ករណីពលរដ្ឋពុលសម្លស្ងោរសារាយសមុទ្រ និងត្រសក់ត្រាំ ៥៤នាក់ ក្នុងកម្មពិធីបុណ្យគម្រប់ខួប ០១ឆ្នាំ

ត្បូងឃ្មុំៈ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៥.០០ នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ើស២ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីពុលសម្ល ក្រោយបរិភោគអាហារក្នុងពិធីបុណ្យគម្រប់ខួប០១ឆ្នាំ នៅផ្ទះឈ្មោះ វ៉ា ឡេង ភេទស្រី អាយុ៧៣ឆ្នាំ នៅភូមិអំពិល ឃុំប៉ើស២ ក្រោយទទួលព័ត៌មានបានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ើស២…

រថយន្តបើកបុករះម៉ូតូ ៣គ្រឿង បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល នៅស្រុកក្រូចឆ្មារ

ត្បូងឃ្មុំៈ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូចំនួន ០៣គ្រឿង បណ្តាលឲ្យមនុស្សរបួសធ្ងន់ស្រាល ចំនួន ០២នាក់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង០០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ចំណុចមុខផ្ទះឈ្មោះ ប៊ុន សារី ភេទប្រុស ស្ថិតនៅភូមិទី១ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ…

ជនសង្ស័យម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពាកព័ន្ធករណីសមគំនិតប្លន់

ត្បូងឃ្មុំៈ កាលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៤ និង៣០នាទី ដោយអនុវត្តដីកាបង្កាប់ឱ្យចាប់ខ្លួនលេខ៣៧២០ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០១៧ របស់សាលាដំបូងខេត្តកំពង់ចាម ,កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដូនតី នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដឹកនាំដោយលោក វរសេនីយ៍ឯក ប្រេង ហ៊ីម…

ក្រុមមុខសញ្ញាលួចម៉ូតូ និងរថយន្តយ៉ាងសកម្ម ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន

ក្រចេះៈ ជនសង្ស័យ៣នាក់ សុទ្ឋសឹងជាមុខសញ្ញាលួចយ៉ាងសកម្ម ដូចជាលួចកាច់សោកម៉ូតូ និងរថយន្ត បានសម្រេចជាច្រើនករណី ធ្លាប់ប្រព្រឹត្តនៅស្រុកស្នួល និងខេត្តដទៃទៀត ពេលនេះត្រូវបានកម្លាំងព្រហ្មទណ្ឌនគរបាលស្រុកស្នួល ដឹកនាំដោយលោកវរសេនីយ៍ឯក ចាន់ សុខគីម ធ្វើការស្រាវជ្រាវក្រសោបចាប់ខ្លួនបានជាបន្តបន្ទាប់នៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្នុងស្រុកស្នូល ខេត្តក្រចេះ ។ ជនទាំង៣នាក់ដែលត្រូវបានចាប់ខ្លួននេះមាន៖ ១.ឈ្មោះ…

ភ្លៀងលាយឡំខ្យល់កន្ត្រាក់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ១ខ្នង រងការខូចខាត នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំៈ យោងតាមផេក ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា កាលពីថៃ្ងទី១២ ខែមិថុនា ឆ្នាំ២០២០ នាពេលល្ងាច មានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ផងនោះ បណ្តាលឲ្យខូចខាតសំយ៉ាបផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង មានទីតាំងនៅភូមិទី៦ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ករណីនេះមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ៕

ខ្មែរឥស្លាមម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ នៅក្នុងចម្ការត្រសក់ ខណៈមេឃកំពុងធ្លាក់ភ្លៀង

ត្បូងឃ្មុំៈ កាលពីវេលាម៉ោង១៧និង១០នាទីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ មានករណីរន្ទះបាញ់ ខ្មែរឥស្លាមម្នាក់ បណ្តាលឲ្យបាត់បង់ជីវិត នៅក្នុងចម្ការត្រសក់ ពេលមានភ្លៀងធ្លាក់ ស្ថិតនៅក្នុងភូមិព្រែកពាម ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ជនរងគ្រោះ ឈ្មោះ សា សូហ៊ីម ភេទប្រុស អាយុ២៧ឆ្នាំ…

រន្ទះបាញ់បានបណ្តាលឲ្យបុរសជនជាតិខ្មែរឥស្លាមម្នាក់ស្លាប់យ៉ាងអាណោចអាធ័មនៅស្រុកក្រូចឆ្មា

ត្បូងឃ្មុំៈ (បឋម) មានករណីគ្រោះធម្មជាតិរន្ទះបាញ់មួយ បានបណ្តាលឲ្យបុរសជនជាតិខ្មែរឥស្លាមម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចភូមិទី៦ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕  

ខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ៧ខ្នង នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំៈ យោងតាមផេករបស់ក្រសួងធន់ធានទឹកនិងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ល្ងាច មានភ្លៀងធ្លាក់កម្រិតខ្សោយលាយឡំខ្យល់កន្ត្រាក់ផងនោះ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋខ្នាតតូចៗ ចំនួន ០៧ខ្នង ក្នុងនោះរួមមានទីតាំងដូចខាងក្រោម ៖ នៅភូមិវាលវង់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ចំនួន ០២ខ្នង និង ស្ថិតក្នុងឃុំឈូក របស់ស្រុកក្រូចឆ្មារ…

ករណីភ្លៀងលាយឡំខ្យល់កន្ត្រាក់ បណ្ដាលឲ្យផ្ទះចំនួន ១៧ខ្នង ខូចខាតខ្លាំង និងរន្ទះបាញ់សត្វគោងាប់១ក្បាល

ត្បូងឃ្មុំៈ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ យប់ម្សិលមិញ មានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ផងនោះ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១៧ខ្នង ក្នុងនោះខូចខាតខ្លាំងចំនួន ០៦ខ្នង និងរន្ទះបាញ់ស្លាប់គោ ០១ក្បាល មានទីតាំងនៅភូមិឈូក និងភូមិរួមវិញ ស្ថិតនៅក្នុងឃុំឈូក របស់ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មិនមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទេ៕

គួរឲ្យអាសូរ! បុរសជាងកញ្ចក់ម្នាក់ ពេលល្ងាចទិញឡាំងដាក់ខោអាវ ទៅផ្ទះគូដណ្តឹង នៅខេត្តសៀមរាប ព្រឹកឡើងស្រាប់តែដេកស្លាប់

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថាន នៅថ្ងៃ ព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោសក័ ពស២៥៦៣ត្រូវនឹងថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២០ មានករណីបុរសម្នាក់ដេកស្លាប់ (ខ្យល់គ) កើតហេតុវេលាម៉ោង ៨និង០០នាទី ត្រង់ចំណុចផ្ទះជួលភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ…