សូមជួយShare ! សមត្ថកិច្ចបង្ហាញលេខទូរសព្ទសម្រាប់ទំនាក់ទំនងសង្គ្រោះបន្ទាន់!

ឧត្តរមានជ័យៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ៖ សូមបងប្អូនប្រយ័ត្ន ! លេខទំនាក់ទំនងសង្គ្រោះបន្ទាន់ : 1-នាយការិយាល័យ 031 658 3332 2-នាយរងការិយាល័យ 097 298 43 50 3-អធិការដ្ឋាននគរបាលស្រុកអន្លង់វែង 097…

​រថយន្តមិនស្គាល់ម៉ាក បុកម៉ូតូបុរសម្នាក់ ជួនកូនទៅសាលារៀន​របួស​៣នាក់!

ឧត្តរមានជ័យៈ កាលពីវេលាម៉ោង៦និង៥នាទីព្រឹក ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង​ ក្រោយពីមានរថយន្តមិនចាំម៉ាក បុកម៉ូតូពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់និងស្រាល ស្ថិត​ក្នុងភូមិតាមូតសែនជ័យ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ជនរងគ្រោះទី១ឈ្មោះ ថន សុខខុំ ភេទប្រុស អាយុ៣៦(របួសធ្ងន់)​ បានឌុបកូន២នាក់ទៅសាលាទី​១​ឈ្មោះ ខុំ…

អគ្គិភ័យ​ឆេះផ្ទះ៣ខ្នង គិតជាទឹកប្រាក់ខាតបង់​ ជាង៧ម៉ឺនដុល្លារ នៅឧត្តរមានជ័យ!

ឧត្តរមានជ័យៈ មានករណីអគ្គីភ័យបង្កការឆាបឆេះផ្ទះ ប្រជាពលរដ្ឋចំនួន​៣​ផ្ទះ​​ខ្នង បណ្តាលឲ្យខូចខាតទាំងសុ្រង។ កាលពីថ្ងៃទី​៩ ខែកុម្ភះ ឆ្នាំ២០១៨ វេលាម៉ោង​៦និង៣០នាទីល្ងាច ​ នៅចំណុចក្រោយ ផ្សារត្រពាំងប្រាសាទ ស្ថិតនៅ ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ​ម្ចាស់ផ្ទះរងគ្រោះទី១មានឈ្មោះ ណោ សុខឃីម ភេទប្រុស…

អគ្គិភ័យ​ឆេះ​តូបលក់អីវ៉ាន់ ស្លាប់មនុស្សអស់៣នាក់ នៅឧត្តរមានជ័យ!

ឧត្តរមានជ័យៈ មានករណីអគ្គីភ័យដ៏គួរមួយ​បាន​បង្កការឆាបឆេះ តូបលក់អីវ៉ាន់ចាប់ហួយ​១​កន្លែង បណ្តាលឲ្យស្លាប់មនុស្សចំនួន​៣​នាក់​យ៉ាងរន្ធត់។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃសុក្រ​ ៩​រោច​ ខែ​មាឃ ឆ្នាំ​រកា នព្វស័ក​ព.ស​២៥៦១ ត្រូវនឹងថ្ងៃទី​៩ ខែ កុម្ភះ ឆ្នាំ​២០១៨ វេលាម៉ោង​១២និង​៣០​នាទីរំលងអាធ្រា្រត ស្ថិតនៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ។ ជនរងគ្រោះទី​១​ឈ្មោះ…

សត្វដំរី ដែលល្បីឆ្លងដែនពីប្រទេសថៃ ចូលកម្ពុជា បានជាន់ស្ត្រីម្នាក់កំពុងដេក បណ្តាលឲ្យរបួសធ្ងន់!

បាត់ដំបងៈ លោក វរសេនីយ៍ទោ សុង សុភ័ក្រ្ត អធិការនគរបាលស្រុកភ្នំព្រឹក បានប្រាប់Post Newsថា មានស្ត្រីម្នាក់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ​បន្ទាន់នៅមន្ទីរពេទ្យ ក្រោយពីត្រូវបានសត្វដំរីមួយក្បាល ដែលឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជា ដើរជាន់ខណៈដែលគាត់កំពុងដេក ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី យប់ឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨…

រំលោភកូនស្រីជាច្រើនលើក ចុងក្រោយជាប់ខ្នោះ!..

