ឆេះខ្ទមមួយកន្លែង ស្លាប់កូនប្រុសម្នាក់យ៉ាងរន្ធត់!
ឧត្តរមានជ័យៈ លោកអធិការស្រុកត្រពាំងប្រាសាទ បានប្រាប់ Post Newsថា មានករណីអគ្គិភ័យមួយបានឆាបឆេះខ្ទមមួយកន្លែង បណ្តាលឲ្យបុរសម្នាក់ ដែលជាកូនម្ចាស់ផ្ទះត្រូវអគ្គិភ័យឆាបឆេះស្លាប់យ៉ាងរន្ធត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិអូរសោម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ គួរបញ្ជាក់បន្ថែមថា ខ្ទមដែលអគ្គិភ័យឆាបឆេះខាងលើនេះ មានទំហំ៤ម៉ែត្រ គុណនឹង៥ម៉ែត្រ…