អគ្គិភ័យសង្ស័យផ្តើមចេញពីភ្លើងឆេះព្រៃឆេះរាលដាលដល់ផ្ទះ១ខ្នងនៅស្រុកចិត្របុរី
ក្រចេះៈ លំនៅដ្ឋានមួយខ្នងធ្វើអំពីឈើប្រក់ស្បូវទំហំ៦×៧មែត្រ ស្ថិតនៅភូមិសម្បទានកាកុត ក្នុងឃុំសំបុក ស្រុកចិត្របុរី បានជួបហេតុការណ៍ឆាបឆេះកាលពីវេលាម៉ោង៣និង០០នាទីរសៀលថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២២។ ករណីនេះត្រូវបាននគរបាលសន្និដ្ឋានថា អាចបណ្តាលមកពីភ្លើងឆេះព្រៃ ដែលបានឆេះរាលដាល ខណះនៅថ្ងៃកើតហេតុ ម្ចាស់មិននៅផ្ទះ។ លំនៅដ្ឋានកើតហេតុនេះជាកម្មសិទ្ឋរបស់ជនរងគ្រោះឈ្មោះ អឹម សុខខន អាយុ៥៣ឆ្នាំ នឹងប្រពន្ធឈ្មោះ ឌី ហៀន…