កម្លាំងសមត្ថកិច្ចកំពុងប្រើឧបករណ៍ Drone ដើម្បីប្រមាញ់ចោរប្លន់ជនជាតិ២នាក់

ភ្នំពេញៈ នៅព្រឹកនេះ សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ដែលដឹកនាំដោយលោកអធិការនគរបាល យឹម សារ៉ាន់ សហការជាមួយកងកម្លាំង ង.៧០ និងកម្លាំងកងរាជអាវុធហត្ថជាច្រើននាក់ បានកំពុងឡោមព័ទ្ធ ដោយប្រើឧបករណ៍ Drone ដើម្បីប្រមាញ់យករូបភាពមុខសញ្ញាចោរប្លន់២នាក់ ក្រោយពីធ្វើសកម្មភាព ហើយបានរត់ចូលតំបន់ព្រៃរបោះ និងជាតំបន់សំណង់ដែលគ្មានមនុស្សនៅ។ ខណៈនេះកម្លាំងចម្រុះបាន​ពាក់ដោយអាវក្រោះ និងប្រដាប់​ដោយ​អាវុធគ្រប់ដៃបានសម្រុកចូលជាទីតាំងនោះ​បណ្ដើរៗហើយ។ ពេលនេះ Post…

ជនជាតិចិន២នាក់ប្រដាប់អាវុធប្លន់កាបូបលុយជនជាតិចិនដូចគ្នា បាញ់ស្លាប់ខ្មែរម្នាក់

ភ្នំពេញៈ ចោរប្លន់ប្រដាប់អាវុធជាជនជាតិចិនម្នាក់ បានធ្វើសកម្មភាពភ្ជង់ប្លន់យកកាបូបលុយពីជនជាតិចិន ដូចគ្នាចំនួន២នាក់ទៀត បានសម្រេចហើយបានរត់គេចខ្លួនចេញពីក្នុងបណ្ណាគារ យីហោ ស៊ីន ហួរ បានលុយតែចំនួន៥០០ដុល្លារប៉ុណ្ណោះ ប៉ុន្តែត្រូវបានជនរងគ្រោះនិងអ្នកជិតខាងនាំគ្នារត់ដេញតាមនិងស្រែកថាចោរៗ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលនោះមានប្រជាពលរដ្ឋ ដែលមានលំនៅឋានតាមដងផ្លូវ នាំគ្នាអឺតមើលគ្រប់ៗគ្នា។ ខណៈនោះជនសង្ស័យបានបាញ់ប្រហារចំនួន៣គ្រាប់នៅក្នុងបណ្ណាគារនៅសំដៅទៅជនរងគ្រោះជនជនជាតិចិននោះក្នុងបំណងសម្លាប់ដែរ ប៉ុនែ្តគ្រាប់កាំភ្លើងបានហោះខុសមិនបណ្ដាលឲ្យមានត្រូវនរណាម្នាក់ឡើយ ហើយជនសង្ស័យបានរត់គេចខ្លួនបន្តទៀត លុះទៅដល់ត្រង់ចំណុចដីឡូត៌មួយកន្លែង មានបុរស២នាក់ដែលជាយោធាយាមនៅផ្ទះ វីឡាមួយកន្លែងអឺតមើល…

អ្នកបើកបរម៉ូតូម្នាក់ស្លាប់ដោយសាររថយន្ដហ្វត របស់ក្រុមហ៊ុន ឡាវីតា ដឹកអ្នកដំណើរបុក

កំពង់ធំៈ បុរសម្នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅនឹងកន្លែង ដែលបានបង្កឡើយដោយ រថយន្ដហ្វតរបស់ក្រុមហ៊ុន ឡាវីតា ដឹកអ្នកដំណើរ លើផ្លូវជាតិលេខ០៦ត្រង់ចំណុចភូមិ អូសួរស្ដី ឃុំបារាយណ៌ ស្រុកបារាយណ៍ ខេត្តកំពង់ធំកាលពីវេលាម៉ោង១និង១០នាទីថ្ងៃត្រង់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦។ យោងតាម ប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តម៉ាកហ្វតបើកក្នុងល្បឿនលឿនដូចព្យុះ…

