រថយន្តកាម៉ារីបុកឡង់គ្រីស័រស៊េរីទំនើបតម្លៃរាប់ម៉ឺនដុល្លារ បណ្ដាលឲ្យមានមនុស្សរងរបួសជាច្រើននាក់

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ១ និង ៥៥នាទីរសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ត្រង់បង្គោលភ្លើងលេខ០៤៧៦ លើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតភូមិរំដួល ឃុំភ្នំ លៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក កាម៉ារី…

ស្លុតចិត្ត! រវល់ទៅច្រូតស្រូវមកវិញផ្ទះឆេះគ្មានសល់

បន្ទាយមានជ័យៈ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៨ និង ៣០នាទី មានករណីអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែង ស្ថិតភូមិថ្មី ឃុំគោករមៀក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ម្ចាស់ផ្ទះឈ្មោះ គន់ គាន ភេទប្រុស អាយុ ៥៦ ឆ្នាំ…

អាសូរណាស់! កុមារអាយុ ៧ឆ្នាំម្នាក់ លោតស្ទុះចុះចាប់ត្រី ត្រូវគោយន្តកិនស្លាប់មួយរំពេច

បន្ទាយមានជ័យៈ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង ៣០នាទី មានករណីគោយន្តកន្ត្រៃកិនក្មេងម្នាក់ស្លាប់ នៅចំណុចខាងកើតឈាងខាងត្បូង ភូមិស្ដៅ ឃុំគោកកឋិន ចំងាយប្រមាណ ៣៥០ម៉ែត្រ។ កុមាររងគ្រោះឈ្មោះ វ៉ាន់ សុតុន ភេទប្រុស អាយុ ៧…

គ្រោះទឹកជំនន់ ធ្វើឱ្យទឹកហូរកាត់ផ្លូវ រងការខូចខាតលើកំណាត់ផ្លូវខេត្ត

បន្ទាយមានជ័យៈ នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៩ គ្រោះធម្មជាតិទឹកជំនន់ បានបង្កឱ្យមានទឹកហូរកាត់លើកំណាត់ផ្លូវខេត្តរងការខូចខាត នៅផ្លូវលេខ ២៦៨A ពី ផ្លូវជាតិលេខ ៦ ទៅអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ដែលទឹកជំនន់ធ្លាក់ មកពីផ្នែកលើ មានស្រុកថ្មពួក ស្រុកស្វាយចេក និង…

ហាយឡែនឌ័រ បើកធ្លាក់ចូលវាលស្រែ ក្រឡាប់ផ្ងារជើង

បន្ទាយមានជ័យៈ ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយហាយឡែនឌ័រ១គ្រឿង ធ្វើដំណើរពីជើងទៅត្បូង បានបើកធ្លាក់ចូលវាលស្រែ ក្រឡាប់ផ្ងារជើង បណ្ដាលឲ្យម្ចាស់រងរបួសស្រាល។ ហេតុការណ៍នេះ កើតទ្បើងវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចខាងត្បូងស្តង់ទិញដំឡូងមី លោកស្រីកឿង ប្រហែល២០០មែត្រ ក្នុងឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ មូលហេតុ៖ បែកកង់រថយន្ត៕

ល្បិចថ្មីទៀតហើយ!! ជនជាតិថៃម្នាក់ ប្រាប់ថាត្រូវស្ត្រីខ្មែរលួចលុយអស់ សុំខ្ចីលុយអ្នកបើកម៉ូតូកង់បី និងទូរស័ព្ទ យកលេងល្បែងអស់

ភ្នំពេញៈ បុរសអ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់ បានប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ជនសង្ស័យម្នាក់ បន្ទាប់ពីចាញ់បោកអស់លុយ និងសម្ភារមួយចំនួន កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ។ ជនសង្ស័យឈ្មោះ ប៊ុន ឡុង អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅនៅប្រទេសថៃ និងមានស្រុកកំណើតនៅភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មពួក ខេត្តបាត់ដំបង។…

ព្រលឹងចុងសក់! ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ ទាញគ្រាប់បែកដៃ គប់លើសមត្ថកិច្ច តែសំណាងមិនផ្ទុះ ករណីបង្ក្រាបគ្រឿងញៀន

បន្ទាយមានជ័យៈ កាលពី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ច ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យថ្នាំញៀន នៅចំណុចជាយដែនកម្ពុជា ថៃចំនួន២នាក់ ជាបន្តបន្ទាប់ នៅក្នុងភូមិសាស្ត្រ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ដោយនៅវេលាម៉ោង២រសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ច…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ លួចម៉ូតូកង់បី និងប្រើប្រាស់សារធាតុញៀន

បន្ទាយមានជ័យៈ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ ១០និង៦នាទី នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីលួចម៉ូតូកង់បី និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន…

និស្សិតសាកលវិទ្យាល័យបៀលប្រាយឆ្នាំទី១ ត្រូវរថយន្តបុកស្លាប់ នៅមុខប៉ុស្ដិ៍នគរបាលរដ្ឋបាលនិមិត្ត

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ៦និង៣៥នាទីល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខប៉ុស្ដិ៍នគរបាលរដ្ឋបាលនិមិត្ត ស្ថិតក្នុងភូមិនិមិត្ត៣ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំបុកប៉ះម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា ។ រថយន្តធុនធំម៉ាក HINO កុងតឺន័រ ពណ៌ប៉ៃតង ពាក់ស្លាកលេខ ស្វាយរៀង…

យុវជនម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងក្រោយពីជិះម៉ូតូបុកគោយន្តពីក្រោយ

បន្ទាយមានជ័យៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឲ្យក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង០០នាទីល្ងាច នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចខាងជើងផ្លូវបំបែកស្រះពីចម្ងាយ ៥០០ ម៉ែត្រលើផ្លូវជាតិលេខ ៥៦A ចន្លោះគីឡូម៉ែត្រលេខ ៤៦-៤៧ ស្ថិតក្នុងភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថាជនរងគ្រោះអ្នកបើកបរម៉ូតូមានឈ្មោះ ព្រឿង…