ឆបោកម៉ូតូយកទៅលក់បាត់ គេចខ្លួន២៧ថ្ងៃ ម្ចាស់ឃើញមុខចាប់ខ្លួនប្រគល់ឲ្យប៉ូលិស

ភ្នំពេញៈ ជនសង្ស័យម្នាក់ក្រោយពីឆបោកម៉ូតូZoomer មួយគ្រឿង និងទូរស័ព្ទដៃអាហ្វូនមួយគ្រឿងពីអ្នកស្គាល់ស្នាក់នៅបន្ទប់ក្បែរខាងគ្នាបានសម្រេចហើយ យកទៅលក់បាត់ រួចគេចខ្លួន ជនរងគ្រោះដឹងថាបាញ់ល្បិចហើយ ក៏បានទៅដាក់ពាក្យបណ្តឹងហើយដែរនៅប៉ុស្តិ៍ប៉ូលីស ស្រាប់តែ២៧ថ្ងៃក្រោយ បែជាជនរងគ្រោះប្រទះឃើញជនសង្ស័យកំពុងធ្វើការងារ ប្រមូលគ្នីគ្នាចាប់ខ្លួនប្រគល់ឲ្យប៉ូលិស កាលពីវេលាម៉ោង៥ ល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅការដ្ឋានសំណង់មួយកន្លែង ក្នុងភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។…

ឃាត់ខ្លួនជនសង្ស័យ៧នាក់ ដកហូតបានថ្នាំញៀនទម្ងន់ ១៧,៦៩ ក្រាម

ព្រៃវែងៈ នៅវេលាម៉ោង៤និង៣០ នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ក្រោមបញ្ជាផ្ទាល់របស់ លោកឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែងនិងមានការសម្របសម្រួលពីលោក មាស សុភក្តិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែង កម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះស្ដេច ដឹកនាំដោយលោក វរសេនីយ៍ត្រី…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ២១ នាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន

កំពង់ចាមៈ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅស្រុកកងមាស និងស្រុកស្រីសន្ធរ កម្លាំងជំនាញខេត្ត សហការជាមួយជំនាញស្រុកកងមាសស្រីសន្ធរ និងស្រុកមុខកំពូលខេត្តកណ្តាល បានបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០២ករណី​ ដោយប្រើវិធានញុះញង់ និងរដ្ឋបាលចំហរ ឃាត់ខ្លួនជនសង្ស័យប្រុស២១នាក់។ ជនសង្ស័យទាំងអស់ រួមមាន៖ ១-ឈ្មោះ លី ឧស្សាហ៍ ភេទប្រុស…

រន្ធត់ណាស់! បុរសម្នាក់ ធ្លាក់ពីលើដំបូងផ្ទះ ស្លាប់ភ្លាមៗ

ព្រៃវែងៈ កាលពីវេលាម៉ោង ១និង១៥ នាទីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ បានរអិលជើងធ្លាក់ពីលើដំបូលផ្ទះ ស្លាប់ភ្លាមៗ ​នៅចំណុចភូមិក្រាំងចិន ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង។ ជនរងគ្រោះឈ្មោះ អ៊ួន ស្រាន ភេទប្រុស អាយុ ៥៣ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ។…

អាសូរ! លោកយាយម្នាក់ ត្រូវរថយន្តរយ៉ែកិនស្លាប់ ខណៈដែលកំពុងអង្គុយរើសគ្រាប់ពោត!

​ព្រៃវែងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឲ្យមានការភ្ញាក់ផ្អើល ក្រោយពីមានរថយន្តមួយគ្រឿងរយ៉ែថយក្រោយ កិនលោកយាយចាស់ម្នាក់ ដែលកំពុងអង្គុយរើសគ្រាប់ពោត បណ្តាលឲ្យបែកក្បាលធ្លាយខួរស្លាប់យ៉ាងរន្ធត់។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅលើផ្លូវលំចាស់ ភូមិឧត្តុង ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង។ ជនរងគ្រោះឈ្មោះ នេត យ៉ាត់ ភេទស្រី អាយុ៩២ឆ្នាំ…

បាឡែនបើកលឿន រេចង្កូតធ្លាក់ផ្លូវក្រឡាប់ ស្លាប់ម្នាក់និងរបួសធ្ងន់៣នាក់!

ព្រៃវែងៈ នៅថ្ងៃអង្គារ៍ ១៩កើត ខែចេត្រ ឆ្នាំរកា ន្វពសក័ ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅវេលម៉ោង១២និង៤៥នាទី នៅលើផ្លូវលេខ៣១០ មានករណីគ្រោះចរាចរណ៍រថយន្តបើកក្រឡាប់ខ្លួនឯង នៅចំណុចមុខវត្តមុនីរង្សី ក្នុងភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ។ រថយន្តម៉ាក បាឡែន ពណ៌ទឹកប្រាក់…

រថយន្ត បើកជ្រែងផ្លូវពន្លះម៉ូតូ២គ្រឿង របួសធ្ងន់ស្រាល៤នាក់ រួចបន្ថែមល្បឿនគេចខ្លួនបាត់

កណ្ដាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត១គ្រឿង បើកជ្រែងទៅប៉ះនឹងម៉ូតូពីរគ្រឿង បណ្ដាលឲ្យរបួសធ្ងន់ស្រាលចំនួន ៤នាក់ជនរងគ្រោះ០៤នាក់រ ដែលហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃព្រហស្បតិ៍១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១១ និង៤០ នាទីព្រឹក នៅលើផ្លូវជាតិ…

ខ្លាចប្តីលំបាក សុំទៅធ្វើការជាមួយតែប្តីមិនឲ្យ លេបថ្នាំសម្លាប់ខ្លួន!

ព្រៃវែងៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងដោយមានស្ត្រីម្នាក់លេបថ្នាំសម្លាប់ខ្លួន ក្រោយពីសុំប្ដីទៅធ្វើការសំណង់ជាមួយគ្នា តែប្ដីមិនឲ្យទៅ ។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅភូមិមានជ័យ ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ។ ជនរងគ្រោះមានឈ្មោះ ស្រូយ ណារ៉េត អាយុ២៤ឆ្នាំ បានលេបថ្នាំពុល (ប្រភេទប៉ែរមីសម្លាប់សត្វល្អិត)បណ្តាលឲ្យស្លាប់។…

គិតខ្លីម៉្លេះ! ទាស់សម្តីជាមួយប្រពន្ធ ចង់កសម្លាប់ខ្លួន!

ព្រៃវែងៈ លោកអធិការស្រុកពាមជរ បានប្រាប់ Post News ថា នៅថ្ងៃទី២៣ ខែមីនា គ.ស២០១៨ វេលាម៉ោង១១និង១០នាទីយប់ នៅចំណុចភូមិសំបួរ ឃុំព្រែកសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង មានករណីបុរសម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន។ ជនរងគ្រោះឈ្មោះ ជិន សុវណ្ណ ភេទប្រុស…

ឃើញមេឃចង់ភ្លៀង ដើរទៅយកគោ ត្រូវរន្ទះបាញ់ស្លាប់!

ព្រៃវែងៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីបុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចដីប្រាំងខាងកើត ភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។ ជនរងគ្រោះឈ្មោះ ដូង សារ៉ាត់ ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។ មូលហេតុដោយសារជនរងគ្រោះឃើញមេឃចង់ភ្លៀង ហើយដើរទៅជួយយកគោកូន…