Update៖ នគរបាលព្រហ្មទណ្ឌ បញ្ជូនជនសង្ស័យលួចរថយន្តទៅតុលាការហើយ

បន្ទាយមានជ័យៈ យោងតាមផេកនាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា នគរបាលជំនាញព្រហ្មទណ្ឌកំរិតស្រាល រៀបចំសណុំរឿងបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធីច្បាប់ នាថ្ងៃនេះ បន្ទាប់ពីត្រូវបានបង្រ្កាបចាប់ឃាត់ខ្លួននៅវេលាម៉ោង ៩និង០៥នាទី ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះបងស្រីរបស់គេ នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក…

ជាប់គុកបីដងលួចម៉ូតូបានសម្រេចតែប្ដូរចិត្តលួចរថយន្តវិញចុងក្រោយ…

បន្ទាយមានជ័យៈ តាមសេចក្ដីរាយការណ៍ព័ត៌មានបឋម នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងជំនាញព្រហ្មទណ្ឌសហការគ្នា ៣ស្រុក គឺស្រុកថ្មពួក ស្រុកស្វាយចេក ស្រុកអូរជ្រៅ ឃាត់ខ្លួនជនសង្ស័យលួចម៉ូតូ តែពេលឃើញរថយន្តដែលម្ចាស់មិនបានដកសោរ ក៏លួចយករថយន្តវិញទុកម៉ូតូចោល។ ក្រោយខ្លួនជនសង្ស័យត្រូវកម្លាំងជំនាញបញ្ជូនទៅអធិការដ្ឋានភ្លាមៗ ដើម្បីសួរនាំនិងកសាងសំណុំរឿងតាមនីតិវិធី។ សូមបញ្ជាក់៖ ជនសង្ស័យរូបនេះធ្លាប់ជាគុក៣ដងមកហើយ៕

មកដឹងរឿងលម្អិត ស្ត្រីម្នាក់ដែលសម្លាប់មិត្តភក្តិ ពន្លះសាច់ជាកង់ៗ យកទៅបោះចោលនៅច្រាំងទន្លេ គឺរឹតតែភ្ញាក់ផ្អើល!

ភ្នំពេញៈ ជនសង្ស័យ ឈ្មោះស៊ិន សុផល ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ លក់អាហារអឺរ៉ុប យីហោ ដឹរេដហ្គោរបារ នៅផ្ទះលេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ មានស្រុកកំណើត ភូមិតាព្រហ្ម ឃុំព្រែកឯង ស្រុកគៀនស្វាយ…

បុរសម្នាក់ ជិះម៉ូតូបុកផ្ទាំងថ្មប៉ាយរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បោកក្បាលស្លាប់មួយរំពេច

បន្ទាយមានជ័យៈ ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ បានជិះម៉ូតូ១គ្រឿង ដោយមានលីចបកាប់ ក្នុងបំណងទៅបង្ហូរទឹកស្រែ តែមិនប្រយ័ត្នទៅបុកផ្ទាំងថ្មប៉ាយ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បណ្តាលឲ្យស្លាប់មួយរំពេច។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៣និង៥០រសៀល ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ នៅលើផ្លូវលំអភិវឌ្ឍន៍ឃុំ ស្ថិតក្នុងភូមិសាស្ត្រ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ…

ល្បិចចាស់ផ្លាស់ប្តូរភូមិសាស្ត្រ សូមបងប្អូនប្រុងប្រយ័ត្ន! រើសបានមាសធំ សុំដូរយករបស់តូចវិញ

បន្ទាយមានជ័យៈ ជនប្រើល្បិចឆបោក ធ្វើជាធ្លាក់មាសនៅតាមផ្លូវ ក្នុងភូមិ ឬ ផ្លូវនៅជិតភូមិដាច់ស្រយាល (ស្រុកស្រែចម្ការ) នៅពេលដែលប្រជាពលរដ្ឋ ក្នុងភូមិមានពាក់របស់របរ ដូចជាមាសជាប់និងខ្លួន គាត់និយាយធ្វើរបៀបរើស បានមាសធំសុំដោះដូរយករបស់តូចមាសវិញ។ ករណីនេះ កើតមានពីមុនច្រើន នៅតាមទីប្រជុំជនទីក្រុង ( ដូចជាទីផ្សារ និងផ្លូវជាតិ ផ្លូវក្នុងទីប្រជុំជន) តែឥឡូវនេះ…

