ជនសង្ស័យម្នាក់លួចម៉ូតូមេជាង ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅខណ្ឌដូនពេញ

ភ្នំពេញៈ ម្ចាស់ម៉ូតូមិនដាក់ពាក្យបណ្តឹងទេគ្រាន់តែប្រគល់ឱ្យសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំប៉ុណ្ណោះ និងអនុញាតិឱ្យជនសង្ស័យលួចម៉ូតូត្រឡប់ទៅវិញ។ ហេតុការណ៍ជនសង្ស័យលួចម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ចំណុចក្នុងវត្តស្រះចក សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ម៉ុន ម៉ៅ ភេទប្រុស អាយុ ៣១ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅស្រុកមេសាង…

Update៖ អាណោចអាធ័មណាស់! កម្មករធ្វើសំណង់ម្នាក់ ត្រូវរថយន្តយីឌុបបើកបុកម៉ូតូនិងកិន បណ្តាលឲ្យ បែកក្បាលស្លាប់នៅក្នុងថ្លុកឈាម

ភ្នំពេញៈ បុរសជាងសំណង់ម្នាក់ បែកក្បាលស្លាប់គួរឲ្យអាណោចអធ័ម បន្ទាប់ពីជិះម៉ូតូចេញពីធ្វើការ ត្រលប់ទៅផ្ទះ ត្រូវរថយន្តយីឌុបមកបុក រួចកិនចំក្បាល ហើយព្យាយាមបើករត់រហូតដល់សាលាកូរ៉េ ត្រូវសមត្ថកិច្ចឃាត់បានរថយន្តនិងព្រូម្នាក់ ចំណែកតៃកុងរត់បាត់ស្រមោល ។ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយមហាវិថី វិមាន ឈ្នះ ឈ្នះ…

នគរបាលឃាត់ខ្លួនជនដៃដល់ ២នាក់ ក្រោយកាប់បំផ្លាញម៉ូតូ ៣គ្រឿង ហើយរត់គេច

ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យរួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ និងកម្លាំងប្រជាការពារធ្វើការឡោមព័ទ្ធខ្លួនជនដៃដល់ ២នាក់ ក្នុងចំណោមគ្នា ៣នាក់ ដែលបានកាប់បំផ្លាញម៉ូតូចំនួន ៣គ្រឿង បណ្ដាលឲ្យរងការខូចខាតខ្ទេចខ្ទី កាលពីយប់រួចបានរត់ចូលទៅសំងំលាក់ខ្លួន នៅក្នុងបឹងកក់មួយកន្លែង ស្ថិតនៅតាមផ្លូវបេតុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។ ជនសង្ស័យខាងលើមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនោះទេ…

Update៖ និស្សិតផ្នែកវិស្វករ ជិះម៉ូតូទៅធ្វើការ ត្រូវរថយន្តក្រឡុកស៊ីម៉ងត៍ ផ្លាកលេខភ្នំពេញ 5A-3109 របស់ក្រុមហ៊ុន កែ អេង ខន គ្រីត បុកស្លាប់

ភ្នំពេញៈ នៅវេលាម៉ោង០៦និង៤០នាទីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចស្តុបចំការមន ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានករណីគ្រោះថ្នាក់ចរាចរណ៍កើតទ្បើងមួយលើក រវាងម៉ូតូនិងរថយន្តក្រទ្បុកស៊ីម៉ងត៍ក្រុមហ៊ុន (កែ អេង ខន គ្រីត) បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។ សពជនរងគ្រោះឈ្មោះ សុផាត ពិសិដ្ឋ…

បើករថយន្តលឿនពេលចុះចំណោតដាច់ហ្រ្វាំង ក្រឡាប់រងបួសធ្ងន់ម្នាក់ នៅស្រុកកោះកុង

កោះកុងៈ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៣និង៣០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង លើផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ១២៧-១២៨ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង បណ្តាលមកពីបើកលឿន ពេលចុះចំណោទត្រង់ចំនុចផ្លូវកោង ដាច់ហ្វ្រាំង ក្រឡាប់ធ្លាក់ផ្លូវ ។ •រថយន្តបង្កម៉ាក់ ហ៊ីយ៉ាន់ដាយ…

