មនុស្ស ១៩ នាក់បាត់បង់ជីវិតខណះគ្រោះថ្នាក់កំពុងសាងសង់អាគារនៅចិន
មនុស្សចំនួន ១៩ នាក់បានបាត់បង់ជីវិតកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅទីក្រុងវូហាន នាភាគកណ្តាលប្រទេសចិន។ ក្នុងហេតុការណ៍មួយនេះប្រភពព័ត៌មានបានឲ្យដឹងថា ការបាត់បង់ជីវិតបានកើនឡើងក្នុងពេលបាក់រលំជណ្តើរយន្តមួយកន្លែងដែលធ្វើឡើងនៅក្រៅអាគារសម្រាប់សណ្តោងសម្ភារៈឡើងចុះ នៅពេលកំពុងសាងសង់អាគារថ្មីមួយមានកម្ពស់ ៣០ ជាន់។ ទី ភ្នាក់ងារសារព័ត៌មានស៊ីនហួបានឲ្យដឹងថា អ្នកបាត់បង់ជីវិតភាគច្រើនជាកម្មករសំណង់ បម្រើការនៅអាគារកំពុងសាងសង់នេះ។ប្រភពព័ត៌មាននេះបានបន្តទៀតថា ក្នុងពេលគ្រោះថ្នាក់កើតឡើងក្រុមសង្គ្រោះបានទៅដល់កន្លែងកើតហេតុ ភ្លាមៗ ដើម្បីជួយជនរងគ្រោះជាបន្ទាន់ ខណៈមនុស្សមួយចំនួនរងរបួសស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ចំពោះបញ្ហានេះដែរ អាជ្ងារធរក្នុងតំបន់កំពុងដុតដៃដុតជើងធ្វើការអង្កេតលើមូលហេតុបាក់រលំជណ្តើរនេះ៕