រថយន្តលុចស៊ីសបុករថយន្តយីឌុបពេញទំហឹងបណ្ដាលឲ្យប្ដីរបួសបាក់ចង្កេះប្រពន្ធរបួសធ្ងន់

បន្ទាយមានជ័យៈ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត បណ្តាឲ្យ២នាក់ ប្តីប្រពន្ធរងរបួសធ្ងន់ កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៥និង៣០នាទីល្ងាច ស្ថិតលើកំណាត់ផ្លូវជាតិលេខ៥៦ ចន្លោះគីឡូម៉ែត្រលេខ៥៨-៥៩ ក្នុងភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ដំណើររឿង៖ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីរថយន្តយីឌុបបើកមិនប្រកាន់ស្តាំ ត្រូវរថយន្តលុចស៊ីស…

បើស្រវឹងសូមកុំបើកបរ!! បុរសម្នាក់ បើករថយន្តរេចង្កូត ធ្លាក់ចូលក្នុងទឹកស្រះ បណ្ដាលឲ្យស្លាប់

បន្ទាយមានជ័យៈ នៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង បើករថយន្ត មានស្ថានភាពស្រវឹង និងមានល្បឿនលឿន ពេលបើកទៅដល់ផ្លូវកោង ក៏រេចង្កូតធ្លាក់ចូលក្នុងទឹកស្រះ បណ្តាលឲ្យបុរសស្លាប់ក្នុងរថយន្ត ស្ថិតត្រង់ចំណុចភូមិគោកស្វាយ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះមានឈ្មោះ…

ផ្ទះប្រជាពលរដ្ឋសរុប៩២ខ្នងត្រូវខ្យល់កន្រ្តាក់បណ្តាលឲ្យខូចខាតនិងរន្ទះបាញ់មនុស្សស្លាប់ម្នាក់នៅ…

បន្ទាយមានជ័យៈ គិតមកដល់ត្រឹមម៉ោង៩និង០០នាទីយប់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ មានស្រុកចំនួន៣ ស្រុកថ្មពួក ស្រុកអូរជ្រៅ និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រងគ្រោះដោយខ្យល់កន្រ្តាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន ៩២ខ្នង ក្នុងនោះខូចធ្ងន់២៥ខ្នង សាលាឃុំ១ខ្នង សាលារៀន១ខ្នង និងរន្ទះបាញ់មនុស្សស្លាប់១នាក់៕  

ផ្ទុះមីនបានបណ្តាលឲ្យស្ត្រីរងរបួសធ្ងន់នៅស្រុថ្មពួក

បន្ទាយមានជ័យៈ មានករណីផ្ទុះមីនបានបណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់ មានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង៣និង៣០នាទីរសៀល នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ នៅក្បែរវត្តតាម៉ាំង ក្នុងភូមិតាម៉ាំង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ស្ត្រីរងគ្រោះមាន ឈ្មោះ ស្តុក ស្រីពៅ អាយុ ៣៣ឆ្នាំ រងរបួសដាច់ជើងស្តាំ។ តាមប្រភពព័ត៌មានបានឲ្យដឹងថាហេតុការនេះកើតឡើងនៅពេលដែលជនរងគ្រោះកំពុងដើរជីកទំពាំង។…

បាត់ជិតមួយខែ ស្រាប់ឃើញតែគ្រោងឆ្នឹងនៅក្នុងប្រឡាយ

បន្ទាយមានជ័យៈ កាលពីអំឡុង ចូលឆ្នាំប្រពៃណីខ្មែរ រួច មានប្រជាពលរដ្ឋឈ្មោះម៉ឺនលី ហៅយ៉ុតសារឿន ភេទប្រុស អាយុ55ឆ្នាំ រស់នៅភូមិស្រែរល្អ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាអតិតយុទ្ធជន បានផឹកស្រាស្រវឹងជាប្រចាំ មានសតិមិនល្អ បាត់ពីផ្ទះ ដោយបងប្អូនសាច់ញាត្តិរកមិនឃើញ លុះរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩…