ជួញដូរគ្រឿងញៀន ជិះសុទ្ធតែម៉ូតូធំចឹងហ្មង!..

ភ្នំពេញៈ លោកវរសេនីយ៍ឯក ឈិន គីម ធុយ អធិការខណ្ឌព្រែកព្នៅ បានប្រាប់Post Newsថា មានករណីឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីជួញដូរខុសច្បាប់នូវសារធាតុញៀន។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវបេតុង ភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ…

ផ្តន្ទាទោសក្រុមចោរ AK ដែលប្លន់សម្លាប់នៅខណ្ឌពោធិ៍សែនជ័យ ដាក់គុកម្នាក់ពី២០ ទៅ២៣ឆ្នាំ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ ក្រោយពីបើកសវនាការជាលើកទី២ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ លោក ជា សុចាន់ដេត ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រម ផ្តន្ទាទោសជនជាប់ចោទ៖ -ទី១ឈ្មោះ អ៊ី សោភ័ណ្ឌ ភេទប្រុស អាយុ៣៣ឆ្នាំ…

តុលាការនឹងប្រកាស ទោសក្រុមចោរ AK ដែលបានប្លន់សម្លាប់នៅខណ្ឌពោធិ៍សែនជ័យ នៅចុងខែនេះ

ភ្នំពេញៈ ក្រោយពីបើកសវនាការជាលើកទី២ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ លោក ជា សុចាន់ដេត ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានលើកពេលប្រកាសសាលក្រមសំណុំរឿង ក្រុមចោរ កាំភ្លើង AK ចំនួន ៨នាក់ ដែលបានប្លន់សម្លាប់នៅខណ្ឌពោធិ៍សែនជ័យ ទៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ខាងមុខ។…

កាត់ទោសក្រុមចោរAK មកពីខេត្តកំពង់ស្ពឺ ដែលបានប្លន់សម្លាប់នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ជា សុចាន់ដេត ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកវនាការជំនុំជម្រះទោសក្រុមចោរ កាំភ្លើង AK ចំនួន ៨នាក់។ លោក ស៊ិន វិរៈ ជាតំណាងអយ្យការនៃអង្គសវនាការ បានចោទប្រកាន់ជនជាប់ចោទ៖ -ទី១ឈ្មោះ…

ឃាត់ខ្លួនជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀនចំនួន៤កញ្ចប់ធំ

ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានឃាត់ខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅជាបន្តបន្ទាប់ ក្នុងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ទី១៧ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវបេតុង ភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនសង្ស័យដែលឃាត់ខ្លួននោះ ទី១ឈ្មោះ ហាក់ សុភ័ក្ត្រ ភេទប្រុស…

ឃាត់ខ្លួនបុរសវ័យចំណាស់តាមដីកាបង្គាប់ ពីបទធ្វើចរាចរណ៍ក្រដាសប្រាក់ក្លែងក្លាយដោយអចេតនា!

កំពង់ស្ពឺៈ ជនជាប់ចោទម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថស្រុកថ្ពង ធ្វើការឃាត់ខ្លួនតាមដីកាបង្គាប់របស់តុលាការ ពីបទធ្វើចរាចរណ៍ក្រដាសប្រាក់ក្លែងក្លាយដោយអចេតនា។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិកន្ធាំ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ កម្លាំងអាវុធហត្ថបានឲ្យដឹងថា ជនជាប់ចោទខាងលើនេះមានឈ្មោះ ពក ប៉ុង ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំខាងលើ…

យុវជនម្នាក់ជិះម៉ូតូទៅបុកគោយន្តកន្ត្រៃពីក្រោយ បណ្តាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យឧដុង្គ

កំពង់ស្ពឺៈ លោក តាប់ លន ស្នងការរងខេត្តកំពង់ស្ពឺទទួលបន្ទុកចរាចរណ៍ បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងគោយន្តកន្ត្រៃ បណ្តាលឲ្យយុវជនម្នាក់ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ១១៦-១១៧ ភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង…

តូចចិត្តដ្បិតប្រពន្ធមានប្ដីថ្មី សម្រេចចិត្តចងកសម្លាប់ខ្លួនចោលកូន៣នាក់!

កំពង់ស្ពឺៈ លោកអធិការរងស្រុកថ្ពងបានប្រាប់ Post News ថា មានករណីបុរសម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិស្វាយ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជា សារ៉េត ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើបានចងកនឹងដើមស្វាយកំពស់២.៥០ម៉ែត្រ…

សូមជ្រាប! អ្នកកំពង់ស្ពឺនឹងដាច់ភ្លើងរយៈពេល១០ម៉ោង!

កំពង់ស្ពឺៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលប្រើប្រាស់ចរន្តអគ្គិសនីរបស់អគ្គិសនីកំពង់ស្ពឺ Feeder-5 នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ នៅក្នុងច្បារមន ស្រុកថ្ពង និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ អគ្គិសនីកំពង់ស្ពឺ នឹងធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីវេលាម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច ទើបមានអគ្គិសនីប្រើប្រាស់ឡើងវិញ៕

កុងតឺន័រ២គ្រឿងពន្លះគ្នាពេញទំហឹងរួចបន្តជ្រុលទៅបុកម៉ូតូស្មាស់១គ្រឿងទៀតបណ្តាលឲ្យមនុស្ស៤នាក់…

កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តកុងតឺន័រ២គ្រឿងបានបុកបន្តកន្ទុយគ្នាពេញទំហឹង បណ្តាលឲ្យរុញផ្ទប់រថយន្តនៅខាងមុខ បន្តទៅបុកជាមួយនឹងម៉ូតូស្មាស់ពេញទំហឹង យ៉ាងហោចណាស់មនុស្ស៤នាក់រងរបួសធ្ងន់និងស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤៥នាទីយប់ឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចន្លោះគីទ្បូម៉ែត្រលេខ១៧-១៨ ភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តកុងតឺន័រមួយគ្រឿង…