តុលាការ តាមចាប់ខ្លួនមេប៉ុស្តិ៍ម្នាក់ ដែលបើករថយន្តបុកមនុស្សស្លាប់៣នាក់
កំពង់ចាមៈ ករណីមេប៉ុស្តិ៍នគរបាលរដ្ឋបាលច្រនៀង ចេញពីផឹកស៊ីនៅហាងខារ៉ាអូខេ បើកបររថយន្តក្នុងស្ថានភាពស្រវឹងទៅបុកមនុស្សស្លាប់រហូតដល់៣នាក់ ហើយថែមទាំងជ្រុះបាត់កាំភ្លើងខ្លី១ដើមទៀតនោះ ត្រូវបានលោកឧត្ដមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ចាត់តាំងកម្លាំងជំនាញឲ្យស្នើសុំដីកាតាមចាប់ខ្លួន តែរហូតមកដល់ពេលនេះសមត្ថកិច្ច នៅមិនទាន់ចាប់បានខ្លួនជនបង្ក ដើម្បីផ្ដល់ភាពយុត្តិធម៌សម្រាប់ក្រុមគ្រួសារជនរងគ្រោះនៅឡើយទេ ខណៈដែលមហាជនកំពុងតែរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ច ទាំងមានការសង្ស័យថា មានគេរត់ការបិទបាំងសំណុំរឿងទៀតផង។ គួររំលឹកផងដែរថា លោកអនុសេនីយ៍ទោ មុក អ៊ុកសំអាត…