រដ្ឋប៉ារ៉ាណារបស់ប្រទេសប្រេស៊ីល មនុស្ស ១០ នាក់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍
យ៉ាងហោចណាសមានអ្នកដំណើរចំនួនជាង ១០ នាក់បានបាត់បង់ជីវិត និងចំនួន ៤២ នាក់ផ្សេងទៀតទទួលរងរបួស ក្នុងពេលដែល រថយន្តដឹកអ្នកដំណើរមួយគ្រឿង បើកបរទៅបុកលើរថយន្តដឹកអ្នកដំណើរមួយគ្រឿងផ្សេងទៀត បណ្តាល ឲ្យធ្លាក់ចុះទៅតាមចំរៀលផ្លូវ នៅតាមផ្លូវជាតិមួយកន្លែងក្នុងរដ្ឋប៉ារ៉ាណារបស់ប្រទេសប្រេស៊ីល។ មន្ត្រីនៅតំបន់កើតហេតុឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅតាម ផ្លូវជាតិរវាង ទីក្រុងវេនតានី ជាមួយទីក្រុងពីរ៉ៃដូស៊ូល ក្នុងរដ្ឋប៉ារ៉ាណា របស់ប្រទេសប្រេស៊ីល…