គ្រូយេស៊ូគ្រិស្តជនជាតិកូរ៉េម្នាក់ នាំក្មេងស្រីរួមភេទរហូតដល់ទៅ៨នាក់នៅក្នុងព្រះវិហារ ជាព្រឹត្តិការណ៍សំខាន់ប្រចាំសប្ដាហ៍នេះ

ភ្នំពេញៈ ព្រឹត្តិការណ៍សំខាន់ៗទាំងក្នុងប្រទេស និងក្រៅប្រទេសក្នុងរយៈពេល១សប្តាហ៍ដែល Post News សង្ខេបឡើងមកសម្រាប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦នេះ ៖ បែកធ្លាយ ‌! គ្រូយេស៊ូគ្រិស្តជនជាតិកូរ៉េម្នាក់ នាំក្មេងស្រីរួមភេទរហូតដល់ទៅ៨នាក់នៅក្នុងព្រះវិហារ អ៉ិន ឡើងកម្តៅដាក់ ប៉ែន ចំរ៉ុង ជាថ្មី ព្រះសង្ឃមួយអង្គលោតពីលើដងទង់កំពស់៥០ម៉ែត្រ ធ្វើអត្តឃាតព្រះកាយ អតីតនាយករដ្ឋមន្ត្រីថៃលោកស្រី…

រថយន្តធុនត្រាបុកម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយ ស្រ្តីមានផ្ទៃពោះម្នាក់រងរបួសធ្ងន់

ពោធិ៍សាត់ៈ ស្រ្តីមានផ្ទៃពោះម្នាក់ បានរងរបួសធ្ងន់ រីឯប្ដីរងរបួស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉កកាលពីវេលាម៉ោង១៖៥០នាទីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៦៤- ១៦៥ ស្ថិតនៅភូមិក្រាំងធំ ឃុំអូសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកធុនត្រា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-8957…

កងរាជអាវុធហត្ថ ឃាត់រថយន្តខេមរភូមិន្ទប៉ះរថយន្តស្លាកលេខក្លែងក្លាយរបស់កាសែតកោះសុវណ្ណភូមិ

កំពង់ធំៈ ដើម្បីពង្រឹងសុវត្តិភាពសន្តិសុខ កងកម្លាំងប្រដាប់អាវុធ សហការ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមដងផ្លូវ ចំនុចភូមិតាប្រុក ឃុំបាល័ង្គ ស្រុកបារាយណ៍ ខេត្តកំពងធំ ព្រំប្រទល់ខេត្តកំពង់ចាម ទើបឈាន ដល់ការឃាត់រថយន្តមួយគ្រឿង ដែលមានការសង្ស័យមិនប្រក្រតី ដែលមានពណ៌ត្រេអី ពាក់ស្លាកលេខ ខេមរភូមិន្ទ ជារបស់អ្នកកាសែត កាលពីម៉ោង១១កន្លះយប់ថ្ងៃទី១៨ ខែតុលា…

