផ្ដាសាយ​បក្សី ដែល​បានសម្លាប់​បុរស​ជនជាតិ​ចិន ចំនួន ២​នាក់ អាច​ឆ្លង​ពី​មនុស្ស ទៅ​មនុស្ស​ទេ​។​ ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ឲ្យ​ដឹងថា បុរស​ទាំង ២​នាក់​នោះ មាន​ម្នា​ក់វ័យ ៨៧​ឆ្នាំ និង​ម្នាក់ទៀត​អាយុ ២៧​ឆ្នាំ…

ស្ថានភាព​ស្រី​ស្រស់​សើចយំ​អង្វរ​មិត្ត​ប្រុស​ក្នុង​ឈុត​ប៊ី​គីនី

​នៅ​ពេល​ថ្មីៗ​នេះ​គេ​សង្កេត​វិដេអូ​ឃ្លិប​មួយ​ដែល​និយាយ​ពី​នារី​ម្នាក់​ត្រូវបាន​មិត្ត​ប្រុស​របស់ខ្លួន​បិទទ្វារ​ឡាន​មិនឲ្យ​ចូលនៅ​ទីសំចត់​មួយក​ន្លែ​ង ដោយ​នាង​ស្ថិត​ក្នង​ស្ថានភាព​ស្លៀក​ឈុត​ប៊ី​គីនី ដែល​ធ្វើឲ្យ​នាង​ខ្មាស់​គេ​។​ ​វីដេអូ​ឃ្លិប​ដែល​មាន​រយៈពេល ១​នាទី នេះ បាន​ធ្វើឲ្យ​នាង​ស្ថិតក្នុង​ស្ថានភាព​ខ្មាស់​គេ នៅពេល​ដែល​មិត្ត​ប្រុស​របស់ខ្លួន បាន Lock សោរ​រថយន្ត​ឲ្យ​នាង​ឈរ​នៅ​ខាងក្រៅ​។​តែ​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​នៅ​ក្នុង​វីដេអូ​ឃ្លិប​នេះ​គឺ​នារី​ម្នាក់នេះ ស្ថិតក្នុង​ស្ថានភាព​ឈុត​ប៊ី​គីនី ។​ក្នុង​វីដេអូ​ឃ្លិប​ដដែល​នេះ​នាង​បាន​ព្យាយាម អង្វរ និង​ប្រើ​អំពើហិង្សារ​លើ​រថយន្ត នៅតែ​មិត្ត​ប្រុស​របស់​នាង​មិន​ខ្វល់ និង​បើកទ្វារ​ឡាន​ឲ្យ​ឡាន​៕ ​ទស្សនា​វីដេអូ​ឃ្លិប​ដូចខាងក្រោម​៖ ​

អា​​មេ​រិក​ ​និ​ង​​រុ​ស្ស៊ី​​​​​ពិ​ភា​ក្សា​​ពី​​ប​ញ្ហា​​​​កា​រ​​ពា​រ​​មី​ស៊ី​ល​​

វ៉ាស៊ីនតោន​:​លោក​Chuck Hagel​ដែល​ទើបនឹង​ឡើងកាន់តំណែង​ថ្មី​ជា​លេខាធិការ​ក្រសួង​ការពារជាតិ​បាន​ទទួល​ជំនួប​តាម​ទូរស័ព្ទ​ជាមួយ​ដៃគូ​ពិភាក្សា​ខាង​ភាគី​រុ​ស្ស៊ី​លោក​Sergey Shoygu​កាលពី​ថ្ងៃ​ច័ន្ទ​លើ​បញ្ហា​មួយចំនួន​ដែល​ទាក់ទង​នឹង​សន្តិសុខ​ពិភពលោក​និង​មាន​ការយល់​ព្រមព្រៀងគ្នា​លើ​បញ្ហា​ការការពារ​មី​ស៊ី​ល​ផងដែរ​។​ ​ក្នុង​ការរាយការណ៍​មួយ​ពី​មន្ទីរ​ប៉ង់​តា​ហ្គោន​របស់​អាមេរិក​បាន​និ​យាយ​ថា​លោក​Shouygu​បាន​ទួរស័ព្ទ​ទៅ​លោក​Hagel​ក្នុង​គោលបំណង​ចូលរួម​អបអរសាទរ​នឹង​ការ​ឡើងកាន់តំណែង​ថ្មី​របស់​លោក​Hagel​។​ក្រៅ​ពី​បញ្ហា​មី​ស៊ី​ល​ភាគី​ទាំង​សងខាង​ក៏​បាន​ផ្តោះ​ប្តូរម​តិ​ទៅ​លើ​បញ្ហា​មួយចំនួន​ទៀត​ដូចជា​អាហ្គានីស្ថាន ស៊ី​រី អ៊ីរ៉ង់​និង​កូរ៉េខាងជើង​។​ ​លោ​ល​Shouygu​បាន​បញ្ជាក់​ពី​បំណង​របស់​គាត់​ក្នុង​ការពិភាក្សា​ឡើងវិញ​ជាមួយ​និង​អាមេរិក​លើ​បញ្ហា​គ្រាប់​មី​ស៊ី​លខ​ណះ​ដែល​លោក​Hagel​ក៏​បាន​យល់ព្រម​តាម​សំណើរ​ក្នុង​ការលើក​ការប្រជុំ​សា​ជា​ថ្មី​ជាមួយ​នឹង​រុ​ស្ស៊ី​ដោយ​នឹង​អនុញ្ញាតិឲ្យ​លោក​Jim Miller​ដែល​ជា​ជំនួយការ​និង​ទីប្រឹក្សា​ជា​អ្នកចូលរួម​។​ ​លោក​Hagel​ក៏​បាន​ប្រាប់​ទៅ​លោក​Shouygu​ផងដែរ​ថា​ខ​ណះ​ដែល​អាហ្គានីស្ថាន​ហាក់ដូចជា​មាន​ភាពប្រសើ​រ​បន្តិច​ហើយ អាមេរិក​នឹង​នៅតែ​ព្យាយាម​ឲ្យ​រុ​ស្ស៊ី​និង​ប្រទេស​ដទៃ​ទៀត​នូវ​ព័ត៌​មាន​ពី​ស្ថានភាព​និង​សភាពការណ៍​នានា​ដែល​អាមេរិក​ទទួលបាន​៕​ លោក Sergey Shoygu   លោក Chuck Hagel

ព្យុះ​ភ្លៀង​និង​ព្រិល​នៅចិនភាគ​​ខាង​ត្បូង​​បាន​​សម្លាប់​មនុ​ស្ស​ ៨ នាក់​

យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួរបាន​ឲ្យដឹងថា​ កាលពី​ថ្ងៃទី ២០ ខែ មិនា ឆ្នាំ ២០១៣ ម្សិលមិញ​ សាលាក្រុង​នៃ​ទីក្រុង​Dongguan​បាន​រាយការណ៍​ថា​ជន​ចំ​នួ​ន​អ្ន​ក​ស្លា​​ប់​8​នា​​ក់​និ​ង​136​នា​ក់​ទៀ​ត​ត្រូ​វ​បា​ន​រ​ង​រ​បួ​ស​នៅ​ក្នុង​គ្រោះ​ថ្នា​ក់​ធ​ម្ម​ជា​តិ​ព្យុះ​ភ្លៀ​ង​លា​យ​ព្រិ​ល​ទឹ​ក​ក​ក​ដែ​ល​បា​​​ន​វា​យ​លុ​ក​ទី​ក្រុ​ង​Dongguan​ភា​គ​ខា​ង​ត្បូ​ង​ខេ​ត្ត​Guangdong​រ​ប​ស់​ចិ​ន​កា​ល​ពី​ម្សិ​លមិ​ញនេះ​។​​ព្យុះ​​ភ្លៀ​ង​​និ​ង​​ព្រិ​ល​​បា​ន​​ប​ក់​បោក​​ម​ក​ដល់​ទី​ក្រុង​កាលពី​ល្ងាចម្សិលមិញ​ជាមួយនឹង​កម្លាំង​ខ្យល់​ខ្លាំង​និង​ភ្លៀង​ជន់​ជោរ​ដែល​ធ្វើ​ឲ្យ​សង្កាត់​បី​មាន​ការប៉ះពាល់​ខ្លាំង​បំផុត​។​ ​ទោះបីជា​យ៉ាងណា​រដ្ឋាភិបាល​បាន​បញ្ជូន​កង​សង្គ្រោះ​និង​ក្រុមការងារ​ជំនួយ​និង​ពាក់ព័ន្ធ​ទៅដល់​កន្លែង​រងគ្រោះ​ហើយ ហើយ​ខ្លួន​កំពុង​ធ្វើ​ការអង្កេត​បន្ថែ​ម​ពី​មូលហេតុ​និង​ការព្យាករណ៍​ទុក​នូវ​ស្ថានភាព​ដែល​អាច​កើត​មាន​ម្ត​ងទៀត​ណា​មួយ​នា​ពេល​មុខ​៕​

