ហៅនាងមកនៅភ្នំពេញមិនមក! ខឹងវាយជាំភ្នែក…

ត្បូងឃ្មុំៈ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅផ្ទះរបស់ជនរងគ្រោះឈ្មោះ ល.ស.ឡ ភេទស្រី អាយុ២៣ឆ្នាំ រស់នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានឈ្មោះ ជៀង កូដង់ ភេទប្រុស អាយុ៤៩ឆ្នាំ ជាជនជាតិកូរ៉េ (គ្មានឯកសារសម្គាល់ខ្លួន) បានមកផ្ទះរបស់ជនរងគ្រោះ នៅភូមិឃុំខាងលើ…

បង្ក្រាបគ្រឿងញៀន​ ដកហូតបានទាំងកាំភ្លើង និងដាវ!

ត្បូងឃ្មុំៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ពន្ធ័ករណីគ្រឿងញៀន ដកហូតបានទាំងកាំភ្លើង និងដាវផងដែរ កាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ចំណុចភូមិទី៦ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ជនសង្ស័យឈ្មោះ វ៉ាន់ មីណា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅចំណុចឃាត់ខ្លួន…

រកឃើញសពសិស្សសាលា២នាក់ ដែលបាត់ខ្លួនក្នុងករណីលិចទូកម៉ាស៊ីន នៅស្រុកឆ្លូងហើយ

ក្រចេះ: តាមសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង ៩ និង២០ នាទីព្រឹកថ្ងៃទី១៩ ខែកម្ភៈ ឆ្នាំ២០១៨ បានរកឃើញសាកសពសិស្សសាលា ២នាក់ ដែលបានបាត់ខ្លួន នៅក្នុងករណីលិចទូកម៉ាស៊ីនខ្នាតតូចហើយ។ គួររំឭកថា កាលពីវេលាម៉ោង ៣ និង ៣០នាទី មានករណីលិចទូកម៉ាស៊ីនខ្នាតតូច ត្រង់ចំណុចច្រាំងទន្លេ…

នៅក្មេងសោះ មិនគួរ!.. លួចទូរសព្ទគេពីភ្នំពេញ រត់ទៅកំពង់ចាម ជាប់ខ្នោះដដែល

កំពង់ចាមៈ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចទូរសព្ទដៃ ពីភ្នំពេញ មកកំពង់ចាម ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បង្រ្កាប បានកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ពេលនេះត្រូវបានលោក ខៀវ សន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៨៤ ត.ព្រ ចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨…

Update៖ ភ្ញាក់ព្រើតហ្មង! ដើរចុះមកក្រោយស្រាប់តែឃើញអ៊ីចឹង..

ភ្នំពេញៈ បុរសម្នាក់ ត្រូវបានអ្នកជិតខាងប្រទះឃើញចងកសម្លាប់ខ្លួនជាប់និងស្លាបព្រឹលក្បែរជណ្តើរជាន់ទី៣ ខណៈដែលពួកគាត់បានបើកទ្វារផ្ទះបម្រុងចុះមកខាងក្រោម។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅជណ្តើរ រួមជាន់ទី៣ ផ្លូវ៣១០សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សពបុរសខាងលើមានឈ្មោះ វន សុយទ្រី អាយុ៥៣ឆ្នាំ មុខរបរ អាជីវករលក់ដូរ ស្នាក់នៅចំណុចកើតហេតុខាងលើ…

ជិះម៉ូតូមើលមុខគ្នាសោះ បបួលគ្នាមកព្រួតវាយ ចាក់របួសធ្ងន់ម្នាក់

​កណ្តាលៈ ក្រុមក្មេងទំនើងមួយក្រុមបានផឹកស៊ី រួចជិះម៉ូតូដើរលេង ក៏ជួបប្រទះជាមួយភាគីម្ខាងទៀត មើលមុខ បណ្តាលអោយក្រុមក្មេងទំនើងទ្រាំមិនបាន បានបបួលគ្នាមកព្រួតវាយ និងចាក់ របួសធ្ងន់ម្នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុច ខាងមុខការដ្ឋានក្រឡុកស៊ីម៉ង់ដ៍ ខាងក្រោមស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ ស្ថិតនៅក្នុងភូមិព្រែកថ្មី ឃុំជ្រោយតាកែវ ស្រុកកោះធំ…

ឈាមស្រែកស្បែកហៅ! វែកមុខឃាតក ដែលសម្លាប់២នាក់ប្តីប្រពន្ធនៅស្រុកក្រូចឆ្មារឃើញហើយ!

ត្បូងឃ្មុំៈ ពិតជាដូចពាក្យចាស់និយាយមែន ឈាមស្រែកស្បែកហៅ ពេលនេះឃាតក ដែលធ្វើសកម្មភាពកាប់សម្លាប់ប្តីប្រពន្ធ២នាក់ បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់ក្នុងថ្លុកឈាម នៅភូមិ៥ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ កាលពីថ្ងៃ២០ ខែតុលា ឆ្នាំ២០១៧កន្លងនោះ រយៈពេល៥ថ្ងៃ​ក្រោយត្រូវសមត្ថកិច្ចវែកមុខនិងឃាត់ខ្លួន ឃាតករូបនោះបានហើយ។ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីឃាតក បានសម្លាប់ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ នៅភូមិខាងលើ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២១…

២នាក់ប្តីប្រពន្ធ ស្លាប់យ៉ាងរន្ធត់ សង្ស័យថាជាករណីឃាតកម្មត្រូវគេសម្លាប់នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំៈ លោកអធិការរងស្រុកក្រូចឆ្មារទទួលផ្នែកព្រហ្មទណ្ឌបានប្រាប់Post Newsថា មានការសម្លាប់គ្នាមួយបានកើតឡើង បណ្តាលឲ្យជនរងគ្រោះ២នាក់ប្តីប្រពន្ធស្លាប់យ៉ាងរន្ធត់ ដែលករណីនេះសង្ស័យថា ជាករណីឃាតកម្ម។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិទី៥ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ រហូតមកទល់នឹងម៉ោងនេះ មូលហេតុនៃការសម្លាប់ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធខាងលើនៅមិនទាន់ដឹងមូលហេតុពិតប្រាកដនៅឡើយទេ ព្រោះសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ចំពោះករណីនេះ៕

ឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនទ្រង់ទ្រាយធំម្នាក់ នៅខេត្តក្រចេះ

ក្រចេះ: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាគ្រឿងញៀនទ្រង់ទ្រាយធំ។ ការចាប់ឃាត់ខ្លួននេះបានធ្វើឡើង កាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែង ស្ថិតនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ រ៉ន ពុំ ភេទប្រុស អាយុ៤៤ឆ្នាំ មានស្រុកកំណើតនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជាមួយនឹងគ្រឿងញៀនមួយចំនួនធំ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងឃុំខ្លួនជាបណ្តោះអាសន្ន…

រថយន្តក្រុមអគ័កេះឈ្មោះអប្សរាតន្រ្តីបើកក្រឡាប់ ស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល១៨នាក់

ត្បូងឃ្មុំៈ លោកអធិការស្រុកក្រូចឆ្មារ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តក្រុមអគ័កេះ ឈ្មោះអប្សរាតន្រ្តី របស់ឈ្មោះផាន់ ភារម្យ ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិអំបែងចេស ឃុំល្វេ ស្រុកស៊ីធកណ្តាល ខេត្តព្រៃវែង។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចត្រពាំងវាលលាចខាងជើង​ ភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ…