ឃាត់ខ្លួនបុរសអ្នករត់ម៉ូតូឌុបម្នាក់ ករណីធ្វើសកម្មភាពចាប់នារីម្នាក់រំលោភសេពសន្ថវៈ

ក្រចេះ: នៅថ្ងៃសុក្រទី១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២២ និង៤០នាទី មានករណីបុរសអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបានកម្លាំង សមត្ថកិច្ច ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីចាប់រំលោភនារីរងគ្រោះម្នាក់សេពសន្ថវៈបានកើតឡើង នៅត្រង់ចំណុចផ្លូវលំ ស្ថិតក្នុងភូមិស្រែតាហែន ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។ ជនសង្ស័យឈ្មោះ លី សុធន…

បុរសអ្នកនេសាទម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ ខណៈកំពុងជិះទូកបង់សំណាញ់នៅក្នុងទន្លេមេគង្គ

ក្រចេះ: កាលពីល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ មានករណីរន្ទះបាញ់ចំអ្នកនេសាទម្នាក់ស្លាប់ភ្លាមៗ ពេលកំពុងជិះទូកបង់សំណាញ់នៅក្នុងទន្លេមេគង្គ ខណៈមេឃមានភ្លៀងធ្លាក់ និងផ្គររន្ទះខ្លាំង។ ជនរងគ្រោះឈ្មោះ ទីវ ទៀង អាយុ ៣៥ឆ្នាំ រស់នៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

សមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងទំនើង ១ក្រុមមានគ្នា ៩នាក់ បានធ្វើសកម្មភាព បង្កការអុកឡុកដោយកាប់ទៅលើជាងធ្វើផ្ទះម្នាក់បណ្តាលឲ្យរបួស

មណ្ឌលគិរីៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ០២រោជ ខែ ចេត្រ ឆ្នាំ ជូត ទោស័ក.ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី ៣០ ខែមិនា​ ឆ្នាំ២០២១ វេលាម៉ោង២១ និង ០០ នាទី នៅចំណុចភូមិពូង៉ោល ឃុំមេម៉ង់ ស្រុកកែវសីមា…

គួរឲ្យអាសូរណាស់! បុរសម្នាក់ចុះទៅក្នុងអណ្តូងតម៉ូទ័របូមទឹក បណ្តាលឲ្យដាច់ខ្យល់ស្លាប់

ក្រចេះ: នៅវេលាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ មានករណីបុរសម្នាក់ ចុះតម៉ូទ័របូបទឹក ក្នុងអណ្តូងដែលមានជម្រៅ៦ម៉ែត្រ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតក្នុងភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ។ សពជនរងគ្រោះឈ្មោះ ឃីន ជឿន អាយុ៥០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។…

ម៉ូតូសណ្ដោងរ៉ឺម៉ក បុករថយន្ត បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់

ក្រចេះ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូសណ្ដោងរ៉ឺម៉ក បុករថយន្ត បញ្ច្រាសទិសដៅគ្នា ស្ថិតនៅលើផ្លូវលេខ៧៣ (ក្រចេះ-ឆ្លូង) នៅចំណុចលើស្ពានព្រែកពាមទេ ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី កាលពីវេលាម៉ោង២០នឹង៣០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។ លោកវរសេនីយ៍ឯក យីវ សុមន្ថា…

ភ្លើងធូបក្លាយជាអគ្គិភ័យឆេះកុដិព្រះសង្ឃនៅវត្តនួនមុនីរាម(វត្តក្បាលជួរលើ)

ក្រចេះៈ ករណីអគ្គីភ័យមួយឆេះកុដិព្រះសង្ឃនៅវត្តនួនមុនីរាម(វត្តក្បាលជួរលើ) បង្កការភ្ញាកើផ្អើលកាលពីវេលាម៉ោង ១១ និង ២០ ថ្ងៃទី ១២ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅពេលកើតហេតុកំលាំងប៉ុស្តិ៍នគររដ្ឋបាលសំបុក រួមជាមួយកំលាំងប្រជាការពារ និងប្រជាពលរដ្ឋចំណុះជើងវត្ត បានសហការណ៍ជួយពន្លត់ ដោយប្រើប្រាស់ឡានទឹកឯកជនអស់ចំនួនពីរឡានទើបគ្រប់គ្រងអគ្គិភ័យបានទាំងស្រុងសម្ភារ:ខូចខាត រួមមាន÷…

ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់និងរងរបួសធ្ងន់

ក្រចេះ: នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៣និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងម៉ូតូ ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យមនុស្សចំនួន២នាក់ ស្លាប់និងរបួសធ្ងន់ នៅចំណុចកែងសាលារៀនខេមរៈបញ្ញា ស្ថិតក្នុងភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ៕ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាក អាល់ហ្វា ពណ៌ខ្មៅ…

អាណោចអាធ័មណាស់! ក្មេងស្រីម្នាក់ ទៅលេងទឹកស្រះនៅក្រោយផ្ទះ បណ្តាលឲ្យលង់ស្លាប់

ក្រចេះ:​ នៅថ្ងៃពុធ ១១រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៩ និង ១០នាទី មានករណីក្មេងលង់ទឹកស្រះស្លាប់ម្នាក់ កើតឡើងនៅចំណុចទឹកស្រះក្រោយផ្ទះ ក្នុងភូមិច្រណោល ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។ សាកសពជនរងគ្រោះឈ្មោះ…

បុរសវ័យចំណាស់ម្នាក់ ជិះទូកទៅលើកសន្ទូច​ នៅកណ្តាលទន្លេ បណ្តាលឲ្យធ្លាក់ទឹកបាត់ខ្លួន

ក្រចេះ:​ កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីបុរសម្នាក់ជិះទូកទៅលើកសន្ទូចនៅកណ្តាលទន្លេ បណ្តាលឲ្យធ្លាក់ទឹកបាត់ខ្លួន ស្ថិតនៅក្នុងភូមិបុសលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី ក្រចេះ។ សាកសពបុរសរងគ្រោះឈ្មោះ ថែ ធេង អាយុ៥៦ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ ,ត្រូវបានក្រុមគ្រួសារនិងសាច់ញាតិ កំពុងតែស្វែងរក បន្ទាប់ពីជនរងគ្រោះបានជិះទូកទៅមើលសន្ទូច និងបានជួបហេតុការណ៍ធ្លាក់ចូលទឹក។ បើតាមប្រភពព័ត៌មានស្រ្តីជាប្រពន្ធជនរងគ្រោះឈ្មោះ​…

ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូ

ក្រចេះ: កាលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៣ននិង២០នាទី កម្លាំងនគរបាលក្រុងក្រចេះ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទួត នៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីអំពើលួច (លួចម៉ូតូ) ប្រព្រឹត្តនៅ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទី នៅភូមិដូនជ្រាំ សង្កាត់ក្រចេះ…