Jiyoung សមាជិក Kara ព្យាយាម​សិក្សា​នៅ​សាកលវិទ្យាល័យ​

តារាចម្រៀង Jiyoung សមាជិក​របស់​ក្រុម Kara នៅ​ពេល​ថ្មីៗ​នេះ​ដែរ​ត្រូវ​បាន​គេ​ប្រទះឃើញ​នាង​ធ្វើ​ដំណើរ​តាម​ដង​វិថី ដែល​ធ្វើឲ្យ អ្នកគាំទ្រ​តារាចម្រៀង​រូបនេះ​មាន​ការចាប់អារម្មណ៍​ជា​ពន់ពេក​។​ ​តារា​ស្រី​ដ៏​ឆើត​រូបនេះ បាន​តុបតែង​ខ្លួន​គួរឲ្យ​ទាក់ទាញ ជាមួយ​និង​សម្លៀក​សាមញ្ញា ដោយ​ដំណើរ​ដោយ​ថ្មើរជើង​ជាមួយ​និង​សៀវភៅ ដែល​មាន​នៅ ក្នុង​ដៃ​។​ ​មើលទៅ នាង Jiyoung ពិត​ជា​គួរឲ្យ​ចាប់​អារម្មណ៍មែនទែន ដោយ​ឧស្សាហ៍​ព្យាយាម​ក្នុង​ការសិក្សា ក្នុង​ស្ថានភាព​ជា​និស្សិត​។​ ​នាង…

កីឡាករ Torres បែក​ច្រមុះ ខណៈ​ប៉ះ​ជាមួយ​និង​ក្លិប​Steaua Bucharest(​មាន​វីដេអូ​)

​ខ្សែប្រយុទ្ធ​របស់​តោ​ខៀវ Chelsea កីឡាករ Torres បាន​ហូរ​ឈាម​សម្រាក់​ខណៈដែល ខ្សែការពារ​កីឡាករ Lukasz Szukala​របស់​ក្លិប Steaua Bucharest បាន​រត់​ឈាន​ចំ​មុខ ខណៈ​ដែល​កីឡាករ​ខ្សែប្រយុទ្ធ​រូបនេះ​ដួល​នៅ​ដី​នោះ ដែល​បណ្តាលឲ្យ​បែក​ច្រុមុះ​ហូរឈាម​។​ ​ស្ថានភាព​នេះ​កើតឡើង ក្នុងជំនួប​ជើង​ដំបូង កាល​ពី​ជុំ​ទី ១៦ នៃ​កម្មវិធី Europa League…