រថយន្តដឹកឈើល្មើសច្បាប់ ចែ ស្រូន ត្រូវមេព្រៃកំពង់ថ្មស្ទាក់ចាប់

កំពង់ធំៈ បទល្មើសព្រៃឈើ ត្រូវបានគេប្រទះឃើញមានការដឹកបញ្ជូនជាហូរហែ ដោយមានការបង្កប់វីធីសាស្រ្ត និងប្រើល្បិចផ្សេងៗ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច ក្រោមរូបភាពដឹកជំនៀរឈើ និងដឹកអុស តែធាតុពិតក្នុងរថយន្តមានការដឹកឈើ ដោយខុសច្បាប់របស់ឈ្មួញ ដាក់តាមដេប៉ូយ៉ាងរំភើយ តែទោះជាយ៉ាងណានោះ ក៏នៅតែមានការសង្ស័យថាហេតុអ្វីបានជាអាចឆ្លងកាត់សង្កាត់មេព្រៃជាច្រើនដំណាក់កាល និងសមត្ថកិច្ចបរិស្ថាន និងកងកម្លាំងជាច្រើនដែលដុះដូចផ្សិតនៅតាមផ្លូវ។ ជាក់ស្តែងរថយន្តរបស់លោកស្រី ហោ គឹមស្រូន និងប្តីឈ្មោះ ថា…

បញ្ហាដីធ្លី ធ្វើឲ្យពលរដ្ឋជាង១៥០គ្រួសារ ផ្ទុះការតវ៉ានៅចំណុចសាលាស្រុកបារាយណ៍

កំពង់ធំៈ ប្រជាពលរដ្ឋជិត១០០នាក់ តំណាងឲ្យប្រជាពលរដ្ឋចំនួន ១៥៣គ្រួសាររស់នៅភូមិអូរសួស្តី បានលើកគ្នាតវ៉ានៅមុខសាលាស្រុកបារាយណ៍ ទាមទារឲ្យអាជ្ញាធរស្រុក និងអាជ្ញាធរខេត្តជួយរកភាពយុត្តិធម៌ និងទាមទារលុយ១៨០០០ដុល្លារ ដែលអះអាងថា មេឃុំស៊ីដាច់លុយ ដែលបានមកពីលក់ដីរួមរបស់ភូមិចំនួន១២ហិកតា នៅតំបន់វាលក្រោម ។ ការតវ៉ានេះដែរបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ…

យាយតា ចេញពីធ្វើបុណ្យនៅវត្តត្រូវរថយន្តដឹកដំឡូងមីបុកស្លាប់ម្នាក់របួសធ្ងន់ម្នាក់

កំពង់ធំៈ ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់មួយ បានកើតឡើងបណ្តាលឲ្យ យាយតា ពីនាក់ប្តីប្រពន្ធត្រូវបាន ស្លាប់ម្នាក់នៅនឹងកន្លែង និងម្នាក់បាក់ជើងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ កាលពីវេលាម៉ោង ១១និង៤០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខវត្តក្រវ៉ា ភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ប្រភពព័ត៌មាននៅនឹងកន្លែងកើតហេតុ…

លោកថោង ខុន ផ្តល់ឱកាសបន្តការសិក្សាថ្នាក់ឧត្តមសិក្សានិងតម្រង់ទិសយុវជនលើជំនាញវិជ្ជាជីវៈទេសចរណ៍

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារជួយស្រុកបារាយណ៍ខេត្តកំពង់ធំ លោក ថោង ខុន បានផ្តល់ជាអនុសាសសន៍ណែនាំ និងផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍ ដល់សិស្សានុសិស្ស យុវជននៅស្រុកបារាយណ៍ និងបានប្រកាសផ្ដល់អាហារូបករណ៍ចំនួន៤៧០កន្លែងនៅតាមសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសកម្ពុជា។ ដោយមានការចូលរួមពីគ្រឹះស្ថានអប់រំរបស់រដ្ឋ និងឯកជនក៏ដូចជាអ្នកជំនាញផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈវិស័យទេសចរណ៍ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ រដ្ឋមន្រ្តីទេសចរណ៍បានផ្តល់ជាអនុសាសសន៍ណែនាំ និងផ្តល់ឱកាសសិក្សាបន្តនៅថ្នាក់ឧត្តមសិក្សា ឬ ថ្នាក់ជំនាញវិជ្ជាជីវៈ តាមរយៈកាផ្ដល់អាហារូបករណ៍ផ្ទាល់របស់ខ្លួនភរិយាគឺ «អាហារូបករណ៍ខ្ញុំ…