ឧត្តរមានជ័យៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើកូនស្រីរបស់ខ្លួន កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ក្រោយពីបានទទួលពាក្យបណ្តឹងពីក្មេងស្រីរងគ្រោះ សមត្ថកិច្ចបានចុះទៅធ្វើការនាំខ្លួនជនសង្ស័យដែលជាឪពុកឈ្មោះ សួន ធា អាយុ៣៦ឆ្នាំ មកអធិការស្រុក ដើម្បីធ្វើការសាកសួរ។ ចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភសេពសន្ថវៈលើកូនស្រីបង្កើតខ្លួនឯងពិតប្រាកដមែន។…

អាសូរ! នៅក្មេងសោះបែរជាស្លាប់..

ឧត្តរមានជ័យៈ កាលពីវេលាម៉ោង៣និង៥៥នាទីល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ មានករណីក្មេងប្រុសម្នាក់ឆក់ចរន្តអគ្គិសនីស្លាប់ ខណៈដែលរូបគាត់បានចេញទៅឆក់ត្រី នៅតាមព្រែកប្រឡាយទឹក ក្បែរភូមិត្រពាំង៣ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ជនរងគ្រោះមានឈ្មោះ អុំ សំអូន ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ…

កាមរីគូទស្វិត សាកកម្លាំងនឹងម៉ូតូZoomer-X ស្លាប់ម្នាក់របួសធ្ងន់ម្នាក់យ៉ាងរន្ធត់

ឧត្តរមានជ័យៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយមានរថយន្តម៉ាកកាមរីគូទស្វិតបានបុកជាមួយម៉ូតូZoomer-Xបណ្តាលឲ្យម្នាក់ស្លាប់ និងម្នាក់របួសធ្ងន់។ ករណីនេះកើតឡើងនៅម៉ោង៤និង៣០នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវក្រាលគ្រួសក្រហម ភូមិថ្នល់កែង ឃុំត្រពាងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ករណីនេះកើតឡើងរវាងរថយន្តម៉ាកកាមរី កាលីហ្វញ៉ា ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ2B-9778 បុកជាមួយម៉ូតូម៉ាកZoomer-X ពណ៌ខ្មៅ លាយស…

ក្រុមម៉ូតូជិះទេសចរណ៍ បើកលឿនពេក បុកគោយន្តពីក្រោយរបួសធ្ងន់បាក់ជើងម្នាក់

​ឧត្តរមានជ័យៈ លោកនាយរងប៉ុស្តិ៍ព្រះប្រឡាយ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូMSX បានបុកជាមួយនឹងគោយន្តចំពីក្រោយពេញទំហឹង បណ្តាលឲ្យបុរសវ័យ២៦ឆ្នាំ របួសធ្ងន់បាក់ជើង បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ១៧៤ ចន្លោះគីឡូម៉ែត្រលេខ ២៤-២៥ ភូមិត្រាំចាន ឃុំព្រះប្រឡាយ…

អុញនោះ! មិនព្រមសងលុយគេហើយ យកគ្រាប់បែកមកគំរាមគេទៀត ជាប់ខ្នោះសមត្ថកិច្ច

ឧត្តរមានជ័យៈ លោកអធិការស្រុកត្រពាំងប្រាសាទ បានប្រាប់ Post News ថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ជំពាក់លុយថ្លៃគោយន្តគេ ហើយដល់ម្ចាស់គេទៅទារលុយ មិនព្រមសងលុយនោះទេ បែរជាទាញយកគ្រាប់បែកមកគំរាមទៅវិញ។ ហេតុការណ៍នេះ បានកើតទ្បើងនៅម៉ោង ៥ ល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិត្រាំប៉ោង ឃុំព្រះប្រទ្បាយ ស្រុកត្រពាំងប្រាសាទ…