ប្រធា​នា​ធិបតី​ថ្មីចិន​ពិភាក្សាការ​ងារ​ជាមួយនិង​ Barak Obama​​តាម​រយៈ​ទូរ​ស័ព្ទ​

ប្រជា​នា​ធិបតី​ថ្មី​នៃ​ប្រទេស​ចិន​បាន​ជួប​សំណេះសំណាល​ជាមួយ​នឹង​លោក​ប្រធានាធិបតី​របស់​អាមេរិក​កាលពី​ថ្ងៃ​ម្សិលមិញ​តាមរយះ​ប្រព័ន្ធ​ទូរស័ព្ទ​ក្នុង​គោលបំណង​បង្កើន​និង​ពង្រីក​ទំនាក់ទំនង​ថែមទៀត​និង​ការគោរព​រវាង​គ្នា​នឹង​គ្នា​ផង​ដែរ​។​ ​ក្នុង​ឱ​កាស​ដើម្បី​អបអរ​ការ​ឡើងកាន់តំណែង​របស់លោក​Xi Jinping​លោក​Barak Obama​បាន​មាន​ប្រសា​ស​ថា​ទំនាក់ទំនង​របស់​ចិន​និង​អាមេរិក​ក្នុង​រយះពេល​4​ឆ្នាំ​ចុងក្រោយ​នេះ​គឺ​ពិតជា​ល្អ​ខ្លាំងណាស់ ទំនាក់ទំនង​រវាង​ពួកយើង​អាមេរិក​និង​ចិន​គឺ​អាច​បង្កើត​នូវ​ប្រវត្តិសាស្ត្រ​មួយ​នៃ​ការអភិវឌ្ឍន៍​នា​ថ្ងៃ​អនាគត​។​ Obama​បាន​និយាយ​បន្ថែម​ទៀតថា​ភាគី​ខាង​អាមេរិក​មាន​បំណង​ពង្រឹង​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​រវាង​គ្នា​តាមរយះ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ការមើល​ថែរក្សា​ស្ថេរភាព​និង​សន្តិភាព​ជូន​ប្រជាជាតិ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​។​ ​លោក​Xi​បាន​ឆ្លើយតប​ទៅ​វិញ​ថា​ចិន​នឹង​អាមេរិក​គឺ​ពិតជា​អាច​ថែរក្សា​និង​ពង្រីក​ចំណង​ទំនាក់ទំនង​តាមរយះ​ភាព​ទុកចិត្ត​គ្នា​ទៅវិញទៅមក​និង​ភាព​ជា​ដៃគូ​ដែល​មាន​លក្ខណះ​រឹងមាំ​និង​ស្ថិតស្ថេរ​។​លោក​Xi​ក៏​បាន​សង្កត់ធ្ងន់​ដែល​ថា​រយះពេល​យូរ​យ៉ាងណា​ដែល​ភាគី​ទាំង​​សងខាង​គោរព​និង​ឲ្យ​ភា​ពទុក​​ចិត្ត​រវាង​គ្នា​និង​គ្នា នោះ​ប្រជាជាតិ​អាស៊ី​អាគ្នេយ​និង​ជា​អ្នក​ទទួលផល​ច្រើនជាងគេ​ហើយ​វា​នឹង​អាច​ប្រែក្លាយ​ទ្វីប​មួយ​នេះ​ជា​តំបន់​ដែល​មាន​សន្តិសុខ​និង​សន្តិភាព​ពេញ​បូរិបូរ​ណ៍​។​ ​អ្នក​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​គ្នា​ទៅលើ​ស្ថានភាព​មួយចំនួន​នៅលើ​ពិភពលោក​ដូចជា​បញ្ហា​ឧបទ្វីប​កូរ៉េ​និង​តំបន់​មានវិបត្ត​ជាច្រើន​ទៀត​ហើយ​លោក​Xi​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ចិន​នឹង​រក្សា​ចំហរ​របស់​ខ្លួន​ក្នុង​ការធានា​ឲ្យមាន​ការកែ​ប្រែ​នូវ​វិបត្ត​ទាំងនោះ​។​

ពេជ្រ​ សោភា​ គ្រោះថ្នាក់ចរាចរណ៍​ ច​ចាម​អារាម​ថា​មិន​អា​ច​ឡើង​ច្រៀង​ក្នុងកម្មវិធី នៅថ្ងៃទី ៨ មីនា

តារាចម្រៀង​ស្រី​ជួរមុខ​របស់​ផលិតកម្ម រស្មី​ហង្ស​មាស កញ្ញា ពេជ្រ សោភា ដែល​ងាកខ្លួន​មក​ក្រ​សោប​​បទ​ក​ន្ទ្រា​ក​អារម្មណ៍ នោះ នៅ​ពេល​ថ្មីៗ​នេះដែរ បាន​លេច​ព័ត៌មាន​ថា នាង​កំពុង​រង​គ្រោះថ្នាក់​ចរាច​រណ៍​។​ ​ជុំវិញ​នៃ​គ្រោះថ្នាក់​ច​រារ​ចរណ៍​នេះដែរ បាន​លេច​ឭ​ព័ត៌មាន​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ខ្សឹបខ្សៀវ​មិន​ដាច់ ថា​នាង​កំពុង​រង​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ ដែល​មិន​អាច និង​ឡើង​ច្រៀង​ក្នុង​កម្មវិធី ធំ​ប្រចាំឆ្នាំ របស់​ផលិតកម្ម​រស្មី​ហង្ស​មាស Best of the…