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋស្ទើតែទាំងស្រុងនៅខេត្តព្រៃវែង

ព្រៃវែងៈ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១១និង៣៥ នាទី មានករណីអគ្គិភ័យកើតឡើងមួយលើកបណ្ដាលឲ្យឆេះផ្ទះម្ចាស់ឈ្មោះ នី ធឿន ភេទ ប្រុស អាយុ ៤៧ ឆ្នាំ ប្រពន្ធ ឈ្មោះ លិន ណុន អាយុ…

Update៖ អាសូរណាស់! ពីរនាក់អ៊ំក្មួយជិះម៉ូតូចេញពីផ្ទះ ទៅលក់អីវ៉ាន់ត្រូវឡានដឹកស៊ីម៉ងត៍ បុកផ្ដាច់ជីវិតលើផ្លូវជាតិលេខ៣

ភ្នំពេញៈ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង ១០និង១០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តនិងម៉ូតូ នៅត្រង់ចំណុចមុខសួនឧស្សាហកម្មវឌ្ឍនៈ២ផ្លូវជាតិលេខ៣ ឋិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ(បណ្តាលអោយស្លាប់មនុស្សចំនួន០២នាក់នៅកន្លែងកើតហេតុ) ។ ១/រថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-1246…

រថយន្តធុនធំ២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស៤នាក់ ស្លាប់និងរងរបួសធ្ងន់

បាត់ដំបងៈ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៤ និង៣០នាទី ត្រង់ចំណុចភូមិជាមន្រ្តី ឃុំ ត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតទ្បើងមួយលើក រវាងរថយន្តធុនធំ និងរថយ្តធុនធំ ទិសដៅស្របគ្នា ពីកើតទៅលិច លើផ្លូវជាតិលេខ57 បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់និងរងរបួសធ្ងន់។ ​​​ អ្នកបើកបររថយន្តម៉ាក…

កម្លាំងនគរបាលមហាផ្ទៃ សហការនគរបាល២ខេត្ត ឃាត់ជនសង្ស័យម្នាក់ បក្ខពួកក្រុមចោរគាស់ផ្ទះលួចម៉ូតូ ប្រដាប់ដោយអាវុធ នៅខេត្តកំពង់ស្ពឺ

ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយស្នងការខេត្តកំពង់ស្ពឺ ដែលជាម្ចាស់ករណី និងស្នងការនគរបាលខេត្តព្រៃវែង បានបើកការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាបក្ខពួកនៅសេសសល់របស់ក្រុមចោរគាស់ផ្ទះលួចយកម៉ូតូ១គ្រឿង និងបាញ់ទៅលើបងប្អូនជនរងគ្រោះឲ្យរងរបួស២នាក់ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៣និង៣០នាទីទៀបភ្លឺនៅចំណុចភូមិពង្រ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ប្រតិបត្តិការនេះក្រោមការបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ នេត សាវឿន…

សូមប្រុងប្រយ័ត្ន! ម្ដាយដឹកដៃកូនអាយុ ២ឆ្នាំ បណ្ដើរទារលុយភាស៊ី ត្រូវចោរឆក់ខ្សែក ជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួន

តាកែវៈ នៅថ្ងៃអាទិត្យ ៥រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៩និង៣០នាទីព្រឹក មានករណីអំពើលួចមួយកើតឡើងនៅចំណុចផ្សារសំរោងយ៉ោង ស្ថិតក្នុងភូមិស្មៅខ្ញី ឃុំតរពាំងសាប ស្រុកបាទី ខេត្តតាកែវ បង្កឡើងដោយជនសង្ស័យឈ្មោះ យន…