គោយន្តកន្ត្រៃ សាកកម្លាំងជាមួយហុងដាឌ្រី បណ្ដាលឲ្យបុរសម្នាក់សន្លប់ស្ដូក!

កំពង់ធំៈ កាលពីវេលាម៉ោង៨ និង១០នាទីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងគោយន្តកន្ត្រៃ និងម៉ូតូ ក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង បណ្តាលឲ្យស្លាប់មនុស្ស ម្នាក់ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ ១១៩-១២០ ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ គោយន្តកន្រ្តៃម៉ាកគូបូតា ពណ៌ស្លាទុំ…

បុរសម្នាក់ ចុះដាក់មងក្នុងទឹកប្រឡាយ លង់ស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ធំៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលបុរសម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១និង៣៨នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ក្នុងភូមិវាលធំ ឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ញ៉ែម ច្រឹក ភេទប្រុស អាយុ៣៨ឆ្នាំ ។ ចំណែកមូលហេតុ កើតឡើងខណៈដែលជនរងគ្រោះចុះដាក់មងក្នុងទឹកប្រឡាយ…

បុរសវ័យចំណាស់ម្នាក់ ស្រវឹងស្រាដើរធ្លាក់ទឹកអណ្តូងដែលពុំទាន់មានខ្នោះ លង់ស្លាប់…

កំពង់ធំៈ មានករណីបុរសវ័យចំណាស់ម្នាក់ ស្រវឹងស្រាបានដើរធ្លាក់ទឹកអណ្តូងដែលពុំទាន់មានខ្នោះ បណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៧ និង២១នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ក្នុងភូមិពោន ឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ជនរងគ្រោះឈ្មោះ ពេញ ឃឿន ភេទប្រុស អាយុ៤៦ឆ្នាំ។ ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យប្រគល់សពជនរងគ្រោះឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

រថយន្តកាមរីបាឡែនបើកលឿន បុកស្រ្តីម្នាក់កំពុងដើរ បណ្តាលឲ្យ​ស្រ្តីម្នាក់រងរបួសធ្ងន់

កំពង់ធំៈ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ​៦ ចន្លោះគីឡូម៉ែត្រលេខ១៣០-១៣១ ភូមិព្រៃភ្លូ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត បុកអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ បណ្តាលឲ្យស្រ្តីម្នាក់របួសធ្ងន់​ម្នាក់។ រថយន្តម៉ាកកាមរី(បាឡែន) ពណ៌ស ស្លាកលេខភ្នំពេញ2AP-9691 បើកបរទិសដៅពីត្បូងទៅជើង​ ដោយឈ្មោះ…

លុចស៊ីស RX 300 ស្លាកលេខភ្នំពេញ 2I-3444 បុកម៉ូតូ បណ្ដាលឲ្យរបួសមនុស្ស ២នាក់

កំពង់ធំៈ កាលពីវេលាម៉ោង ១០ និង៤៨នាទីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកម៉ូតូក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង បណ្ដាលឲ្យរបួសធ្ងន់ស្រាលប្រុសស្រី ២នាក់ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១២៤-១២៥ ភូមិទួលសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ រថយន្តម៉ាក លុចស៊ីស ពាក់ស្លាកលេខភ្នំពេញ…

ជិះម៉ូតូដឹកប្រេង ដួលខ្ទាតចូលរថយន្តហ៊ីយ៉ាន់ដាយ ស្លាប់យ៉ាងរន្ធត់ភ្លាមៗ

កំពង់ធំៈ មានករណីគ្រោះថ្នាក់ចរចារណ៍មួយបានកើតឡើង រវាងម៉ូតូបុករថយន្តក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗយ៉ាងរន្ធត់។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង០៩នាទី ល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ លើកំណាត់ផ្លូវលំក្រាលកៅស៊ូ ភូមិពណ្ណរាយ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ករណីនេះកើតឡើងរវាងរថយន្តហ៊ីយ៉ាន់ដាយ សណ្តោងស៊ឺមីរ៉ឺម៉ក(ដឹកបង្គោលភ្លើង) ក្បាលពណ៌សលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 3E-1774 ស៊ឺមីរ៉ឺម៉ក…

ម៉ូតូសង់កូរ៉េ បុករថយន្តបើកថយក្រោយ ស្លាប់ម្នាក់មួយរំពេច

កំពង់ធំៈ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយម៉ូតូបុករថយន្តបើកថយក្រោយ បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ក្នុងភូមិទ្រៀល ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកំណាត់ផ្លូវលេខ២៦៤C ។ ករណីនេះកើតឡើងរវាងម៉ូតូកូរ៉េសេ១០០ ពណ៌ក្រហម ស្លាកលេខ កំពង់ធំ 1B-8923 បើកបរផ្លូវត្រង់ពីលិចទៅកើត…

បុរសម្នាក់ស្រវឹងស្រាចុះក្នុងទឹកស្រះ លង់ស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ធំៈ បុរសម្នាក់ស្រវឹងស្រាចុះក្នុងទឹកស្រះ បណ្តាលឲ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ភូមិស្វាយ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពិល សារុំ ភេទប្រុស អាយុ៤៧ឆ្នាំ ។ ចំណែកមូលហេតុ បណ្តាលមកពីស្រវឹងស្រាចុះក្នុងស្រះទឹកបណ្តាលឲ្យលង់ស្លាប់តែម្តង។…

កុំប្រហែសឲ្យសោះ!.. ឆ្លងចរន្តអគ្គិសនីឆេះផ្ទះមួយខ្នងខ្ទេចគ្មានសល់ និងបណ្តាលឲ្យម្ចាស់ផ្ទះរងរបួស

កំពង់ធំៈ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះ១ខ្នងយ៉ាងសន្ធោសន្ធៅ និងបណ្តាលឲ្យមនុស្សម្នាក់រងរបួស ស្ថិតនៅភូមិដំរីស្លាប់ ឃុំអណ្តូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ជ័យ ឃីម ភេទប្រុស អាយុ៤១ឆ្នាំ (រងរបួសរលាកភ្លើង) ប្រពន្ធឈ្មោះជុំ ភាព…

ត្រាក់ទ័រម៉ាកគូប៊ូតា ឈប់លើទ្រូងផ្លូវគ្មានភ្លើងបំភ្លឺខាងក្រោយ រថយន្តសាំយ៉ុងបុកពេញទំហឹង របួសធ្ងន់ម្នាក់..

កំពង់ធំៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត បុកត្រាក់ទ័រម៉ាកគូប៊ូតា ឈប់លើទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាត និងបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ កាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ លើកំណាត់ផ្លវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១១០-១១១ ភូមិអង្គនាង ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងរវាងរថយន្តសាំយ៉ុង…