រមណីយដ្ឋានស្ទឹងជីនិតជាទីតាំងកម្រាន្តល្អបំផុតនិងកំពុងតែទាក់ទាញភ្ញៀវទេសចរណ៍

កំពង់ធំៈ រមណីយដ្ឋានស្ទឹងជីនិត ឬទំនប់១មករា គឺជារមណីយដ្ឋានកែច្នៃ ខណៈនេះប្រជាពលរដ្ឋជាច្រើន កំពុងតែពេញនិយម ក្នុងការមកទស្សនា និងងូតទឹកកម្រាន្ត ដែលចាត់ជាទីតាំងទេសចរណ៍ល្អបំផុត របស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ តាភោក ឃុំបល្ល័ង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ក្រោមការយកចិត្តទុកដាក់ របស់លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ…

ចាប់ខ្លួនមនុស្ស៤នាក់ ពាក់ព័ន្ធគ្រឿងញៀន

កំពង់ធំៈ ជនសង្ស័យចំនួន៤នាក់ ត្រូវបានប៉េអឹមស្រុកបារាយ៍ ធ្វើការឃាត់ខ្លួនពាក់ព័ន្ធជាមួយនឹងសារធាតុញៀន ស្ថិតនៅចំណុចតំបន់១មករា ក្នុងភូមិតាភោក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីវេលាម៉ោង១១៖៥០នាទី អធ្រាត្រថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦។ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ ប្រាប់ឲ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះ រួមមានទី១-ឈ្មោះ ហួន សុភ័ក្រ្ដ ភេទប្រុស…

ស្រវឹងស្រាចុះបង់សំណាញ់បណ្តាលឲ្យលង់ទឹកស្លាប់

កំពង់ធំៈ បុរសម្នាក់ បានលង់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីបុរសរូបនេះ ផឹកស្រាស្រវឹង រួចចុះបង់សំណាញ់រកត្រី និងដកព្រលឹតនៅក្នុងប្រឡាយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង ៣០នាទី ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅប្រឡាយខាងជើងភូមិវាលអំពិល ។ ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតខាងលើមានឈ្មោះ អ៊ឹម…

ចាប់វាយខ្នោះមនុស្ស២នាក់ ខណៈរារាំងការអនុវត្តន៍សាលដីការបស់តុលាការកំពូល

កំពង់ធំៈ ស្ថានការក្ដៅគគុកនៅខេត្តកំពង់ធំបានផ្ទុះឡើងទាំងព្រឹក ខណៈដែលសមត្ថកិច្ចចម្រុះដឹកនាំដោយព្រះរាជអាជ្ញារងមួយរូបចុះអនុវត្តសាលដីការបស់តុលាការកំពូល ពេលនោះហើយ មនុស្ស២នាក់ត្រូវបានគេចាប់ខ្លួន ដាក់ខ្នោះដៃ បន្ទាប់ពីរារាំងចំណាត់ការទាំងនេះ ។ កម្លាំងចម្រុះជាង១០០នាក់ ដឹកនាំដោយ លោក សាយ ណូរា ព្រះរាជអាជ្ញារងខេត្តកំពង់ធំ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ បានចុះអនុវត្តសេចក្តីសម្រេចរបស់តុលាការកំពូល ដោយរុះរើផ្ទះ១ខ្នង របស់លោក…

ពលរដ្ឋជិត៤០០០នាក់ នៅខេត្តកំពង់ធំ ទទួលបានការព្យាបាលដោយឥតគិតថ្លៃ

កំពង់ធំៈ ប្រជាពលរដ្ឋចំនួន៣៧៦៧នាក់ នៅខេត្តកំពង់ធំ បានទទួលសេវាពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោនាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ដែលសកម្មភាពមនុស្សធម៌នេះដឹកនាំដោយលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងមានការចូលរួមពីអាជ្ញាធរ ខេត្ត ស្រុក ក្រុមការរងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ អង្គការ ក្រុមហ៊ុន យុវជន…

ផ្ទុះរឿងពុករលួយស៊ីដាច់លុយនាយករដ្ឋមន្ត្រី៨ម៉ឺនដុល្លារ

កំពង់ធំៈ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអាណិតអាសូរដល់ប្រជាពលរដ្ឋ រួមទាំងពុទ្ធ​បរិស័ទ ចំណុះជើងវត្តគោតត្របែកបានផ្តល់ថវិការ ១៦ម៉ឺនដុល្លារសម្រាប់សាងសង់ព្រះវិហារ វត្តគោតត្របែកដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា តែបែជានាំគ្នាឃុបឃិត ស៊ីដាច់លុយចំនួន៨ម៉ឺនដុល្លារ ដោយការសាងសង់អស់ទឹកប្រាក់ត្រឹមតែ៨ម៉ឺនដុល្លារ រហូតព្រះវិហារប្រេះស្រាំបែកបាក់ ទើបផ្ទុះរឿងពុករលួយ នៅវត្តគោយត្របែក ឃុំស្រ​ឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ប្រជាពលរដ្ឋបានសម្តែងនូវការខកចិត្តយ៉ាងខ្លាំង ក្រោយពីព្រះវិហារថ្មីស្រឡាង…

រថយន្តកូរ៉ូឡាឆក់យកជីវិតបុរសម្នាក់

កំពង់ធំៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៧១នៅរសៀលថ្ងៃទី៣១ ខែសីហាឆ្នាំ ២០១៦ ស្ថិតភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បង្កដោយរថយន្តស៊េរីទំនើប ម៉ាកកូរ៉ូឡាមួយគ្រឿង បានបុកបុរសម្នាក់កំពុងជិះម៉ូតូ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ យោងតាមសាក្សីនៅកន្លែងហេតុការណ៍បានដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តកូរ៉ូឡាមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2S 5914 ពណ៌ខ្មៅ ធ្វើដំណើរចេញពីទិសខាងកើតទៅទិសខាងលិចក្នុងល្បឿនលឿន បានបុកម៉ូតូហុងដា…

ពលរដ្ឋចោទថា មេឃុំ ឃុបឃិតគ្នាជាមួយប្រធានផ្សារ យកសំរាមចាក់លុបស្រះ បង្កឲ្យមនុស្សឈឺឥតស្វាង

កំពង់ធំៈ គំនរសំរាមគរដូចភ្នំ ត្រូវបានគេចាក់ចោលក្នុងស្រះទឹកមួយដ៏ធំ ស្ថិតនៅក្នុងបរិវេណសាលាឃុំបារាយណ៍ ដែលត្រូវបានគេចោទថា មេឃុំបារាយណ៍ នាំគ្នាជួលស្រះទឹកដែលមានតាំងពីដូនតា មកធ្វើជា កន្លែងចាក់សំរាម ដោយមិនខ្វល់ពីសុខភាពអនាម័យរបស់ប្រជាពលរដ្ឋ ដែលទទួលរងនូវក្លិនស្អុយអាសោចរាប់ឆ្នាំ បង្កឲ្យមានប្រជាពលរដ្ឋឈឺបន្តទាំងក្មេងទាំងចាស់។ ខណៈពេលមានភ្លៀងធ្លាក់ជោគជាំ ទឹកស្អុយរលួយរួមទាំងដង្កូវបានហូរកាត់ពាសពេញផ្លូវដើរ និងជុំវិញភូមិ ដែលបានហូរតាមទឹក បានធ្វើឲ្យប្រជាពលរដ្ឋដែលមាន ប្រមាណ២០គ្រួសារ កើតការក្តៅក្រហាយដោយសារ តែអាជ្ញាធរ…

តុលាការខេត្តកំពង់ធំ អនុវត្តដីការក្សាការពារផ្ទៃដី៥២៦៥ហិកតា តាម បណ្តឹងអ្នកស្រី ម៉ែនសោភ័ណ

កំពង់ធំៈ ទំនាស់ដីធ្លីរាំរ៉ៃ រវាងលោកស្រី ម៉ែន សោភ័ណ ជាមួយនឹងប្រជាពលរដ្ឋ២ឃុំ គឺឃុំទ្រាល និងឃុំបារាយណ៍ ស្មើរនឹង៩ភូមិ លើផ្ទៃដីចំនួន៥,២៦៥ហិចតា ស្ថិតក្នុងភូមិសាស្រ្ត ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានលោកស្រីប្តឹងជំទាស់ នឹងចេញដីការក្សាការពារ ដោយមិនឲ្យបុគ្គលណា ឈូសឆាយ អាស្រ័យផល និងជួល លក់…

រថយន្តដឹកទឹកកកបើកបុកម៉ូតូ និងរ៉ឺម៉ក៣គ្រឿង បណ្ដាលឲ្យបុរសម្នាក់របួសបាក់ជើងម្ខាង

ភ្នំពេញៈ បុរសម្នាក់បានរងរបួសបាក់ជើងម្ខាង ខណៈកំពុងជិះម៉ូតូហើយត្រូវរថយន្តដឹកទឹកកកបើកបុកពីក្រោយទាំងកំរោលអូសម៉ូតូជាង៧០ម៉ែត្រកាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅចំណុច មុខវត្តតាំងក្រសាំង តាមបណ្តោយផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ហើយរថយន្តបង្កបានព្យាយាមបើករត់រហូតទៅដល់សង្កាត់ក្រាំងអង្ក្រងខណ្ឌសែន ក៏បន្តបុករ៉ឺម៉ក និងម៉ូតូមួយគ្រឿងទៀត បណ្តាលរងរបួសធ្ងន់ស្រាល២នាក់ ហើយរថយន្តបង្កនៅមិនព្យាមឈប់ទទួលខុស ត្រូវក៏បន្តទៅបើកគេចខ្លួនទៀតរហូតទៅដល់វត្តជុំ ទើបកម្លាំងសមត្ថកិច្ចស្ទាក់បានរួមទាំងតៃកុង។ សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តបង្កឈ្មោះម៉ៅ ពៅ…